សារព័ត៌មានអន្តរជាតិល្បីៗ ចេញមកនិយាយការពិតពីសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា

2026/09/08 12:17:32 pm        145

រយៈពេលចុងក្រោយនេះ សារព័ត៌មានអន្តរជាតិល្បីៗចេញមកនិយាយការពិតពីសង្គ្រាមឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦នេះ។

ឯកឧត្តម ប៉ែន បូណា បានថ្លែងថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអន្តរជាតិធំៗ បានរាយការណ៍ជាបន្តបន្ទាប់ពីការពិតនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ «យោធាថៃពង្រឹងការឈរជើងនៅលើទឹកដីខ្មែរ...ជីវិតពលរដ្ឋភៀសសឹកខ្មែរក្រឡាប់ចាក់ដោយសារការបង្ខំឱ្យបោះបង់ផ្ទះសម្បែងនិងមុខរបរចិញ្ចឹមជីវិត... ជនភៀសសឹកចង់វិលត្រឡប់ទៅផ្ទះវិញ... អ្វីដែលកើតឡើងនៅឯព្រំដែនកម្ពុជា-ថៃ មិនមែនជាជម្លោះប្រដាប់អាវុធធម្មតាទេ តែជាសង្គ្រាមលេបត្របាក់ទឹកដីដោយចេតនា... ការវាយប្រហារដែលថៃធ្វើមកលើកម្ពុជាដោយផ្គុំគ្នារវាងកងទ័ពជើងគោក ជើងទឹក និងជើងអាកាស មិនមែនជាសកម្មភាពការពារខ្លួនទេ តែគឺជាការរៀបចំផែនការទុកមុនយ៉ាងល្អិនល្អន់...» ទាំងនេះគឺជាពាក្យពេចន៍ដែលអ្នកសារព័ត៌មានបរទេសល្បីៗ បានពិពណ៌នាជាបន្តបន្ទាប់អំពីអ្វីដែលបានកើតឡើងនៅឯព្រំដែនកម្ពុជា-ថៃ...។

ឯកឧត្តមបន្តថា បន្ថែមពីលើការពិពណ៌នាក្នុងសារព័ត៌មាន រូបថតពិតៗដែលបង្ហាញពីការរងគ្រោះរបស់ប្រជាជនកម្ពុជាដោយសារការវាយប្រហារហួសប្រមាណពីកងកម្លាំងថៃ និងភាពខ្ទេចខ្ទាំនៃប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ក៏ត្រូវបានអ្នកសារព័ត៌មានបារាំង លោក Jean Luc Moreau Deleris យកទៅដាក់តាំងក្នុងមហោស្រពពិព័រណ៍រូបថតកាសែតអន្តរជាតិដើម្បីប្រាប់ពិភពលោកអំពីសង្គ្រាមឈ្លានពានរបស់ថៃ មកលើកម្ពុជា ដែលបង្កឱ្យមានជនស៊ីវិលស្លាប់ និងរបួសជាច្រើន និងបានបណ្តាលឱ្យជនភៀសសឹកជាង ៦៤ម៉ឺននាក់ បង្ខំចិត្តចាកចោលផ្ទះសម្បែង។ រហូតមកទល់បច្ចុប្បន្ន នៅមានជនភៀសសឹកជិត ២ម៉ឺននាក់ទៀត នៅមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយដោយសារការារាំងដោយបន្លាលួស ទូរកុងតឺន័រ ហើយផ្ទះរបស់ពួកគេត្រូវបានបំផ្លាញ។ ឃ្លីបវីដេអូដែលបង្ហាញពីអំពើឆក់ប្លន់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋខ្មែរពីសំណាក់កងទាហានថៃក៏ត្រូវបានអ្នកសារព័ត៌មានបរទេសឃើញនិងលើកមកពិពណ៌នាផងដែរ។

ឯកឧត្តម ប៉ែន បូណា បញ្ជាក់ថា រឿងរ៉ាវទាំងអស់នេះកំពុងអង្រួនបេះដូងរបស់មនុស្សទូទាំងពិភពលោកឱ្យបែរក្រឡេកមកមើលសង្គ្រាមឈ្លានពានដ៏អាក្រក់មួយនៅតំបន់អាស៊ីអាគ្នេយ៍ដែលជាទូទៅគេមិនសូវបានចាប់អារម្មណ៍ខ្លាំងនៅឡើយ។ ប៉ុន្តែ តាមរយៈការលាតត្រដាងរបស់សារព័ត៌មានអន្តរជាតិ ជាបន្តបន្ទាប់ និងតាមរយៈនយោបាយការទូតសកម្ម និងរស់រវើករបស់រាជរដ្ឋាភិបាលក្រោមអភិក្រម «ស្ងាត់តែមិនស្ងៀម» អំពើឈ្លានពាន កាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងថៃកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។

បើតាមឯកឧត្តម ប៉ែន បូណា កាលពីថ្មីៗនេះ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក Thomas Andrew ក៏បានចុះទៅដល់ព្រំដែននិងបានពិពណ៌នាអំពីការឈឺចាប់ខ្លោចផ្សារបស់ជនភៀសសឹកកម្ពុជាដែលបានឃើញផ្ទះសម្បែងរបស់ពួកគេរងការទម្លាក់គ្រាប់បែក និងត្រូវបានឈូសឆាយបំផ្លាញដោយគ្រឿងចក្ររបស់ថៃ។ ទិដ្ឋភាពនេះបានធ្វើឱ្យអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាបង្ហាញអារម្មណ៍រន្ធត់តក់ស្លុតជាពន់ពេកនិងបានបញ្ជាក់ច្បាស់ៗថា យោងតាមច្បាប់អន្តរជាតិ ជនភៀសសឹកដោយសារជម្លោះប្រដាប់អាវុធមានសិទ្ធិត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញនិងប្រកបរបរចិញ្ចឹមជីវិតដោយសុវត្ថិភាព និងដោយគ្មានការរារាំង។ លោក Thomas Andrew ក៏បានរម្លឹកថា ចំណុចដ៏មានសារៈសំខាន់នេះក៏មានចែងក្នុងសេចក្តីប្រកាសរួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែរ។

ចំណែកសភានិយាយភាសាបារាំង (APF) ក៏ធ្លាប់បានចេញសេចក្តីសម្រេចកាលពីអំឡុងខែកក្កដាកន្លងទៅនេះ ដោយបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិតមនុស្ស ការផ្លាស់ទីលំនៅរបស់ប្រជាជនស៊ីវិល ការរំលោភបទឈប់បាញ់ និងការប៉ះពាល់ដល់បូរណភាពទឹកដីកម្ពុជា។ សភាប្រើភាសាបារាំងបានអំពាវនាវឱ្យថៃគោរពយ៉ាងម៉ឺងម៉ាត់ចំពោះអធិបតេយ្យភាពកម្ពុជា និងចៀសវាងរាល់សកម្មភាពជាឯកតោភាគីដែលបណ្តាលឱ្យភាពតានតឹងកាន់តែធ្ងន់ធ្ងរ និងអំពាវនាវឱ្យដកកងកម្លាំងទាំងអស់ចេញពីតំបន់ជម្លោះ។ សភា APF ក៏បានជំរុញឱ្យមានការអនុវត្តពេញលេញនូវសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡំាពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីឈានទៅរកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ។

ដោយឡែក សន្និសីទប្រធានសភានៃអន្តរសភាលើកទី២(ISC-2)ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពីចុងខែសីហាកន្លងទៅក៏បានបញ្ជាក់ក្នុងសេចក្តីប្រកាសទីក្រុងភ្នំពេញពីការប្តេជ្ញាចិត្តគោរពប្រតិបត្តិតាមច្បាប់អន្តរជាតិនិងធម្មនុញ្ញអង្គការសហប្រជាជាតិ និងលើកកម្ពស់ការគោរពកាតព្វកិច្ចនៃច្បាប់អន្តរជាតិ។ សេចក្តីប្រកាសក៏បានប្តេជ្ញាគាំទ្រការដោះស្រាយវិវាទដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា ការពិគ្រោះយោបល់ ការចរចា ការសម្រុះសម្រួល និងមធ្យោបាយសន្តិវិធីផ្សេងទៀតដោយបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តចំពោះអធិបតេយ្យ បូរណភាពទឹកដី ឯករាជ្យភាពនយោបាយ ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋនីមួយៗ និងការដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិយ៉ាងពេញលេញ។ ទាំងអស់នេះ សបញ្ជាក់យ៉ាងច្បាស់អំពីវិសាលភាពនៃការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិមកលើភាពជាអ្នករងគ្រោះរបស់កម្ពុជា និងការទាមទារឱ្យមានដំណោះស្រាយដ៏ពិតប្រាកដមួយដែលមិនអាចគេចវេសបាន៕

អត្ថបទដែលទាក់ទង

កម្ពុជាស្វែងយល់ពីបច្ចេកវិទ្យានវានុវត្តន៍ និងផ្លាស់ប្តូរ​ទស្សនៈ​ជាមួយ​ដៃ​គូ​អន្តរជាតិ​នៅ​ទីក្រុង​សៀមិន
2026/09/08 01:43:40 pm        1
សមត្ថកិច្ចជលផលកំពង់ចាម បង្ក្រាបបទល្មើសជលផល ២ករណី ដកហូតវត្ថុតាងមួយចំនួន
2026/09/08 01:00:50 pm        1
ទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ជួបជាមួយអាជ្ញាធរកូរ៉េ និង​ស្នើជួយ​គាំទ្រ​ការ​ធ្វើ​ទំនើប​កម្ម​វិស័យ​កសិកម្ម​មានសក្ដានុពលនៅកម្ពុជា
2026/09/08 12:37:37 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាស្វែងយល់ពីបច្ចេកវិទ្យានវានុវត្តន៍ និងផ្លាស់ប្តូរ​ទស្សនៈ​ជាមួយ​ដៃ​គូ​អន្តរជាតិ​នៅ​ទីក្រុង​សៀមិន

2026/09/08 01:43:40 pm
​កាណាដាត្រៀមសម្រាប់សង្គ្រាមពាណិជ្ជកម្មរយៈពេលវែង ខណៈពន្ធ​តប​ត​វិញ​ លើ​អាមេរិក ចូលជាធរមាន
2026/09/08 01:26:57 pm
​សមត្ថកិច្ចជលផលកំពង់ចាម បង្ក្រាបបទល្មើសជលផល ២ករណី ដកហូតវត្ថុតាងមួយចំនួន
2026/09/08 01:00:50 pm
​ក្រសួងអប់រំរៀបចំសិក្ខាសាលាស្តីពីវិន័យ និងក្រមសីលធម៌ ពង្រឹងការយល់​ដឹង​របស់​​អត្ត​ពលិក​មុន​ចូលរួម​ការប្រកួតកីឡាអាស៊ីនៅជប៉ុន
2026/09/08 12:48:58 pm
​ទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ជួបជាមួយអាជ្ញាធរកូរ៉េ និង​ស្នើជួយ​គាំទ្រ​ការ​ធ្វើ​ទំនើប​កម្ម​វិស័យ​កសិកម្ម​មានសក្ដានុពលនៅកម្ពុជា
2026/09/08 12:37:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/06 11:41:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/03 05:01:48 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/07 11:11:34 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/08 06:11:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm