កម្ពុជា-បារាំង បង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌ ដោយផ្តោតសំខាន់លើការអភិរក្សប្រាសាទ

2022/05/13 04:31:13 am        875

ភ្នំពេញ​ ៖​ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអនុញ្ញាតឲ្យឯកឧត្តម Vincent Ebl’e សមាជិកព្រឹទ្ធសភាបារាំង ចូលជួបសម្តែងការគួរសម និងពិភាក្សាអំពីការបន្តកិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌ ដោយផ្តោតសំខាន់លើការអភិរក្សប្រាសាទ, នាទីសី្តការក្រសួង រសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។

ឯកឧត្តម Vincent Ebl’e បានលើកឡើងអំពីកិច្ចសហប្រតិបតិ្តការរវាងបារាំង ជាមួយកម្ពុជា លើវិស័យវប្បធម៌ ជាពិសេសលើវិស័យបេតិកភណ្ឌ ការងារជួសជុលប្រាសាទ ក៏ដូចជាការងារផ្នែកសារមនី្ទរ ការគ្រប់គ្រងសម្បតិ្តវប្បធម៌។ ទន្ទឹមនឹងនោះសមាជិកព្រឹទ្ធសភាបារាំង ក៏បានលើកឡើងពីគម្រោងវែងឆ្ងាយ គឺការងារជួសជុលរូបព្រះឥសូរ «រាំ» ជារូបចម្លាក់នៅតំបន់ប្រាសាទកោះកេរ ជាចម្លាក់ ដែលមានទំហំធំ ហើយចម្លាក់មួយនេះ ត្រូវរងការបំផ្លិចបំផ្លាញ បែកជារាប់ពាន់បំណែក។ ដូច្នេះការងារជួសជុលឡើងវិញ ទាមទារឲ្យមានកិច្ចសហប្រតិបតិ្តការ និងពាក់ព័ន្ធទាំងជំនាញ បច្ចេកទេស និងហិរញ្ញវត្ថុថវិកាផ្សេងៗផងដែរ។ ដូច្នេះគម្រោងខាងលើនេះទាមទារឲ្យមានពេលវេលាយូរ ដែលកន្លងមកភាគីទាំងពីរ ធ្វើការតែលើផ្នែកស្រាវជ្រាវ ផ្គុំសាកល្បង ប៉ុន្តែឥលូវនេះចូលដល់ដំណាក់កាលចាប់ផ្តើមអនុវត្តន៍ជាក់ស្តែងលើការជួសជុល។ ព្រោះយើងបានចំណាយពេលច្រើនឆ្នាំមកហើយដែរ ដើម្បីសិក្សាអំពីវិធីសាស្រ្ត និងអ្វីផ្សេងៗ ព្រោះជាការងារមានទំហំធំដុំ ជារូបចម្លាក់មួយមានចលនា និងមានទំហំធំ តាមការប៉ាន់ស្មានមានកម្ពស់រហូតដល់ទៅ៥ម៉ែត្រ។

តមកភាគីបារាំង ក៏បានជម្រាបជូនលោកជំទាវរដ្ឋមន្រី្តទៀតថា ក្រុមការងារសមាជិកព្រឹទ្ធសភាបារាំង បានប្រកាសពីការខិតខំប្រឹងបែ្រងអំពាវនាវរកប្រភពថវិកា ក្នុងការជួយឧបត្ថម្ភលើការងារជួសជុល ក្នុងនោះមានការចូលរួមពីសហគមន៍ខែ្មរ រស់នៅប្រទេសបារាំង គឺសមាគមហ្វាម៉ាស៊ី ព្រមទាំងសប្បុរសជន និងរដ្ឋាភិបាល បានចូលរួមមួយចំណែកក្នុងការទ្រទ្រង់ជាថវិកា ដើម្បីបំរើដល់ការងារជួសជុល។ ដូច្នេះការងារជួសជុលនេះទាមទារពេលវេលា និងគ្រប់អ្នកជំនាញ មានទាំងអ្នកជំនាញនៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា និងអ្នកជំនាញមកពីបណ្តាប្រទេសផ្សេងៗ ក៏ដូចជាពីប្រទេសបារាំងផងដែរ។

ជាការឆ្លើយតបលោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា បានលើកឡើងថា ចំពោះរូបចម្លាក់ព្រះឥសូររាំងក្រោយពេលជួសជុលរួច យើងមិនអាចកំណត់ថាត្រូវយកទៅរក្សាទុក និងដាក់តាំងនៅកន្លែងណាមួយនោះទេ។ ដោយហេតុថា ទី១.ពាក់ព័ន្ធនឹងសុវត្ថិភាពរបស់រូបចម្លាក់នេះ និងទី២ ពាក់ព័ន្ធនឹងបញ្ហាថែទាំ ព្រោះរូបចម្លាក់ បានបែកជារាប់ពាន់បំណែក តើយើងត្រូវដាក់កន្លែងណាឲ្យបានសមរម្យផ្នែកបច្ចេកទេសផង ហើយឲ្យមហាជនបានទស្សនាផង។ ដូច្នេះគឺទាមទារឲ្យអ្នកជំនាញនៃប្រទេសទាំងពីរត្រូវសិក្សាលើបញ្ហាបច្ចេកទេសសុទ្ធសាធ គឺយើងលែងសម្រេចចិត្តបែបរដ្ឋបាលទៀតហើយ ត្រូវសម្រេចចិត្តបែបបច្ចេកទេស។ ក្នុងនាមក្រសួងវប្បធម៌ លោកជំទាវ បណិ្ឌតសភាចារ្យ សូមអបអរសាទរ និងសូមថ្លែងអរគុណចំពោះប្រទេសបារាំង ដែលតែងតែចាប់អាម្មរណ៍ និងយកចិត្តទុកដាក់ទៅលើការងារថែទាំបេតិកភណ្ឌ និងមានទំនាក់ទំនងយូរអង្វែងទៅលើការងារស្រាវជ្រាវផ្នែកវប្បធម៌របស់ប្រទេសកម្ពុជា៕ អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm