រុស្ស៊ី​ព្រមាន​ចាត់វិធានការ​សងសឹក​តាម​ដំណាក់កាល បើ​ហ្វាំ​ង​ឡង់​ចូល​ជា​សមាជិក​ណា​តូ

2022/05/13 05:37:49 pm        1.7 K

​រុស្ស៊ី៖ រុស្ស៊ី​បាន​រិះគន់​ផែនការ​របស់​ប្រទេស​ហ្វាំ​ង​ឡង់​ ក្នុង​ការ​ចូល​ជា​សមាជិកភាព​របស់​សម្ព័ន្ធ​យោធា​ណា​តូ​ដោយ​អះអាង​ថា ​ខ្លួន​នឹង​ត្រូវ​គេ​បង្ខំ​ឲ្យ​ចាត់វិធានការ​សងសឹក ប្រសិនបើ​ប្រទេស​អព្យាក្រឹត្យ​ជា​យូរ​មកហើយ​មួយ​នេះ​ចូល​ជា​សមាជិក​សម្ព័ន្ធ​យោធា​នេះ​។

​ក្រសួងការបរទេស​រុស្ស៊ី​បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការចូល​ជា​សមាជិក​របស់​ប្រទេស​ហ្វាំ​ង​ឡង់​ជាមួយ​សម្ព័ន្ធ​ណា​តូ​ គឺជា​ការផ្លាស់ប្ដូរ​ដ៏​ឆាប់រហ័ស​ក្នុង​គោល​នយោបាយ​ការបរទេស​ របស់​ប្រទេស​នេះ​។​ រុស្ស៊ី​នឹងត្រូវ​បង្ខំ​ចាត់វិធានការ​សងសឹក​ជា​ដំណាក់កាល​ ទាំង​បច្ចេកទេស​យោធា ​និង​សកម្មភាព​ផ្សេងទៀត​ ដើម្បី​បញ្ឈប់​ការ​គំរាម​ដល់​សន្តិសុខ​ជាតិ​របស់ខ្លួន​ដែល​ចេះតែ​កើនឡើង​។ សេចក្ដីថ្លែងការណ៍​នេះ​មាន​ឡើង​ភ្លាមៗបន្ទាប់ពី​ប្រធានាធិបតី​ហ្វាំ​ង​ឡង់​លោក Sauli Niinisto និង​លោកស្រី​នាយករដ្ឋមន្ត្រី Sanna Marin បាន​និយាយថា ប្រទេស​នេះមិនគួរ​ពន្យារពេល​ក្នុងការ​ដាក់ពាក្យ​ស្នើសុំ​ចូល​ ជា​សមាជិក​របស់​សម្ព័ន្ធ​ណា​តូទៀតឡើយ​។

​ចំណែក​សេត​វិមាន​វិញនិយាយថា ក្រុង ​Washington នឹង​គាំទ្រ​រាល់​បណ្ដា​ប្រទេស​នៅ​តំបន់​អឺរ៉ុប ដែល​ចង់​ចូល​ជា​សមាជិក​របស់​សម្ព័ន្ធ​យោធា​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​។ ​វិមាន​ក្រឹម​ឡាំងពុំបាន​បញ្ជាក់​ច្បាស់​ទេ​ថា ​វិធានការ​ជាក់លាក់​អ្វីដែល​ខ្លួន​កំពុង​ពិចារណា ទោះជា​ក្រុមមន្ត្រី​ធ្លាប់​លើកឡើងថា ​ក្រុង Moscow នឹងពង្រឹង​វត្តមាន​របស់ខ្លួន​នៅក្នុង​តំបន់​សមុទ្រ​បាល់​ទិ​ក រួមទាំង​ត្រៀម​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ផង​។ ប្រទេស​ហ្វាំ​ង​ឡង់ដែល​កំណត់ព្រំដែន​ប្រវែង ១,៣៤០គីឡូម៉ែត្រ​ជាប់​ជាមួយ​ប្រទេស​រុស្ស៊ី មិន​ព្រម​ចូល​ជា​សមាជិក​អង្គការ​ណា​តូ​ជា​យូរ​មកហើយ ហើយ​បាន​រក្សា​ជំហរ​មិន​ចូលបក្ស​សម្ព័ន្ធ​យោធា​របស់ខ្លួន​ចាប់តាំងពី​បញ្ចប់​សង្គ្រាមលោកលើកទី​ពីរ​។ ប៉ុន្តែក្រោយការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយ​ក្រែ​នកាលពីខែកុម្ភៈ ការគាំទ្រសម្រាប់សមាជិកភាពណា​តូក្នុងប្រទេសហ្វាំ​ង​ឡង់ ក៏ដូចជានៅស៊ុយអែតបានកើនឡើងយ៉ាងខ្លាំង​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        192
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        179
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        179

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm