រយៈពេល១ឆ្នាំ TIA រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាប្រមាណ ៥ភាគរយ

2026/09/08 02:54:00 pm        117

នៅថ្ងៃទី៩ ខែកញ្ញានេះស្អែក គឺជាថ្ងៃគម្របខួបមួយឆ្នាំគត់ ដែលអាកាសយានដ្ឋានអន្តរជាតិតេជោ បាន​ប្រកាសបើកដំណើរផ្លូវការផ្តល់សេវាកម្មជូនអ្នកដំណើរជាតិអន្តរជាតិ ហើយ​តាម​អ្នក​នាំ​ពាក្យ​រដ្ឋ​លេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល សម្រាប់ការបើកដំណើរការរយៈពេលជិត១ឆ្នាំនេះ អាកាស​យាន​ដ្ឋានអន្តរជាតិតេជោ TIA បានទទួលអ្នកដំណើរអន្តរ​ជាតិ​ចេញ​ចូល​កម្ពុជា​ជិត​ពីរ​លាន​នាក់ ​និងបានរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាប្រមាណ៥ភាគរយ។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសស៊ីវិល នៅថ្ងៃ​ទី៨ ខែកញ្ញា នេះថា នៅក្នុងដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងរយៈពេល​១​ឆ្នាំ​នេះ ​ចំនួនអ្នកដំណើរមិនមានកំណើននោះទេដោយសារវិបត្តិសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ប៉ុន្តែ​សន្ទុះ​ការ​ដឹកទំនិញ Cargo ចេញចូលកម្ពុជា គឺមានកំណើនកើនឡើងជាលំដាប់ ទន្ទឹម​នឹង​នេះ​អាកាស​យាន​ដ្ឋានអន្តរជាតិតេជោ ក៏បាននិងកំពុងបន្តសាងសង់បន្ថែម ឃ្លាំងផ្ទុកទំនិញ​ទំនើប​តាម​ស្តង់ដា​អន្តរជាតិ និងបន្តសាង​សង់​រោង​ជាង​ជួស​ជុល​យន្ត​ហោះ​ក្រោម​កិច្ច​សហការ​ជា​មួយ​ប្រទេស​សិង្ហបូរី ជាដើម។

សូមរំលឹកថា អាកាសយានដ្ឋានអន្តរជាតិតេជោ TIA លំដាប់ថ្នាក់ 4F បាន​សាងសង់​នៅ​លើ​ផ្ទៃ​ដី​សរុប ទំហំ២,៦០០ហិកតា នៅក្នុងដំណាក់កាលទី១ បានចំណាយ​ថវិ​កា​សាង​សង់​ជាក់​ស្តែង​អស់​២,៣០០​លានដុល្លារ។ អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់ក្នុងដំណាកកាលទី១ បាន​ចំណាយ​ពេល​ចំនួនជាង៥ឆ្នាំ ចាប់ផ្តើមនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ និងបញ្ចប់នៅថ្ងៃទី៣១ ខែ​កក្កដា ឆ្នាំ២០២៥ មានសមត្ថភាពអាចបម្រើការហោះហើរបានដល់យន្តហោះគ្រប់ប្រភេទ ទាំង​ជើង​ហោះហើរក្នុងតំបន់ និងជើងហោះហើររយៈចម្ងាយឆ្ងាយ (Long-haul Flights) ដែល​អាច​ចុះ​ចតបានដោយសុវត្ថិភាព ហើយបាន​ប្រកាស​បើក​ដំណើរការ​ផ្តល់​សេវា​កម្ម​ទទួល​អ្នក​ដំណើរ​អន្តជាតិនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ហើយប្រារព្ធ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ ​នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

សមិទ្ធផល​ថ្មី​មួយទៀត បានរួមចំណែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាន និង​តភ្ជាប់​ជើង​ហោះ​ហើរ​ទៅកាន់ពិភពលោកកាន់តែធំ និងទូលាយជាងមុន, ជានិម្មិតរូប នៃការរីកចម្រើន​របស់​កម្ពុជា ​សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ លើកស្ទួយវិស័យអាកាសចរណ៍ ទេសចរណ៍ វិនិយោគ វិស័យដឹកជញ្ជូន និងឡូជីស្ទីក (Logistic) របស់កម្ពុជា៕ អត្ថបទ៖ ស៊ុម សុខជា 



អត្ថបទដែលទាក់ទង

ថ្នាល Digital កំពុងជួយជំរុញល្បឿនផ្ដល់​សេវាសាធារណៈ​តាមក្រសួង-ស្ថាប័ន​ប្រកប​ដោយ​បរិយាបន្ន
2026/09/08 03:19:12 pm        1
រយៈពេល១ឆ្នាំ TIA រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាប្រមាណ ៥ភាគរយ
2026/09/08 02:54:00 pm        1
ពលរដ្ឋ និងយុវជន៖ វត្តមានសម្ដេចធិបតីបន្តចុះដល់មូលដ្ឋានជាស្ពានតភ្ជាប់ទំនុកចិត្តរវាងរដ្ឋ និងរាស្រ្ដ
2026/09/08 02:11:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ថ្នាល Digital កំពុងជួយជំរុញល្បឿនផ្ដល់​សេវាសាធារណៈ​តាមក្រសួង-ស្ថាប័ន​ប្រកប​ដោយ​បរិយាបន្ន

2026/09/08 03:19:12 pm
​រយៈពេល១ឆ្នាំ TIA រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាប្រមាណ ៥ភាគរយ
2026/09/08 02:54:00 pm
​Oliver Lines បង្កការភ្ញាក់ផ្អើល ទម្លាក់កីឡាករស្នូកឃ័រលេខ ១ ពិភពលោក Zhao Xintong ពី English Open ជុំដំបូង
2026/09/08 02:36:46 pm
​ពលរដ្ឋ និងយុវជន៖ វត្តមានសម្ដេចធិបតីបន្តចុះដល់មូលដ្ឋានជាស្ពានតភ្ជាប់ទំនុកចិត្តរវាងរដ្ឋ និងរាស្រ្ដ
2026/09/08 02:11:24 pm
​UEFA Champions League ត្រឡប់មកវិញ៖ ក្រុមធំៗត្រៀមប្រជែងពានរដូវកាលថ្មី
2026/09/08 02:00:40 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/06 11:41:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/03 05:01:48 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/07 11:11:34 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/08 06:11:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm