គម្រោងកសិកម្មទំនើបពីរធំៗ ត្រូវបានអនុម័តដើម្បីបង្កើតការងារ និងបង្កើន​ប្រាក់​ចំណូល​ជន​ភៀស​សឹក​ក្នុងខេត្តចំនួនពីរ

2026/09/08 10:42:17 am        140

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​មូល​និធិអភិវឌ្ឍន៍សហគមន៍កសិកម្ម (ម.អ.ស) បានអញ្ជើញដឹ​ក​នាំ​កិច្ច​ប្រជុំ​លើក​ដំបូង​របស់​ក្រុម​ប្រឹក្សាភិបាលមូលនិធិអភិវឌ្ឍន៍សហគមន៍កសិកម្ម ហៅកាត់ ម.អ.ស។

ក្រោយចប់កិច្ចប្រជុំ កាលពីរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦កន្លងទៅ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានសសេរឱ្យដឹងថា ក្នុងអង្គប្រជុំបានពិនិត្យ ពិភាក្សា និង​អនុម័ត​លើ​សំណើរ​បស់សហភាពសហគមន៍កសិកម្មទំនើប ដើម្បីផ្តល់​ការ​គាំទ្រ​ហិរញ្ញវត្ថុ​លើ​គម្រោង​អភិវឌ្ឍន៍​សហគមន៍​កសិកម្ម​ទំនើបបុរី ៣ ០០០ខ្នង ស្ថិតនៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្ត​បន្ទាយ​មានជ័យ និងគម្រោងអភិវឌ្ឍន៍មួយទៀត ផ្តោតលើកសិដ្ឋានទំនើបម្ទេស ស្ថិត​នៅ​តំបន់​អូរ​សេវ ​ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ប្រភពដដែល បានឱ្យដឹងទៀតថា ក្រោម​ការ​គាំទ្រ​ពី​ក្រុម​ប្រឹក្សាភិ​បាល​មូល​និធិអ​ភិវឌ្ឍន៍​សហគមន៍​កសិកម្ម គម្រោងទាំងពីរនេះ នឹងរៀបចំខ្សែច្រវាក់ផលិតកម្មកសិកម្ម ដើម្បី​បង្កើត​ការ​ងារ ​និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាជនភៀសសឹកក្នុងខេត្តបន្ទាយមានជ័យ និង​សម្បទានិកដីធ្លីការពារព្រៃក្នុងខេត្តស្ទឹងត្រែង ឱ្យកាន់តែប្រសើរឡើង។

សូមបញ្ជាក់ថា ក្រុមប្រឹក្សាភិបាលមូលនិធិអភិវឌ្ឍន៍សហគមន៍កសិកម្ម (ម.អ.ស) ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោល​បំណងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និងការកសាង​សមត្ថភាព​ដល់​សហគមន៍​កសិកម្មនៅកម្ពុជា ដើម្បីបំប្លែងពីការធ្វើកសិកម្មបែបប្រពៃណី ទៅជា «សហគមន៍​កសិកម្ម​ទំនើប​»។ ការជំរុញគម្រោងកសិកម្មទំនើបនេះ គឺជាយុទ្ធសាស្ត្រ​គន្លឹះ​មួយ​របស់​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ ក្នុងការធានា​ឱ្យ​បាន​នូវ​ខ្សែច្រវាក់​ផលិត​កម្ម​មួយ​ដែល​មាន​ភាព​ធន់​នឹង​ការប្រែប្រួលអាកាសធាតុ មានទីផ្សារច្បាស់លាស់ កាត់បន្ថយការចំណាយលើការផលិត និង​ធានាបាននូវប្រាក់ចំណេញខ្ពស់ជូនកសិករ៕ អត្ថបទ៖ ឈិត បូរ៉ាវី



អត្ថបទដែលទាក់ទង

កម្ពុជាស្វែងយល់ពីបច្ចេកវិទ្យានវានុវត្តន៍ និងផ្លាស់ប្តូរ​ទស្សនៈ​ជាមួយ​ដៃ​គូ​អន្តរជាតិ​នៅ​ទីក្រុង​សៀមិន
2026/09/08 01:43:40 pm        1
សមត្ថកិច្ចជលផលកំពង់ចាម បង្ក្រាបបទល្មើសជលផល ២ករណី ដកហូតវត្ថុតាងមួយចំនួន
2026/09/08 01:00:50 pm        1
ទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ជួបជាមួយអាជ្ញាធរកូរ៉េ និង​ស្នើជួយ​គាំទ្រ​ការ​ធ្វើ​ទំនើប​កម្ម​វិស័យ​កសិកម្ម​មានសក្ដានុពលនៅកម្ពុជា
2026/09/08 12:37:37 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាស្វែងយល់ពីបច្ចេកវិទ្យានវានុវត្តន៍ និងផ្លាស់ប្តូរ​ទស្សនៈ​ជាមួយ​ដៃ​គូ​អន្តរជាតិ​នៅ​ទីក្រុង​សៀមិន

2026/09/08 01:43:40 pm
​កាណាដាត្រៀមសម្រាប់សង្គ្រាមពាណិជ្ជកម្មរយៈពេលវែង ខណៈពន្ធ​តប​ត​វិញ​ លើ​អាមេរិក ចូលជាធរមាន
2026/09/08 01:26:57 pm
​សមត្ថកិច្ចជលផលកំពង់ចាម បង្ក្រាបបទល្មើសជលផល ២ករណី ដកហូតវត្ថុតាងមួយចំនួន
2026/09/08 01:00:50 pm
​ក្រសួងអប់រំរៀបចំសិក្ខាសាលាស្តីពីវិន័យ និងក្រមសីលធម៌ ពង្រឹងការយល់​ដឹង​របស់​​អត្ត​ពលិក​មុន​ចូលរួម​ការប្រកួតកីឡាអាស៊ីនៅជប៉ុន
2026/09/08 12:48:58 pm
​ទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ជួបជាមួយអាជ្ញាធរកូរ៉េ និង​ស្នើជួយ​គាំទ្រ​ការ​ធ្វើ​ទំនើប​កម្ម​វិស័យ​កសិកម្ម​មានសក្ដានុពលនៅកម្ពុជា
2026/09/08 12:37:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/06 11:41:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/03 05:01:48 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/07 11:11:34 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/08 06:11:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm