កម្ពុជា និងកូរ៉េ ចុះ MOU ប្រយុទ្ធប្រឆាំងគ្រឿងញៀននៅលើលំហរសមុទ្រ

2026/09/07 03:12:30 pm        130

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងកងឆ្មាំសមុទ្រកូរ៉េ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រឿងញៀនឆ្លងដែនសមុទ្រ ដោយក្រុមឧក្រិដ្ឋជនដែលមានអង្គការចាត់តាំងរៀបចំបណ្តាញដឹកជញ្ជូនគ្រឿងញៀននៅលើលំហរសមុទ្រ។

ការចុះ MOU នេះ ភាគីកម្ពុជាដឹកនាំដោយនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ភាគីកូរ៉េដឹកនាំដោយឯកឧត្តម Cho Yoon Man អគ្គនាយកនៃការិយាល័យស៊ើបអង្កេតកងកម្លាំងឆ្មាំសមុទ្រកូរ៉េ នៅទីស្តីការក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦។

ឯកឧត្តម មាស វិរិទ្ធ បានថ្លែងថា បច្ចុប្បន្ននេះគ្រឿងញៀនកំពុងបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរតាមរយៈការរីករាលដាលនៃការផលិត ការចរាចរណ៍ ការដឹកជញ្ជូនគ្រឿងញៀនពីតំបន់ផលិតទៅរកទីកន្លែងនៃការប្រើប្រាស់ ជាពិសេសគ្រឿងញៀនប្រភេទថ្មីបន្ថែមទៀត ហេតុដូច្នេះហើយបានជាភាគីកូរ៉េបានស្នើសុំបង្កើតនៅទំនាក់ទំនងថ្មីមួយជាមួយភាគីកម្ពុជា ដោយសារស្ថានភាពគ្រឿងញៀនភាគីច្រើនចរាចរណ៍តាមផ្លូវសមុទ្រដែលបង្កឡើងនិងរៀបចំឡើងដោយក្រុមឧក្រិដ្ឋជនដែលមានអង្គការចាត់តាំង គឺជាក្រុមឧក្រិដ្ឋជនមួយដែលរៀបចំបណ្តាញដឹកជញ្ជូនគ្រឿងញៀននៅលើលំហរសមុទ្រ។ ហើយតួនាទីឆ្មាំសមុទ្រកូរ៉េមានតួនាទីការពារឃ្មាំមើលនៅបទល្មើសផ្សេងៗនៅលើលំហរសមុទ្ររបស់ប្រទេសកូរ៉េ។ ហើយកូរ៉េបានចាប់ផ្តើមដំបូងជាមួយភាគីកម្ពុជា ដោយសារកម្ពុជាធ្លាប់មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនគ្រប់ទម្រង់ជាមួយអគ្គរដ្ឋអាជ្ញានៃសាធារណរដ្ឋកូរ៉េ។ ហើយវាអាចជាចំណែកមួយនៅក្នុងការជួយគ្នាទៅវិញទៅមក។ ការចុះ MOU នេះ គឺមានសារសំសខាន់ក្នុងការគាំទ្រគ្នាទៅវិញទៅមកពាក់ព័ន្ធទៅនិងការផ្លាស់ប្តូរព័ត៌មានសម្ងាត់ទាក់ទងទៅនិងក្រុមឧក្រិដ្ឋជនគ្រឿងញៀនដែលតែងតែធ្វើសកម្មភាពតាមផ្លូវសមុទ្រ។

ឯកឧត្តម មាស វិរិទ្ធ បានបន្តថា ក្រោយពីទទួលបានគោលការណ៍​អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល និងពិនិត្យមើលទម្រង់និងខ្លឹមសារនៃ MOU គឺដើម្បីជួយគ្នាទៅវិញទៅមកពាក់ព័ន្ធការបង្ក្រាបបទល្មើស​គ្រឿងញៀន។ ហើយជាក់ស្តែងប្រទេសកូរ៉េក៏ប្រឈមទៅនឹងបញ្ហា​គ្រឿងញៀនខ្លាំងក្លាជាពិសេសគឺការលួចលាក់ដឹកជញ្ជូនគ្រឿងញៀនតាមផ្លូវសមុទ្រទាំងក្នុងទ្រង់ទ្រាយតូចនិងទ្រង់ទ្រាយធំ ហេតុនេះហើយបានជាកូរ៉េបង្កើនការយកចិត្តទុកដាក់៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទដែលទាក់ទង

ប្រធាន UNESCO ប្រចាំកម្ពុជា៖ «អក្ខរកម្មគឺជាសិទ្ធិមូលដ្ឋាន និងជាគ្រឹះនៃការសិក្សាពេញមួយជីវិត ខណៈកម្ពុជាខិតខំប្រឹងប្រែងដំឡើងអត្រាអក្ខរកម្មមនុស្សពេញវ័យរហូតដល់ ៨៥.៥%»
2026/09/07 03:56:27 pm        1
រដ្ឋមន្រ្ដីក្រសួងធនធានទឹកចុះពិនិត្យជាក់ស្តែងសំណង់ស្ទាក់ទឹកស្ទឹងតូច និងការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវពលរដ្ឋក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ
2026/09/07 03:38:36 pm        1
CMAC សហការជាមួយ Golden West ផ្តល់ការហ្វឹកហ្វឺន​ដល់​កង​ទ័ព​អាមេរិក​លើ​បច្ចេក​ទេស​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម និងការប្រើប្រាស់​ឧបករណ៍​បច្ចេក​ទេស​រុក​រក​សំណល់​យុទ្ធ​ភណ្ឌ​សង្គ្រាម
2026/09/07 03:34:01 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធាន UNESCO ប្រចាំកម្ពុជា៖ «អក្ខរកម្មគឺជាសិទ្ធិមូលដ្ឋាន និងជាគ្រឹះនៃការសិក្សាពេញមួយជីវិត ខណៈកម្ពុជាខិតខំប្រឹងប្រែងដំឡើងអត្រាអក្ខរកម្មមនុស្សពេញវ័យរហូតដល់ ៨៥.៥%»

2026/09/07 03:56:27 pm
​រដ្ឋមន្រ្ដីក្រសួងធនធានទឹកចុះពិនិត្យជាក់ស្តែងសំណង់ស្ទាក់ទឹកស្ទឹងតូច និងការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវពលរដ្ឋក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ
2026/09/07 03:38:36 pm
​CMAC សហការជាមួយ Golden West ផ្តល់ការហ្វឹកហ្វឺន​ដល់​កង​ទ័ព​អាមេរិក​លើ​បច្ចេក​ទេស​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម និងការប្រើប្រាស់​ឧបករណ៍​បច្ចេក​ទេស​រុក​រក​សំណល់​យុទ្ធ​ភណ្ឌ​សង្គ្រាម
2026/09/07 03:34:01 pm
​គណបក្សស្តាំនិយមជ្រុល AfD របស់អាល្លឺម៉ង់ សាទរជ័យជម្នះដ៏ធំនៅភាគខាងកើត ប៉ុន្តែខ្វះសំឡេងភាគច្រើន
2026/09/07 03:31:25 pm
​មន្ត្រី៖ ប្រទេសផ្សេងទៀតនឹងចូលរួមជាមួយអាមេរិកនៅច្រកសមុទ្រហ័រមូស ដើម្បីធានាសុវត្ថិភាពនៃការធ្វើនាវាចរណ៍
2026/09/07 03:27:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/06 11:41:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/03 05:01:48 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/06 02:12:27 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/06 02:03:08 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm