រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃ ដើម្បីបោសសម្អាត Online Scams

2026/09/06 02:18:19 pm        117

កាលពីព្រឹកថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យ និងតាមដាន​វឌ្ឍនភាព​ដោយ​ផ្ទាល់​នៅ​តាម​ទីតាំង​ធ្លាប់​មាន​ការ​ប្រព្រឹត្ត​ការ​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងខេត្តកោះកុង បន្ទាប់​ពី​កង​កម្លាំង​អនុវត្ត​ច្បាប់ និងអាជ្ញាធរមាន​សមត្ថកិច្ច​បាន​បោស​សម្អាត​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា ​ក្នុងក្របខណ្ឌនៃយុទ្ធនាការជាតិស្តារសន្តិសុខ និងកិត្តិយសជូនជាតិ និងប្រជាជន។

បើ​ទោះបីជាសមត្ថកិច្ចកម្ពុជាបានប្រកាសពីបោសសម្អាតសំបុកឆបោកធំៗចំនួន៨៦ កន្លែង និង​បង្រ្កាប​ចំនួន ៦៦៣ ទីតាំង យ៉ាងណាក្តី ក៏បេសកកម្មនេះមិនទាន់បញ្ចប់ឡើយ។ អាជ្ញាធរ​មាន​សមត្ថ​កិច្ច​កំពុងបន្តប្រតិបត្តិការស្រាវជ្រាវ តាមដាន និងឆែកឆេរយ៉ាង​ស្អិត​រមួត​លើ​គ្រប់​ទីតាំង​សង្ស័យ​ទាំង​អស់ ដោយមិនទុកឱ្យសល់សូម្បីតែមួយចន្លោះប្រហោងឡើយ។ រាជរដ្ឋាភិបាលនឹងប្រើវិធានការកណ្តាប់ដៃដែក ដើម្បីកាត់ផ្តាច់បណ្តាញ និងបញ្ចប់​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យាឱ្យអស់ ដោយមិនទុកលំហរ ឬច្រកដកដង្ហើមឱ្យក្រុមឧក្រិដ្ឋជនឡើយ ព្រម​ទាំង​សូម​លើក​ទឹក​ចិត្តដល់សាធារណជន និងដៃគូទាំងអស់ ឱ្យចូលរួមផ្តល់​ព័ត៌មាន​អំពី​ទីតាំង​សង្ស័យ​ពាក់​ព័ន្ធ​នឹង​ការឆបោកអនឡាញ ដើម្បីសមត្ថកិច្ចចុះអន្តរាគមន៍ បង្ក្រាប និងលុប​បំបាត់​បាន​ទាន់​ពេល​វេលា ​ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។

ទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលនាពេលនេះ គឺជាសារនយោបាយ​ច្បាស់​លាស់​ទៅ​កាន់​ពិភព​លោក​ថា ​កម្ពុជាមិនមែន និងមិនដែលអនុញ្ញាតឲ្យទីតាំងណាមួយនៃដែនដីខ្លួន ក្លាយជាជម្រក​នៃ​ឧក្រិដ្ឋ​ជន​ឆបោកអនឡាញឡើយ។ ក្នុងការចុះពិនិត្យផ្ទាល់ដល់ទីតាំងក្នុងខេត្តកោះកុង សម្តេច​ធិបតី​នាយក​រដ្ឋមន្ត្រី បានផ្ដោតជាសំខាន់លើទីតាំងដែលជាធ្លាប់ជាតំបន់ក្តៅ ពិសេស​តំបន់​អភិវឌ្ឍន៍​តារា​សាគរ និងទីតាំងសង្ស័យមួយចំនួនទៀតក្នុងខេត្តកោះកុង ដែល​កន្លង​មក​ត្រូវ​បាន​ក្រុម​ឧក្រិដ្ឋជនជ្រកកោនកេងបន្លំធ្វើសកម្មភាពឆបោកឆ្លងដែន។

បច្ចុប្បន្ន ទីតាំងទាំងនេះត្រូវបានកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដី បិទ​ប្រតិបត្តិ​ការ​ខុស​ច្បាប់​ទាំង​ស្រុង ដោយមណ្ឌលឆបោកធំៗ និងទីតាំងបណ្តាញតូចតាចទាំងអស់ ត្រូវបានបង្ក្រាប ដក​ហូតឧបករណ៍បច្ចេកវិទ្យា បិទចោលទាំងស្រុង និងដាក់​វិធាន​ការ​ឈាន​ទៅ​រឹប​អូស​តាម​នីតិ​វិធី​ច្បាប់​ដោយ​គ្មានការលើកលែង។ ជាមួយគ្នានេះ ការគ្រប់គ្រងសន្តិសុខពេញលេញត្រូវបានធានា ដោយ​អាជ្ញាធរបានដាក់ការត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ ២៤/៧ ដើម្បីធានា​ថា​គ្មាន​ការ​លួច​លាក់​បង្កើត​ឡើង​វិញជាដាច់ខាត សំដៅស្តាររូបភាព ជំនឿចិត្តក្នុងការវិនិយោគ ព្រមទាំងធានា​បរិយាកាស​អាជីវកម្មស្របច្បាប់ ជំរុញសកម្មភាពទេសចរណ៍ និងការអភិវឌ្ឍ​សេដ្ឋ​កិច្ច​ប្រកប​ដោយ​ចីរ​ភាព​សម្រាប់ប្រជាជនមូលដ្ឋាន។

វត្តមានរបស់សម្តេចធិបតីនៅខេត្តកោះកុងនាពេលនេះ គូសរំលេចនូវលទ្ធផលនៃការអនុវត្ត «យុទ្ធ​នាកា​រ​ជាតិបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលកើតចេញពីភាពសកម្ម ពុះពារ និងឥតដកថយ របស់កងកម្លាំងអនុវត្តច្បាប់ និងអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា នៅក្នុង​រាជ​ធានី-ខេត្តទាំង ២៥ ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។

ក្នុង​រយៈពេលប្រមាណ ១៤ ខែ នៃប្រតិបត្តិការជាប់ជាប្រចាំក្នុងការវាយសន្ធប់ និងកម្ទេច​ឫស​គល់​នៃ​បទ​ល្មើសអនឡាញនេះ សមត្ថកិច្ចកម្ពុជាបានបង្រ្កាបចំនួន ៦៦៣ ទីតាំង ហើយក្នុង​ចំណោម​នេះ ​សមត្ថកិច្ចបានបិទ និងគ្រប់គ្រងមណ្ឌលឆបោក(scam compounds) ៨៦ទីតាំង ដើម្បី​ឈាន​ទៅ​រឹបអូសតាមនីតិវិធីច្បាប់យ៉ាងម៉ឺងម៉ាត់។ ទន្ទឹមគ្នានេះ ថវិកាជាង ៣០០​លាន​ដុល្លារ​អាមេរិក​ ក្នុងគណនីធនាគារត្រូវបានបង្កក រួមទាំងទ្រព្យ​សម្បត្តិ​ផ្សេង​ទៀត​ដែល​កំពុង​បន្ត​នីតិ​វិធី​បង្កក​ និងធ្វើការវាយតម្លៃជាបន្តបន្ទាប់។

ចំណែកឯ ក្រុមមេខ្លោង និងបណ្តាញឧក្រិដ្ឋជនបរទេស ត្រូវបានចាប់ខ្លួន និងផ្តន្ទា​ទោស​តាម​ច្បាប់​។ ​សំណុំរឿង ចំនួន ៤៤៦ ករណីស្ថិតក្នុងដំណើរការនៃនីតិវិធីតុលាការ ពាក់ព័ន្ធ​នឹង​ជន​ត្រូវ​ចោទ ​៣,៩២៧ នាក់ រួមមានមេខ្លោងនិងគូកន មកពី២៩សញ្ជាតិ។ វិធានការ​ច្បាប់​ក៏​ត្រូវ​បាន​អនុវត្ត​ចំពោះ​មន្ត្រីដែលរកឃើញជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងចំនួន ៤ ទាក់ទិនជនសង្ស័យ ១៥ នាក់ រួមមាន ព្រះរាជអាជ្ញារង, អគ្គនាយករងអន្តោប្រវេសន៍, ស្នងការរងរាជធានីភ្នំពេញ, អតីត​អគ្គ​នាយក​នៃ​ក្រសួងការបរទេស ព្រមទាំងមន្ត្រីនគរបាល និងយោធាមួយចំនួនទៀត។

ស្រប​គ្នានេះ ជនបរទេស ចំនួនជាង ២២,០០០ នាក់ មកពី ៣៨ សញ្ជាតិ បានធ្វើមា​តុ​ភូមិ​និវត្តន៍​ត្រលប់​ទៅប្រទេសខ្លួនវិញ តាមនីតិវិធីច្បាប់ និងបទដ្ឋានសិទ្ធិមនុស្ស ដោយសហការយ៉ាងជិតស្និទ្ធ និង​ស្មោះត្រ​ង់ជាមួយបណ្តាស្ថានទូតពាក់ព័ន្ធ។ សូមបញ្ជាក់ថា ពួកគេត្រូវ​បាន​សមត្ថ​កិច្ច​ជួយ​រំដោះ ​និងសង្គ្រោះឱ្យរួចផុតពីពលកម្មការងារខុសច្បាប់ ការកេងប្រវ័ញ្ច និងអំពើទារុណ​កម្ម​អ​មនុស្ស​ធម៌​ដោយពួកមេខ្លោងឧក្រិដ្ឋជនបរទេស។

បេសកកម្មចុះត្រួត​ពិនិត្យដោយផ្ទាល់របស់ប្រមុខរាជរដ្ឋាភិបាលនៅពេលនេះ គឺជាសក្ខីកម្មរស់​ដែល​ឆ្លុះ​បញ្ចាំងពីឆន្ទៈនយោបាយមុះមុតឥតកែប្រែរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ​ការ​ពារ​អធិប​តេយ្យ​ភាព ស្ដារ និងលើកកម្ពស់កិត្តិយស កិត្យានុភាពជាតិ​លើ​ឆាក​អន្តរជាតិ​យ៉ាង​ដាច់​ខាត​។ កម្ពុជាមិនត្រឹមតែវាយកម្ទេច ជម្រកចាស់ បំបែក និងកាត់​ផ្តាច់​បណ្តាញ​ក្រុម​ឧក្រិដ្ឋ​ជន​ឲ្យ​អស់​ពី​ឫស​គល់​ប៉ុណ្ណោះទេ ប៉ុន្តែបាន និងកំពុងពង្រឹងយន្តការច្បាប់កាន់តែតឹងរ៉ឹង បន្តបោស​សម្អាត​អំពើ​ល្មើស ​បង្កើនការគ្រប់គ្រងសន្តិសុខបច្ចេកវិទ្យា និងលើកកម្ពស់​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ​យ៉ាង​ជិត​ស្និទ្ធ ដើម្បីធានាឱ្យ​បានជាដាច់ខាត​ថា​បទល្មើស​ឆបោក​អន​ឡាញ​មិន​កើត​ឡើង​ជា​ថ្មីឡើ​យ​៕​

អត្ថបទដែលទាក់ទង

ឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាង​ថ្នាក់​ដឹក​នាំ​ជំនាន់​មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
2026/09/06 02:57:31 pm        1
ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំខ្នុរដំបង ស្រុកជើងព្រៃ នាំយកអំណោយ និង​ថវិកា​ជូន​ដល់​ពលរដ្ឋមានជីវភាពខ្វះខាត
2026/09/06 02:51:05 pm        1
ក្រសួងការងារ នាំយកឱកាសការងារដល់ផ្ទះជូនប្រជាពលរដ្ឋនៅស្រុកថ្មបាំង
2026/09/06 02:32:16 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាង​ថ្នាក់​ដឹក​នាំ​ជំនាន់​មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ

2026/09/06 02:57:31 pm
​ជនជាតិចិន ត្រូវបានសង្រ្គោះចេញពីរូងក្រោមដីនេប៉ាល់ រយៈពេល ១០ថ្ងៃ ក្រោយទឹកជំនន់ដ៏គំហក់
2026/09/06 02:52:41 pm
​ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំខ្នុរដំបង ស្រុកជើងព្រៃ នាំយកអំណោយ និង​ថវិកា​ជូន​ដល់​ពលរដ្ឋមានជីវភាពខ្វះខាត
2026/09/06 02:51:05 pm
​យានចម្លងអាល្លឺម៉ង់ឡើងដល់ទីអវកាស ខណៈអឺរ៉ុបចូលរួមប្រកួតប្រជែងបាញ់បង្ហោះផ្កាយរណប
2026/09/06 02:50:10 pm
​ក្រសួងការងារ នាំយកឱកាសការងារដល់ផ្ទះជូនប្រជាពលរដ្ឋនៅស្រុកថ្មបាំង
2026/09/06 02:32:16 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/06 11:41:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/03 05:01:48 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/06 02:12:27 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/06 02:03:08 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm