ជប៉ុនបានកៅអីជុំផ្ដាច់ព្រ័ត្រ AFC U20 នៅចិន ខណៈកម្ពុជាបានត្រឹមសោកស្ដាយ

2026/09/07 12:07:36 pm        80

វគ្គជម្រុះពានរង្វាន់បាល់ទាត់យុវជនអាយុក្រោម ២០ឆ្នាំទ្វីបអាស៊ី AFC U20 Asian Cup China 2027 ដែលកម្ពុជាធ្វើម្ចាស់ផ្ទះពូលG បានបញ្ចប់ការប្រកួតហើយ ដោយក្រុមជម្រើសជាតិយុវជនអាយុក្រោម ២០ឆ្នាំជប៉ុន បានទទួលកៅអីលេងជុំផ្ដាច់ព្រ័ត្រ នៅប្រទេសចិន ក្រោយយកឈ្នះគូប្រជែងរួមពូល ៣ប្រកួតជាប់គ្នា គ្រាដែលលោកក្រុមជម្រើសជាតិយុវជនអាយុក្រោម ២០ឆ្នាំកម្ពុជា បានត្រឹមសោកស្ដាយ ក្រោយភ្លាត់ចាញ់ការប្រកួតដ៏សំខាន់ចុងក្រោយ។

ជាមួយការប្រកួតដែលអ្នកគាំទ្របានដាក់ក្ដីរំពឹងក្រុមគោព្រៃជំទង់កម្ពុជា នឹងធ្វើបានល្អ ស្របពេលឱកាសអ៊ុតកៅអីវគ្គបន្ដ ត្រូវការត្រឹមលទ្ធផលស្មើ តែបែរជាក្រុមធ្វើមិនបានល្អ ហើយភ្លាត់ចាញ់ក្រុមភ្ញៀវ U20 កូវ៉ែត ជាច្រើនគ្រាប់។ បរាជ័យនេះ មិនត្រឹមធ្វើឲ្យកម្ពុជា អស់ឱកាសឡើងវគ្គបន្ដនោះទេ តែថែមទាំងធ្លាក់ទៅឈរបាតតារាងទៀតផង គ្រាដែលក្រុមយុវជន U20 កូវ៉ែត បានហក់ទៅឈរលេខ២ ជំនួសវិញ ដោយរកបាន ៣ពិន្ទុស្មើគ្នា រួមទាំងក្រុម U20 យេម៉ែន ដែលឈរលេខ៣ ផងដែរ។

ក្រោយចប់ការប្រកួតលោក Yasuhir Yoshida គ្រូបង្វឹកក្រុមជម្រើសជាតិ U20 កម្ពុជា បានសម្ដែងការសោកស្ដាយ និងសុំទោសម្ដងហើយម្ដងទៀត ចំពោះលទ្ធផលបរាជ័យនេះ ហើយលោកទទួលស្គាល់ពីកង្វះខាតការប្រមូលស្មារតីរបស់កូនក្រុម ធ្វើឲ្យកម្ពុជា ទទួលបានលទ្ធផលមិនល្អបែបនេះ។

ដោយឡែកគ្រូបង្វឹកក្រុមយុវជន U20 កូវ៉ែត លោក Ferdo Milin វិញ បានសម្ដែងក្ដីរីករាយ ទោះបីក្រុមមិនទាន់ច្បាស់បានឡើងជុំបន្ទាប់ឬយ៉ាងណា តែលោករីករាយនឹងការសម្រេចគោលដៅបញ្ចប់នៅលេខ២ ក្នុងពូល ហើយលោកក៏អរគុណម្ចាស់ផ្ទះកម្ពុជា ដែលបានផ្ដល់នូវភាពកក់ក្ដៅ កំឡុងពេលស្នាក់នៅ ហ្វឹកហាត់ និងប្រកួតរយៈប៉ុន្មានថ្ងៃកន្លងមកផងដែរ។

គួរដឹងថា វគ្គជម្រុះពានរង្វាន់ AFC U20 Asian Cup China 2027 ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនេះ មាន ៤ក្រុមចូលរួម ខណៈក្រោយបញ្ចប់ការប្រកួតវិលជុំ ក្រុមយុវជន U20 ជប៉ុន បានឈរកំពូលតារាង ក្រោយឈ្នះ ៣ប្រកួត  រកបាន ៩ពិន្ទុពេញ ដើម្បីបានកៅអីទៅលេខជុំផ្ដាច់ព្រ័ត្រ នៅប្រទេសចិន នាឆ្នាំ២០២៧ គ្រាដែលក្រុមយុវជនកូវ៉ែត យេម៉ែន និងកម្ពុជា រកបាន ៣ពិន្ទុស្មើគ្នា៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

ជប៉ុនបានកៅអីជុំផ្ដាច់ព្រ័ត្រ AFC U20 នៅចិន ខណៈកម្ពុជាបានត្រឹមសោកស្ដាយ
2026/09/07 12:07:36 pm        1
ក្លិបព្រះខ័នរាជស្វាយរៀង សម្ពោធដាក់ឲ្យប្រើកីឡដ្ឋានជាផ្លូវការ មុនបើក​ទ្វារស្វាគមន៍​ការ​ប្រកួត​លីគ​ចុង​សប្ដាហ៍នេះ
2026/09/07 11:27:56 am        1
ព្រះខ័នរាជ និងវិសាខា រកបាន ៣ពិន្ទុពេញពីប្រកួតបើកឆាកលីគ ខណៈ ៣គូផ្សេង សុទ្ធតែស្មើគ្នា
2026/09/07 11:18:27 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​NPIC ជំរុញទូរគមនាគមន៍ដោយផ្តល់ឱកាសឱ្យសិស្សអនុវត្តផ្ទាល់លើប្រព័ន្ធផ្កាយរណប និងរ៉ាដា

2026/09/07 01:04:23 pm
​រាជរដ្ឋាភិបាលនឹងទម្លាក់កញ្ចប់ថវិកា ៥៣ លានដុល្លារ សម្រាប់បន្តអភិវឌ្ឍន៍ជំនាញគាំទ្រ MSMEs
2026/09/07 12:38:57 pm
​លោក ហែម សុវត្ថិ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកោះសូទិន ផ្តល់រង្វាន់លើកទឹកចិត្តម៉ូតូសរុប ៤គ្រឿង ដល់សិស្សដែលជាប់និទ្ទេស A នៅក្នុងឃុំកោះសូទិន
2026/09/07 12:32:04 pm
​ប្រជានេសាទខ្មែរ២នាក់ ត្រូវបានដោះលែងមកកម្ពុជា តាមច្រកទ្វារព្រំដែនចាំយាម
2026/09/07 12:20:22 pm
​កម្ពុជាប្រកាន់ជំហរដោះស្រាយ​បញ្ហាព្រំដែនដោយសន្តិវិធី ​និងគោរពពេញលេញបទឈប់បាញ់រវាងកម្ពុជា-ថៃ
2026/09/07 12:15:59 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/06 11:41:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/03 05:01:48 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/06 02:12:27 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/06 02:03:08 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm