កំពង់ចាម យកឈ្នះស្វាយរៀងឡើងលេខ២ ខណៈកោះកុងបន្ដស្មើព្រះសីហនុក្នុងជើងទី២ ពាន​សម្ដេចតេជោ​-ថ្នាក់ខេត្ត

2026/09/09 10:25:45 am        103

ក្រុមបាល់ទាត់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម បានឡើងឈរលេខ២ ក្នុង​ពូល​D​ បណ្ដោះអាសន្ន ក្រោយវាយបកយកឈ្នះក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង ដោយលទ្ធផល ៤-១ ស្របពេលក្រុមបាល់ទាត់ខេត្តកោះកុង និងខេត្តព្រះសីហនុ បន្ដប្រកួតស្មើគ្នា ២-២ ក្នុងជំនួបជើងទី២ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឬពាន Hun Sen Cup លើកទី២០ (ថ្នាក់ខេត្ត) ឆ្នាំ២០២៦/២៧។

បន្ទាប់ពីរងបរាជ័យ ២-៣ ក្រៅដីកាលពីជើងទី១ ខេត្តកំពង់ចាម ធ្វើបានយ៉ាងល្អលើទឹកដីរបស់ខ្លួន ដោយយកឈ្នះក្រុមភ្ញៀវខេត្តស្វាយរៀងយ៉ាងងាយ ពិសេសត្រឹមរយៈពេល ៣១នាទីនៃវគ្គទី១ ពួកគេរកបាន ៤គ្រាប់ ដោយកីឡាករ ស៊ិន ច័ន្ទសុវណ្ណារ៉ូ, កសឹម នារ៉ទីន, ហ្វវស៊ី ហ្វីឌុស និង ម៉ាត់ ដេវិត មុនស្វាយរៀង ព្យាយាមវាយបកបានត្រឹម ១គ្រាប់ប៉ុណ្ណោះ ដោយកីឡាករ រឿម ចាន់រឿន នៅចុងវគ្គទី២។

ការដណ្ដើមបាន ៣ពិន្ទុពេញនេះ នាំឲ្យខេត្តកំពង់ចាម ហក់ឡើងឈរលេខ២ ក្នុងពូលD ដោយរកបាន ៧ពិន្ទុស្មើក្រុមកំពូលតារាងខេត្តត្បូងឃ្មុំ គ្រាដែលខេត្តស្វាយរៀង បានធ្លាក់មកឈរលេខ៣ ដោយរក្សា ៦ពិន្ទុក្នុងដៃ ។ យ៉ាងណាក្រុមទាំង ៣ នេះ សុទ្ធតែនៅមានឱកាសប្រជែងកៅអីវគ្គបន្ដ ពិសេសខេត្តត្បូងឃ្មុំ ដែលនៅសល់ ៣ប្រកួតពេញ មុនជួបក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង នារសៀលនេះ។

ដោយឡែកជំនួបពូល E  រវាងក្រុមបាល់ទាត់ខេត្តកោះកុង និងក្រុមភ្ញៀវខេត្តព្រះសីហនុ នៅតែជក់ចិត្ត ដោយបានត្រឹមចែកគ្នា ១ពិន្ទុម្នាក់ ក្រោយរក្សាលទ្ធផលស្មើគ្នា ២-២ ដូចកាលពីជើងទី១។ ជំនួបដ៏ស្វិតស្វាញនេះ កីឡាករ ជៀន វិសាល និង ថា សុធន់ រកបាន ២គ្រាប់មុនឲ្យក្រុមម្ចាស់ផ្ទះកោះកុង នៅនាទី១៧ និងនាទី៥២ មុនព្រះសីហនុ វាយបកបាន ២គ្រាប់វិញ ដោយកីឡាករ សំ វុធរដ្ឋា នៅនាទី៦៦ និង ធន ចាន់តុលា នៅនាទី៦៨ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង។

ការចែកគ្នា ១ពិន្ទុម្នាក់រវាងក្រុមទាំងពីរ បានផ្ដល់នូវក្ដីសង្ឃឹមសម្រាប់គូប្រជែងរួមពូល មានក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត ដែលកំពុងមាន ៣ពិន្ទុ និងខេត្តកែប មាន ២ពិន្ទុ ដ្បិតព្រះសីហនុ បន្ដឈរកំពូលតារាង មាន ៦ពិន្ទុស្មើខេត្តកោះកុង ដែលឈរលេខ២ តែក្រុមទាំងពីរ នៅសល់ត្រឹម ២ប្រកួត។ ដូច្នេះជំនួបជើងទី២ រវាងខេត្តកំពត និងខេត្តកែប នារសៀលថ្ងៃពុធ នឹងក្លាយជាការប្រកួតដ៏សំខាន់ ដើម្បីដណ្ដើម ៣ពិន្ទុ និងឱកាសប្រជែងកៅអីវគ្គបន្ដ៕ អត្ថបទ លី ឈុនឡា

 

 

អត្ថបទដែលទាក់ទង

ថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធ ជឿជាក់នឹងភាពរីកចម្រើនមិនអាចប្រកែកបាន នៃបាល់ទាត់កម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តម សៅ សុខា
2026/09/09 02:04:11 pm        1
មនុស្សជាង ១០ម៉ឺននាក់ គាំទ្របណ្តឹងឱ្យ FIFA ស៊ើបអង្កេត Gianni Infantino ជុំវិញទំនាក់ទំនងជាមួយ Trump
2026/09/09 10:48:44 am        1
គុនខ្មែរជើងឯកអាស៊ី លើកទី២ អាចរៀបចំនៅឥណ្ឌូនេស៊ី ក្រោយជោគជ័យ​ក្នុង​ការ​រៀបចំ​លើក​ដំបូង​ នៅវៀតណាម
2026/09/09 10:34:55 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធ ជឿជាក់នឹងភាពរីកចម្រើនមិនអាចប្រកែកបាន នៃបាល់ទាត់កម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តម សៅ សុខា

2026/09/09 02:04:11 pm
​នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ «ហ្វឹកហ្វឺនជាស្នូល! កងវិស្វកម្មត្រូវបង្កើនសមត្ថភាពឆ្លើយតបនឹងសង្គ្រាមសម័យទំនើប»
2026/09/09 01:38:33 pm
​កម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
2026/09/09 01:24:21 pm
​អ្នករត់កង់បីចាត់ទុកគម្រោងកែរ៉ឺម៉កកង់បីប្រើឥន្ធនៈទៅប្រើជាអគ្គិសនីវិញជាការដោះស្រាយវិបត្តិឥន្ទនៈ និងភាពក្រីក្រ
2026/09/09 01:06:18 pm
​យុវជនប្រឡងជាប់បាក់ឌុបចាប់អារម្មណ៍រៀនជំនាញអគ្គិសនី ខណៈតម្រូវការទីផ្សារការងារមានច្រើន
2026/09/09 12:51:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/06 11:41:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/08 09:09:26 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/07 11:11:34 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/08 06:11:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm