គណៈកម្មការទី៦ នៃរដ្ឋសភា ឯកភាពលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៣ ដោយរក្សាខ្លឹមសារដើមទាំងស្រុង ត្រៀមបញ្ជូនទៅគណៈកម្មាធិការអចិន្ត្រៃយ៍

2026/09/07 12:11:19 pm        90

ភ្នំពេញ៖ គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា (គណៈកម្មការទី៦) បានសម្រេចឯកភាពទាំងស្រុងលើទម្រង់ និងខ្លឹមសារដើមនៃសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៣ ក្រោយការពិនិត្យ និងកែសម្រួលអក្ខរាវិរុទ្ធមួយចំនួនរួចរាល់ ដើម្បីរៀបចំរបាយការណ៍បញ្ជូនបន្តទៅកាន់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ចាត់ចែងតាមនីតិវិធី។

ការសម្រេចនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្ទៃក្នុង នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា ក្រោមអធិបតីភាព ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការទី៦ ដោយមានការចូលរួមពីអនុប្រធាន លេខាធិការ សមាជិក សមាជិកាគណៈកម្មការ និងមន្ត្រីជំនាញបច្ចេកទេសនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។

សេចក្តីព្រាងច្បាប់ទាំង ៣ ដែលបានឆ្លងកាត់ការពិនិត្យ និងសិក្សាយ៉ាងល្អិតល្អន់នោះ រួមមាន៖

·  សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី៖ សំដៅកែសម្រួលក្របខ័ណ្ឌការងារ និងវិជ្ជាជីវៈមេធាវីឱ្យកាន់តែមានប្រសិទ្ធភាព។

·  សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារសេប៊ូ (Cebu Protocol)៖ ធ្វើវិសោធនកម្មធម្មនុញ្ញនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

·  សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងកម្ពុជា និងសហព័ន្ធរុស្ស៊ី ផ្តោតលើកិច្ចសហប្រតិបត្តិការការពារ

ពលរដ្ឋទៅវិញទៅមកក្នុងវិស័យយុត្តិធម៌ព្រហ្មទណ្ឌអន្តរជាតិ។

ក្រោយបញ្ចប់ការពិភាក្សា អង្គប្រជុំបានឯកភាពរៀបចំរបាយការណ៍លទ្ធផល ដើម្បីដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា មុននឹងឈានដល់ការដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំពេញអង្គរដ្ឋសភា ដើម្បីពិភាក្សា និងអនុម័តជាផ្លូវការនាពេលខាងមុខ៕

 

អត្ថបទដែលទាក់ទង

សម្ដេចធិបតី ផ្ដល់ ឱកាសមាសសម្រាប់ ក្រុម លោក អ៊ុំ សំអាន បង្ហាញសមត្ថភាព ជាអ្នកជំនាញព្រំដែន ដែលមានការទទួលខុសត្រូវ
2026/10/10 01:15:40 pm        1
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
2026/10/10 01:08:12 pm        1
ប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ អញ្ជើញមកចូលរួមពិធីបុណ្យភ្ជុំបិណ្ឌវេនទី១៤ នៅវត្តលង្កាព្រះកុសុមារាម ដើម្បីឧទិ្ទសកុសលជូនបុព្វការីជន
2026/10/10 12:02:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចធិបតី ផ្ដល់ ឱកាសមាសសម្រាប់ ក្រុម លោក អ៊ុំ សំអាន បង្ហាញសមត្ថភាព ជាអ្នកជំនាញព្រំដែន ដែលមានការទទួលខុសត្រូវ

2026/10/10 01:15:40 pm
​ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
2026/10/10 01:08:12 pm
​ប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ អញ្ជើញមកចូលរួមពិធីបុណ្យភ្ជុំបិណ្ឌវេនទី១៤ នៅវត្តលង្កាព្រះកុសុមារាម ដើម្បីឧទិ្ទសកុសលជូនបុព្វការីជន
2026/10/10 12:02:14 pm
​អង្គការជាង ១០០ ព្រមានថា បទឈប់បាញ់នៅហ្កាហ្សាមានតែឈ្មោះ ខណៈពលរដ្ឋប៉ាឡេស្ទីន នៅតែរងទុក្ខវេទនា
2026/10/10 10:17:19 am
​អ្នកនាំពាក្យក្រសួងបរិស្ថាន៖ សំរាម និងសំណល់ប្លាស្ទិក នៅតាមទីប្រជុំជន និងទីវត្តអារាម មានការទុកដាក់បានស្អាត
2026/10/09 09:49:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/09 09:06:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/10 10:14:09 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/08 08:20:11 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/08 01:37:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm