មនុស្សជាង ១០ម៉ឺននាក់ គាំទ្របណ្តឹងឱ្យ FIFA ស៊ើបអង្កេត Gianni Infantino ជុំវិញទំនាក់ទំនងជាមួយ Trump

2026/09/09 10:48:44 am        85

មនុស្សជាង ១០០,០០០ នាក់ បានចុះហត្ថលេខាគាំទ្របណ្តឹង ដែលទាមទារឱ្យសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA ស៊ើបអង្កេតប្រធាន FIFA លោក Gianni Infantino ជុំវិញការចោទប្រកាន់ថា លោកអាចបានរំលោភក្រមសីលធម៌របស់ស្ថាប័នពាក់ព័ន្ធនឹងទំនាក់ទំនងរបស់លោកជាមួយប្រធានាធិបតីអាមេរិក Donald Trump។

អង្គការសិទ្ធិមនុស្ស FairSquare បានប្រកាសកាលពីពីពេលថ្មីៗនេះថា បណ្តឹងនេះត្រូវបានដាក់ជូនគណៈកម្មាធិការសីលធម៌របស់ FIFA តាមរយៈយុទ្ធនាការ “Reboot FIFA”។

តាម FairSquare ការចោទប្រកាន់រួមមានការប្រើប្រាស់អំណាចមិនត្រឹមត្រូវ ការរំលោភលើកាតព្វកិច្ចរក្សាអព្យាក្រឹតភាពផ្នែកនយោបាយ និងការរំលោភកាតព្វកិច្ចភាពស្មោះត្រង់ ក្នុងអ្វីដែលអង្គការនេះចាត់ទុកថា ជាការព្យាយាមបង្កើនភាពស្និទ្ធស្នាលជាមួយប្រធានាធិបតីអាមេរិក។

FairSquare បានលើកឡើងពីហេតុការណ៍ចំនួន ៨ ករណី ក្នុងបណ្តឹង ដោយក្នុងនោះមានការចោទប្រកាន់ថា Infantino បានរំលោភគោលការណ៍អព្យាក្រឹតភាពនយោបាយរបស់ FIFA តាមរយៈការបង្ហាញការគាំទ្រជាសាធារណៈចំពោះពាក្យស្លោក និងរបៀបវារៈនយោបាយរបស់ Trump។

អង្គការនេះក៏ចោទប្រកាន់ថា Infantino បានប្រើអំណាចរបស់ខ្លួនដោយបង្កើត FIFA Peace Prize ដោយគ្មានការអនុម័ត ឬការចូលរួមពី FIFA Council ហើយក្រោយមកបានប្រគល់ពាននេះជូន Trump។

បញ្ហាមួយទៀតដែលត្រូវបានលើកឡើង គឺគម្រោង FIFA Forward Enterprise ដែលត្រូវបានចោទថា ត្រូវបានរៀបចំជាសម្ងាត់ជាមួយវិនិយោគិនដែលមានទំនាក់ទំនងនយោបាយ ដោយមិនឆ្លងកាត់នីតិវិធីគ្រប់គ្រងរបស់ FIFA។ គម្រោងនេះត្រូវបានបោះបង់ចោលនៅទីបំផុត បន្ទាប់ពីប្រឈមនឹងការរិះគន់ និងប្រតិកម្មយ៉ាងខ្លាំងពីជុំវិញពិភពលោក។

លោក Nicholas McGeehan នាយក FairSquare បាននិយាយថា បណ្តឹងថ្មីនេះកើតឡើងបន្ទាប់ពីព្រឹត្តិការណ៍ជាច្រើនក្នុងអំឡុង និងក្រោយការប្រកួត World Cup ដែលបញ្ចប់កាលពីខែកក្កដា។

ក្នុងចំណោមបញ្ហាដែលត្រូវបានផ្តោតសំខាន់ គឺការដែល Trump ត្រូវបានរាយការណ៍ថាបានទាក់ទងទៅ Infantino អំឡុងព្រឹត្តិការណ៍ World Cup និងស្នើឱ្យពិនិត្យឡើងវិញលើករណីកាតក្រហមរបស់ខ្សែប្រយុទ្ធអាមេរិក Folarin Balogun។

McGeehan បានអះអាងថា ការចោទប្រកាន់លើកនេះមានភាពធ្ងន់ធ្ងរជាងបណ្តឹងដែលបានដាក់កាលពីខែធ្នូ ឆ្នាំ២០២៥ ហើយ FairSquare ចង់ឱ្យគណៈកម្មាធិការសីលធម៌ FIFA ចាត់វិធានការជាក់ស្តែង។

អង្គការនេះបានទាមទារឱ្យ Infantino ត្រូវបាន ហាមឃាត់ពីសកម្មភាពបាល់ទាត់រយៈពេល ២ ឆ្នាំ។ ទោះជាយ៉ាងណា McGeehan ក៏បានសម្តែងការសង្ស័យថា គណៈកម្មាធិការសីលធម៌របស់ FIFA អាចចាត់វិធានការដល់កម្រិតនោះ។

បច្ចុប្បន្ន Infantino កំពុងស្វែងរកការបោះឆ្នោតជ្រើសរើសជាប្រធាន FIFA សម្រាប់ អាណត្តិទី៤ នៅខែមីនា ខាងមុខ ខណៈមិនទាន់មានបេក្ខជនដែលមានសក្តានុពលគ្រប់គ្រាន់ចេញមកប្រជែងជាមួយលោកនៅឡើយ។

កាលពីខែមុន FairSquare ក៏បានអំពាវនាវឱ្យ FIFA ពិនិត្យថា Infantino អាចមានសិទ្ធិឈរឈ្មោះសម្រាប់អាណត្តិថ្មីឬអត់ ដោយអះអាងថា លោកបានកាន់តំណែងដល់ចំនួនអតិបរមា ៣ អាណត្តិដែលច្បាប់របស់ FIFA អនុញ្ញាត។

FIFA មិនទាន់បានចេញការឆ្លើយតបជាសាធារណៈចំពោះបណ្តឹងថ្មីនេះនៅឡើយទេ។

កាលពីខែកក្កដា គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ក៏បានបដិសេធបណ្តឹងរបស់ FairSquare ប្រឆាំងនឹង Infantino ពាក់ព័ន្ធនឹងការគាំទ្រ Trump ដោយបញ្ជាក់ថា បញ្ហានេះស្ថិតក្រៅដែនសមត្ថកិច្ចរបស់គណៈកម្មការសីលធម៌ IOC៕ អត្ថបទ៖នាង សុភាវុធ



អត្ថបទដែលទាក់ទង

ថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធ ជឿជាក់នឹងភាពរីកចម្រើនមិនអាចប្រកែកបាន នៃបាល់ទាត់កម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តម សៅ សុខា
2026/09/09 02:04:11 pm        1
មនុស្សជាង ១០ម៉ឺននាក់ គាំទ្របណ្តឹងឱ្យ FIFA ស៊ើបអង្កេត Gianni Infantino ជុំវិញទំនាក់ទំនងជាមួយ Trump
2026/09/09 10:48:44 am        1
គុនខ្មែរជើងឯកអាស៊ី លើកទី២ អាចរៀបចំនៅឥណ្ឌូនេស៊ី ក្រោយជោគជ័យ​ក្នុង​ការ​រៀបចំ​លើក​ដំបូង​ នៅវៀតណាម
2026/09/09 10:34:55 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធ ជឿជាក់នឹងភាពរីកចម្រើនមិនអាចប្រកែកបាន នៃបាល់ទាត់កម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តម សៅ សុខា

2026/09/09 02:04:11 pm
​នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ «ហ្វឹកហ្វឺនជាស្នូល! កងវិស្វកម្មត្រូវបង្កើនសមត្ថភាពឆ្លើយតបនឹងសង្គ្រាមសម័យទំនើប»
2026/09/09 01:38:33 pm
​កម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
2026/09/09 01:24:21 pm
​អ្នករត់កង់បីចាត់ទុកគម្រោងកែរ៉ឺម៉កកង់បីប្រើឥន្ធនៈទៅប្រើជាអគ្គិសនីវិញជាការដោះស្រាយវិបត្តិឥន្ទនៈ និងភាពក្រីក្រ
2026/09/09 01:06:18 pm
​យុវជនប្រឡងជាប់បាក់ឌុបចាប់អារម្មណ៍រៀនជំនាញអគ្គិសនី ខណៈតម្រូវការទីផ្សារការងារមានច្រើន
2026/09/09 12:51:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/06 11:41:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/08 09:09:26 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/07 11:11:34 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/08 06:11:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm