សម្ដេចធិបតី៖ អក្ខរកម្មនៅក្នុងបរិបទសតវត្សទី២១នេះ មិនត្រឹមតែនិយាយអំពី​សមត្ថភាពអាន សរសេរ និងគណនាលេខនព្វន្ត​ប៉ុណ្ណោះទេ ប៉ុន្តែបានរួមបញ្ចូលទាំងសមត្ថភាពជាច្រើនទៀត

2026/09/08 11:28:46 am        150

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​ថ្លែង​​ក្នុង​ឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា លើកទី២៦ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ថា អក្ខរកម្ម​នៅ​ក្នុងបរិបទសតវត្សទី២១ មិនត្រឹមតែនិយាយអំពី សមត្ថភាពអាន សរសេរ និង​គណនា​លេខ​នព្វន្ត​ប៉ុណ្ណោះទេ ប៉ុន្តែបានរួមបញ្ចូលទាំងសមត្ថភាពប្រើប្រាស់ព័ត៌មាន ការគិតវិភាគ ការ​ដោះ​​ស្រាយ​បញ្ហា អក្ខរកម្មឌីជីថល ភាពជាពលរដ្ឋសកល ពលរដ្ឋឌីជីថល ដែលចាំបាច់សម្រាប់ ការ​​រស់​នៅ​ក្នុងពិភពលោកទំនើបប្រកបដោយបច្ចេកវិទ្យា និងវិទ្យាសាស្ត្រជឿនលឿន។

ក្នុង​ឱកាសនៃការប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០២៦ បានថ្លែងបញ្ជាក់ថា ការ​ប្រារព្ធ​ទិវា​ដ៏​មាន​អត្ថន័យ​នេះ គឺជាការបង្ហាញនូវសុច្ឆន្ទៈ និងការប្តេជ្ញាចិត្ត​យ៉ាង​មុត​មាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនាប្រទេសជាតិ បើទោះ​បី​ជា​ប្រទេស​កម្ពុជា​យើង​កំពុង​ប្រឈមនឹងវិបត្តិនៃសង្គ្រាមឈ្លានពានទឹកដីពីសំណាក់ប្រទេសជិតខាង ភាព​មិន​ប្រាកដ​ប្រជា ​នៃសេដ្ឋកិច្ចសកល បញ្ហាប្រឈមនៃភូមិសាស្ត្រនយោបាយ ការប្រែ​ប្រួល​អាកាស​ធាតុ និងការវិវត្តយ៉ាងលឿននៃបច្ចេកវិទ្យាឌីជីថល ដែល​ជះ​ឥទ្ធិពល​ដល់​ការ​អភិវឌ្ឍ​សង្គម​ និង​សេដ្ឋកិច្ច​យ៉ាង​ណាក្តី។

សម្ដេចនាយករដ្ឋមន្រ្ដីថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងឥតឈប់ឈរ ក្នុង​ស្មារតីបុរេសកម្មប្រកបដោយការទទួលខុសត្រូវ ភាពម្ចាស់ការ និងចក្ខុវិស័យ វែងឆ្ងាយ ដោយ​ផ្តោត​លើ​ការ​ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសង្គម ការការពារឯករាជ្យ អធិបតេយ្យ​ភាព និងបូរណភាពទឹកដី ព្រមទាំងការការពារឧត្តមប្រយោជន៍ជាតិ ស្រប​តាម​ច្បាប់​ជាតិ និង​ច្បាប់អន្តរជាតិ និងបម្រើ ប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈទាំងអស់ ក្នុង​ការ​ពន្លឿន​កិច្ច​អភិវឌ្ឍ និង​ជំរុញការអនុវត្តកំណែទម្រង់ឱ្យកាន់តែ ស៊ីជម្រៅនិងទូលំទូលាយលើគ្រប់វិស័យ ឆ្ពោះ​ទៅ​រក​ការកសាងអនាគតដ៏រុងរឿងមួយ ស្របតាមឆន្ទៈនិងបំណងប្រាថ្នា ដ៏ពិសិដ្ឋ​របស់​ប្រជា​ពលរដ្ឋ​ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

សម្ដេច​ធិបតី​ថ្លែងថា នៅក្នុងឆ្នាំ២០២៦នេះ ទិវាអក្ខរកម្មជាតិ ៨ កញ្ញា ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្រោម​ប្រធាន​បទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន» ដែលជា​ប្រធាន​បទ​ដ៏​សំខាន់​មួយ ​និងមានអត្ថន័យយ៉ាងជ្រាលជ្រៅ សំដៅបង្កើនការ​យល់​ដឹង​កាន់​តែ​ទូលំ​ទូលា​យ​ក្នុង​ចំណោម​ប្រជាពលរដ្ឋនៅទូទាំងប្រទេស អំពីសារៈសំខាន់នៃកម្មវិធីអក្ខរកម្ម ដែល​ជា​មូល​ដ្ឋាន​គ្រឹះ​នៃ​ការ​អភិវឌ្ឍចំណេះដឹងមូលដ្ឋាន និងសមត្ថភាពជំនាញវិជ្ជាជីវៈ។ អក្ខរកម្មគឺជាមូលដ្ឋានគ្រឹះ នៃ​ការ​លើក​កម្ពស់គុណភាពអប់រំប្រកបដោយបរិយាបន្ន។

សម្ដេចធិបតីបញ្ជាក់ថា៖«អក្ខរកម្មនៅក្នុងបរិបទសតវត្សទី២១ មិនត្រឹមតែនិយាយអំពី សមត្ថភា​ព​អាន​ សរសេរ និងគណនាលេខនព្វន្តប៉ុណ្ណោះទេ ប៉ុន្តែ​បាន​រួម​បញ្ចូល​ទាំង​សមត្ថភាព​ប្រើ​ប្រាស់​ព័ត៌មាន​ ការគិតវិភាគ ការដោះស្រាយបញ្ហា អក្ខរកម្មឌីជីថល ភាពជាពលរដ្ឋសកល ពលរដ្ឋ​ឌីជីថល​ ដែលចាំបាច់សម្រាប់ ការរស់នៅក្នុងពិភពលោកទំនើបប្រកបដោយបច្ចេកវិទ្យា និង​វិទ្យា​សាស្ត្រ​ជឿន​លឿន»។

សូមបញ្ជាក់ថា ប្រធានបទទិវាអក្ខរកម្មជាតិឆ្នាំធ្វើឡើងក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណ​ភាព​អប់រំប្រកបដោយបរិយាបន្ន» បានបង្ហាញយ៉ាងច្បាស់ថា អក្ខរកម្មគឺជាសិទ្ធិមូលដ្ឋាន និង​ជា​គ្រឹះនៃ​ការសិក្សាពេញមួយជីវិត ខណៈរាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹង​ប្រែង​ដំឡើង​អត្រា​អក្ខរ​កម្ម​មនុស្សពេញវ័យរហូតដល់ ៨៥.៥% និងបានបន្ត​ជំរុញ​កម្ម​វិធី​អប់រំ​ពហុ​ភាសា​សម្រាប់​បងប្អូន​ជនជាតិដើមភាគតិចកម្មវិធីអក្ខរកម្មតាមរោងចក្រ ព្រមទាំងកម្ម​វិធី​សម​មូល​អប់រំ​កម្រិត​មូល​ដ្ឋាន ​ដើម្បីឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG 4) និ​ង​ផែន​ការ​យុទ្ធសាស្ត្រ​វិស័យអប់រំ ២០២៤-២០២៨៕

អត្ថបទដែលទាក់ទង

កម្ពុជាស្វែងយល់ពីបច្ចេកវិទ្យានវានុវត្តន៍ និងផ្លាស់ប្តូរ​ទស្សនៈ​ជាមួយ​ដៃ​គូ​អន្តរជាតិ​នៅ​ទីក្រុង​សៀមិន
2026/09/08 01:43:40 pm        1
សមត្ថកិច្ចជលផលកំពង់ចាម បង្ក្រាបបទល្មើសជលផល ២ករណី ដកហូតវត្ថុតាងមួយចំនួន
2026/09/08 01:00:50 pm        1
ទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ជួបជាមួយអាជ្ញាធរកូរ៉េ និង​ស្នើជួយ​គាំទ្រ​ការ​ធ្វើ​ទំនើប​កម្ម​វិស័យ​កសិកម្ម​មានសក្ដានុពលនៅកម្ពុជា
2026/09/08 12:37:37 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាស្វែងយល់ពីបច្ចេកវិទ្យានវានុវត្តន៍ និងផ្លាស់ប្តូរ​ទស្សនៈ​ជាមួយ​ដៃ​គូ​អន្តរជាតិ​នៅ​ទីក្រុង​សៀមិន

2026/09/08 01:43:40 pm
​កាណាដាត្រៀមសម្រាប់សង្គ្រាមពាណិជ្ជកម្មរយៈពេលវែង ខណៈពន្ធ​តប​ត​វិញ​ លើ​អាមេរិក ចូលជាធរមាន
2026/09/08 01:26:57 pm
​សមត្ថកិច្ចជលផលកំពង់ចាម បង្ក្រាបបទល្មើសជលផល ២ករណី ដកហូតវត្ថុតាងមួយចំនួន
2026/09/08 01:00:50 pm
​ក្រសួងអប់រំរៀបចំសិក្ខាសាលាស្តីពីវិន័យ និងក្រមសីលធម៌ ពង្រឹងការយល់​ដឹង​របស់​​អត្ត​ពលិក​មុន​ចូលរួម​ការប្រកួតកីឡាអាស៊ីនៅជប៉ុន
2026/09/08 12:48:58 pm
​ទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ជួបជាមួយអាជ្ញាធរកូរ៉េ និង​ស្នើជួយ​គាំទ្រ​ការ​ធ្វើ​ទំនើប​កម្ម​វិស័យ​កសិកម្ម​មានសក្ដានុពលនៅកម្ពុជា
2026/09/08 12:37:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/06 11:41:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/03 05:01:48 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/07 11:11:34 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/08 06:11:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm