ចាប់ពីចុងខែសីហា និងដើមខែកញ្ញា ឆ្នាំ២០២៦នេះ អង្គភាព CMAC បានសហការជាមួយ Golden West ផ្តល់ការហ្វឹកហ្វឺនដល់កងទ័ពអាមេរិកលើបច្ចេកទេសសំណល់យុទ្ធភណ្ឌសង្គ្រាម និងការប្រើប្រាស់ឧបករណ៍បច្ចេកទេសរុករកសំណល់យុទ្ធភណ្ឌសង្គ្រាម។ នេះបើតាម ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់។
ឯកឧត្តម ហេង រតនា ថ្លែងថា នៅចុងខែសីហា និងដើមខែកញ្ញា ឆ្នាំ២០២៦នេះ អង្គភាព CMAC បានសហការជាមួយអង្គការ Golden West បានផ្តល់ការហ្វឹកហ្វឺនដល់កងទ័ពសហរដ្ឋអាមេរិកលើបច្ចេកទេសសំណល់យុទ្ធភណ្ឌសង្គ្រាម និងជាពិសេសលើការប្រើប្រាស់ឧបករណ៍បច្ចេកទេសរុករកសំណល់យុទ្ធភណ្ឌសង្គ្រាម ជូនកងទ័ពអាកាសសហរដ្ឋអាមេរិកផ្នែកជំនាញសំណល់យុទ្ធភណ្ឌសង្គ្រាម និងក្រុមបច្ចេកទេសយុទ្ធោបករណ៍នៃសារណរដ្ឋកាប៊ូវ័រដេ (Cabo Verde) ដែលការហ្វឹកហ្វឺនស្ថិតក្រោមគម្រោងជំនួយបោសសម្អាតមីនមនុស្សធម៌របស់សហរដ្ឋអាមេរិកគាំទ្រប្រទេសអាហ្វិក។
ឯកឧត្តម ហេង រតនា បញ្ជាក់ថា អង្គការ Golden West ជាដៃគូយ៉ាងសំខាន់ជាមួយអង្គភាព CMAC ក្នុងសកម្មភាពកម្ចាត់មីននៅកម្ពុជាជាង ២៥ ឆ្នាំមកហើយ ពោលចាប់តាំងពីដើមឆ្នាំ២០០០មកម្លេះ៕










