អង្គការ​ផ្កាយ​សមុទ្រ និង AIA សហការ​បង្កើត​ការប្រកួត​បាល់ទាត់​កុមារ និង​យុវជន​នៅ​ក្រុង​សៀមរាប​

2022/05/13 05:21:07 pm        441

​បាល់ទាត់៖ អង្គការ​ផ្កាយ​សមុទ្រ​កម្ពុជា (ISF) និង​ក្រុមហ៊ុន AIA Cambodia បាន​សហការគ្នា​បង្កើត​ព្រឹត្តិការណ៍​បាល់ទាត់​កុមារ និង​យុវជនដោយ​ប្រសិទ្ធិ​នាម​ថា AIA - ISF Youth League នៅ​ក្រុង​សៀមរាបនៅ​ទីលាន​បាល់ទាត់​ហនុមានដើម្បី​ផ្តល់ឱកាស​ដល់​កុមារ និង​យុវជន​នៅតាម​បណ្តា​ខេត្ត​ទទួលបាន​ឱកាស​ប្រកួតប្រជែង​គ្នា​ បញ្ចេញ​នូវ​ទេពកោសល្យ​អភិវឌ្ឍ​ខ្លួន​ក្លាយជា​កីឡាករ​កីឡាការិនី​ជំនាញ​ផ្នែក​បាល់ទាត់​នៅពេល​អនាគត​។​

​លោក យិន សាម​ឌី ប្រធាន​រៀប​គ្រប់គ្រង​កម្មវិធី​បាល់ទាត់ ​របស់​អង្គការ​ផ្កាយ​សមុទ្រ​កម្ពុជាបាន​បញ្ជាក់ថា ការប្រកួត​បាល់ទាត់​កុមារ និង​យុវជន AIA - ISF គឺជា​ព្រឹត្តិការណ៍​ប្រកួត​វិលជុំ​ថ្នាក់​សហគមន៍​ដ៏​ធំ​បង្អស់​មួយ​នៅ​កម្ពុជា ដែល ផ្តល់ឱកាស​ដល់​កុមារា កុមារី និង​យុវជន​ក្រីក្រ ក្នុង​ការលេង​បាល់ទាត់​ក្នុង​បរិស្ថាន​មួយដែលមាន​សុវត្ថិភាព។ ​ឆ្នាំ​២០២២ គឺជា​ឆ្នាំ​ដំបូងបង្អស់​ហើយដែល​អង្គការ​ផ្កាយ​សមុទ្រ​កម្ពុជា និង​ក្រុមហ៊ុន AIA Cambodia រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​វិលជុំ​ចំនួន​ប្រាំ​លើក​ទូទាំង​ខេត្តទាំង​បួន ដែល​នាំយក​ឱកាស​ចូលរួម​លេងកីឡា​ទៅដល់​កុមារ និង​យុវជន​ជិត ២,០០០​នាក់​នៅ​រាជធានី​ភ្នំពេញ ក្រុង​កំពត ក្រុង​សៀមរាប និង​ខេត្តកំពង់ស្ពឺ​ជាដើម។​

​អង្គការ​ផ្កាយ​សមុទ្រ​កម្ពុជា​គឺជា​អង្គការក្រៅរដ្ឋាភិបាល​នៅ​កម្ពុ​ជាមួយ ដែល​ប្តេជ្ញាចិត្ត​ជួយ​កសាងអនាគត​ល្អប្រសើរ​សម្រាប់​កុមារ និង​យុវជនដែល​ជួបប្រទះ​វិសមភាព​យេនឌ័រ ភាពក្រីក្រ និង​ពិការភាពដោយ​ផ្តល់​ឲ្យ​ពួកគេ​នូវ​ការអប់រំ សេវា​ថែទាំ​សុខភាព និង​កីឡា។ ស្របគ្នា​នេះដែរអង្គការ​ផ្កាយ​សមុទ្រ​កម្ពុជា និង​ក្រុមហ៊ុន AIA Cambodia នឹង​ទទួល​ស្វាគមន៍​វត្តមាន​កុមារ និង​យុវជន ២៦០​នាក់មក​ចូលរួម​ព្រឹត្តិការណ៍​បាល់ទាត់​នៅ​ថ្ងៃអាទិត្យ​ខាងមុខនេះ។ ក្រុមដែល​ឈ្នះ​ក្នុងការ​ប្រកួតរយៈពេល​ ៩​សប្តាហ៍​នេះ​នឹងត្រូវ​មក​ចូលរួម​ប្រកួតប្រជែង​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ AIA - ISF Grand Championship League នៅ​ថ្ងៃអាទិត្យ ទី​១៤ ខែសីហា នៅ​ទីលាន​បាល់ទាត់​អង្គការ​ផ្កាយ​សមុទ្រ​កម្ពុជានៅ​រាជធានី​ភ្នំពេញ៕

អត្ថបទ៖ លី ឈុនឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក

2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm