ក្នុងសប្តាហ៍នេះ ក្រុម AOT បានចុះទៅសង្កេតការណ៍ និងរាយការណ៍​នៅ​ទីតាំង​ជា​ច្រើន​ក្នុង​ខេត្តកោះកុង

2026/09/06 11:37:09 am        155

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានរំឮកឡើងវិញ តាមរយៈ​សន្និសីទ​សារព័ត៌​មាន​ នៅថ្ងៃទី៦ ខែកញ្ញានេះថា ក្នុងសប្តាហ៍នេះ ក្រុមអ្នកសង្កេតការណ៍​អាស៊ាន​​ប្រចាំ​កម្ពុជា​បាន​ចុះ​ទៅ​សង្កេតការណ៍ ផ្ទៀងផ្តាត់ និងរាយការណ៍នៅទីតាំងជាច្រើនក្នុងខេត្តកោះកុង គឺ​នៅ​ចំណុច​បង្គោល​ព្រំដែនលេខ ៧២ (បង្គោលឯកភាព) ចំណុចកោះយ៉ និងចំណុច​ច្រក​ទ្វារ​អន្តរជាតិ​ចាំ​យាម ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។

ឯកឧត្តមថ្លែងថា បេសកកម្មសង្កេតការណ៍នេះបានផ្តល់ឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាបានយល់កាន់តែស៊ីជម្រៅ និងបានឃើញផ្ទាល់ភ្នែក នូវស្លាកស្នាមសង្គ្រាមឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ជាពិសេសបានឃើញប្រជាជនស៊ីវិលរងគ្រោះដោយការវាយប្រហារប្រដាប់អាវុធរបស់កងកម្លាំងថៃ។

បើតាម ឯកឧត្តម ប៉ែន បូណា វត្តមានរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ឬភាគីផ្សេងទៀតនៅតាមតំបន់ព្រំដែនពិតជាមានសារៈសំខាន់មិនអាចខ្វះបាន។ កម្ពុជាផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ក្នុងការចុះពិនិត្យផ្ទាល់នៅទីតាំងជាក់ស្តែងដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព និងធានាថា គ្រប់ចំណុចទាំងអស់ដែលមានចែងក្នុងសេចក្តីប្រកាសរួម ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតត្រូវបានអនុវត្តដោយគ្មានរំលងចំណុចណាមួយឡើយ។

ក្រុមអ្នកសង្កេតការណ៍អាស៊ាន និងក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា ក៏បានចូលរួមស្តាប់បទបង្ហាញស្តីពី«បច្ចុប្បន្នភាពនៃស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់យោធាថៃនៅលើទឹកដីកម្ពុជាក្នុងសង្គ្រាមឆ្នាំ២០២៥» ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC)។ បទបង្ហាញនេះបានផ្តល់ជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) និងក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជានូវបច្ចុប្បន្នភាពព័ត៌មាន និងបច្ចេកទេសស្តីពីការស្រាវជ្រាវ វាយតម្លៃ និងកំណត់តំបន់រងផលប៉ះពាល់ដោយសំណល់យុទ្ធភណ្ឌសង្គ្រាម ដើម្បីបង្កើនការយល់ដឹងកាន់តែស៊ីជម្រៅអំពីស្ថានភាព និងវិសាលភាពនៃផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជាអំឡុងឆ្នាំ២០២៥។

បទបង្ហាញក៏បានលាតត្រដាងពីសំណល់យុទ្ធភណ្ឌសង្គ្រាមនិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ(UXO) ដែលនៅតែបន្តបង្កហានិភ័យដល់អាយុជីវិត សុវត្ថិភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ដែលរងផលប៉ះពាល់ ដែលរហូតមកទល់ពេលនេះនៅមានប្រជាពលរដ្ឋស៊ីវិលកម្ពុជាជាច្រើននៅមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ។ ព័ត៌មានទាំងអស់នេះ គឺជាមូលដ្ឋានគាំទ្រដ៏សំខាន់ដល់ការអនុវត្តភារកិច្ចសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ឱ្យបានត្រឹមត្រូវ ប្រកបដោយវិជ្ជាជីវៈ និងផ្អែកលើព័ត៌មានដែលអាចផ្ទៀងផ្ទាត់បាន។

ក្នុងសប្តាហ៍នេះដែរ ក្រសួងការពារជាតិក៏បានរៀបចំធ្វើបទបង្ហាញជូនអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជាស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយមានការចូលរួមពីអនុព័ន្ធយោធាចំនួន២២រូប តំណាងមកពី១៨ប្រទេស។ ក្រសួងការពារជាតិបានបង្ហាញអំពីសារបាននៃការវិវត្តន៍ស្ថានការណ៍មុនពេលប៉ះទង្គិចប្រដាប់អាវុធតាមបណ្តោយព្រំដែនរហូតឈានទៅដល់បទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងការវិវត្តន៍នៃសន្តិសុខនៅតាមតំបន់ព្រំដែននាពេលបច្ចុប្បន្ន ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ។ ក្រសួងក៏បានបញ្ជាក់ជំហរម៉ឺងម៉ាត់របស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី តាមយន្តការទ្វេភាគីដែលបានឯកភាពគ្នា និងដោយផ្អែកលើច្បាប់អន្តរជាតិ។

សូមជម្រាបថា ក្នុងឱកាសនោះដែរ តំណាងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនក៏បានធ្វើបទបង្ហាញអំពីសមិទ្ធផលការងារដែលបានអនុវត្តកន្លងមក ជាពិសេសការងារបោះបង្គោលបណ្តោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ៥២ ដល់៥៩ និងចន្លោះបង្គោលព្រំដែនលេខ៤២ ដល់៤៧ នៅអំឡុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៥ មុនការប៉ះទង្គិចគ្នាលើកទី២។ សំណើររបស់ភាគីកម្ពុជា ក្នុងការជំរុញឱ្យមានកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ(JBC)និងស្នើឱ្យភាគីថៃចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តចុះអនុវត្តការងារនៅលើដីជាក់ស្តែង ដែលជាយន្តការទ្វេភាគីដែលមានស្រាប់រវាងកម្ពុជា-ថៃ សំដៅស្វែងរកដំណោះស្រាយជាអចិន្ត្រៃយ៍ចំពោះបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ក៏ត្រូវបានបង្ហាញយ៉ាងច្បាស់លាស់។

ទន្ទឹមនឹងនេះ ការតវ៉ាប្រឆាំងការរំលោភឈ្លានពានលើបូរណភាពទឹកដីកម្ពុជាពីសំណាក់ភាគីថៃក៏ត្រូវបានធ្វើឡើងគ្រប់ពេលវេលាដោយគ្មានរំលងចំណុចណាមួយឡើយ។ នេះគឺជាការងារការទូតដ៏សកម្ម រស់រវើក និងឥតឈប់ឈរ របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមអភិក្រម «ការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន គឺជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល ដែលដាក់ចេញដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៕


អត្ថបទដែលទាក់ទង

វិស័យឯកជនចូលរួមអភិវឌ្ឍធនធានមនុស្ស និងកាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន
2026/09/06 12:35:01 pm        1
ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​តាកែវ ដឹកនាំ​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផលការ​ងារ​ប្រចាំ​​​ខែ​សីហា
2026/09/06 12:06:36 pm        1
ក្នុងសប្តាហ៍នេះ ក្រុម AOT បានចុះទៅសង្កេតការណ៍ និងរាយការណ៍​នៅ​ទីតាំង​ជា​ច្រើន​ក្នុង​ខេត្តកោះកុង
2026/09/06 11:37:09 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វិស័យឯកជនចូលរួមអភិវឌ្ឍធនធានមនុស្ស និងកាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន

2026/09/06 12:35:01 pm
​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​តាកែវ ដឹកនាំ​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផលការ​ងារ​ប្រចាំ​​​ខែ​សីហា
2026/09/06 12:06:36 pm
​លោក Putin៖ ការប្រាស្រ័យទាក់ទងគ្នារវាងអាមេរិក-រុស្ស៊ី គឺមានអត្ថប្រយោជន៍
2026/09/06 11:57:32 am
​ក្នុងសប្តាហ៍នេះ ក្រុម AOT បានចុះទៅសង្កេតការណ៍ និងរាយការណ៍​នៅ​ទីតាំង​ជា​ច្រើន​ក្នុង​ខេត្តកោះកុង
2026/09/06 11:37:09 am
​គណបក្សប្រជាជនកម្ពុជា បន្តរៀបចំបាឋកថាជាសេរី "កេរដំណែលរស់៖ គុណតម្លៃ ៧មករា" ប្រធានបទ «វេទិកាបើកចំហដំណើរជីវិត និង​បទពិសោធពិតរបស់ ឯកឧត្តម ខៀវ កាញារីទ្ធ»
2026/09/06 11:04:24 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/06 11:41:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/03 05:01:48 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/04 02:01:44 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/06 02:11:53 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm