វិស័យឯកជនចូលរួមអភិវឌ្ឍធនធានមនុស្ស និងកាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន

2026/09/06 12:35:01 pm        78

វិស័យឯកជនបានបន្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស និងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈការគាំទ្រវិស័យអប់រំ និងការងារសង្គមនៅតាមមូលដ្ឋាន។

លើកឡើងក្នុងពិធីជួបសំណេះសំណាល និងផ្តល់អំណោយជាសម្ភារៈសិក្សា និងគ្រឿងឧបភោគបរិភោគ ជូនសិស្សានុសិស្ស និងគ្រួសារខ្វះខាត នៅសង្កាត់ក្រាំងអំពិល ក្រុងកំពត កាលពីរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ លោក ស៊ាន ធនិន អគ្គនាយកផ្នែកលក់ និងទំនាក់ទំនងនៃធនាគារហត្ថា បានមានប្រសាសន៍ថា ធនាគារហត្ថា តែងតែចូលរួមសកម្មភាពសង្គមតាមលទ្ធភាព ជាពិសេសការជួយគ្រួសារខ្វះខាត មនុស្សចាស់ជរា និងកុមារក្នុងវ័យសិក្សា។ លោកបន្តថា ធនាគារក៏បានចូលរួមលើកកម្ពស់ការអប់រំតាមតំបន់ជនបទ ដោយថ្មីៗនេះបានបរិច្ចាគកុំព្យូទ័រជាង២០០គ្រឿងជូនសាលារៀននៅតំបន់ជនបទភាគឦសាន ដើម្បីផ្តល់ឱកាសដល់សិស្សទទួលបានចំណេះដឹងផ្នែកបច្ចេកវិទ្យា។

លោក ស៊ីវ យុគ ចៅសង្កាត់ក្រាំងអំពិល បានលើកឡើងថា ការចូលរួមរបស់វិស័យឯកជនជាមួយរាជរដ្ឋាភិបាល គឺជាកត្តាសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស និងចូលរួមកាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន។ លោកក៏បានលើកទឹកចិត្តឱ្យសិស្សានុសិស្សខិតខំរៀនសូត្រ ដើម្បីក្លាយជាធនធានសម្រាប់ការអភិវឌ្ឍប្រទេសនាពេលអនាគត៕

អត្ថបទដែលទាក់ទង

រដ្ឋបាលខេត្តត្បូងឃ្មុំ ជំរុញអាជ្ញាពាក់ព័ន្ធបន្តផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងពីបញ្ហាជំងឺអេដស៍
2026/09/06 01:41:31 pm        1
ឯកឧត្តម ថោ ជេដ្ឋា៖ ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍ​ជាមូលដ្ឋាន​សំខាន់​លើក​កម្ពស់​ជីវភាពពលរដ្ឋ
2026/09/06 12:48:06 pm        1
វិស័យឯកជនចូលរួមអភិវឌ្ឍធនធានមនុស្ស និងកាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន
2026/09/06 12:35:01 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋបាលខេត្តត្បូងឃ្មុំ ជំរុញអាជ្ញាពាក់ព័ន្ធបន្តផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងពីបញ្ហាជំងឺអេដស៍

2026/09/06 01:41:31 pm
​ឯកឧត្តម ថោ ជេដ្ឋា៖ ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍ​ជាមូលដ្ឋាន​សំខាន់​លើក​កម្ពស់​ជីវភាពពលរដ្ឋ
2026/09/06 12:48:06 pm
​វិស័យឯកជនចូលរួមអភិវឌ្ឍធនធានមនុស្ស និងកាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន
2026/09/06 12:35:01 pm
​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​តាកែវ ដឹកនាំ​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផលការ​ងារ​ប្រចាំ​​​ខែ​សីហា
2026/09/06 12:06:36 pm
​លោក Putin៖ ការប្រាស្រ័យទាក់ទងគ្នារវាងអាមេរិក-រុស្ស៊ី គឺមានអត្ថប្រយោជន៍
2026/09/06 11:57:32 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/06 11:41:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/03 05:01:48 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/04 02:01:44 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/06 02:11:53 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm