បាល់ទាត់៖ ខ្សែប្រយុទ្ធបារាំង Karim Benzema បានក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនបំផុតនៅ Real Madrid លំដាប់ទី ២ បន្ទាប់ពីរកបានមួយគ្រាប់ក្នុងជ័យជំនះរបស់ Real Madrid ៦-០ លើក្រុមដែលធ្លាក់ទៅហើយ Levante យប់មិញនេះក្របខណ្ឌអេស្ប៉ាញ La Liga។

កីឡាករវ័យ ៣៤ឆ្នាំរូបនេះបានតែតបញ្ចូលទីនៅនាទីទី ១៩ ដែលជាគ្រាប់ទី ៣២៣ របស់គេនៅ Real Madrid តាមស្មើអតីតខ្សែប្រយុទ្ធអេស្ប៉ាញ Raul Gonzalez និងតាមពីក្រោយ Cristiano Ronaldo ដែលមានសរុប ៤៥០គ្រាប់។ ដោយឡែកគ្រាប់បាល់ផ្សេងទៀតយប់មិញ កីឡាករប្រេស៊ីល Vinicius Junior ធ្វើបាន Hat-Trick និង Ferland Mendy មួយគ្រាប់, Rodrygo មួយគ្រាប់។ ក្រុមរបស់លោក Carlo Ancelotti ដែលនឹងត្រូវជួបជាមួយ Liverpool វគ្គផ្តាច់ព្រ័ត្រ UEFA Champions League នៅទីក្រុងប៉ារីសប្រទេសបារាំងថ្ងៃទី២៨ នោះបានក្លាយជាជើងឯកក្របខណ្ឌអេស្ប៉ាញ La Liga លើកទី ៣៥ ក្នុងប្រវត្តិសាស្ត្រតាំងពីចុងខែមេសាកន្លងទៅ៕
អត្ថបទ៖នាង សុភាវុធ