សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីទទួលទានអាហារពេលល្ងាច រៀបចំដោយ ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃឌិន

2022/05/13 08:14:13 pm        616

ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំជាមួយផ្នែកធុរកិច្ចអាស៊ាន និងសហរដ្ឋអាមេរិក ក៏ដូចជាពិធីពិសាហារភោជនីហារពេលល្ងាច បណ្តាមេដឹកនាំអាស៊ាន ពិសេសឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃឌិន បានចូលរួមសំដែងនូវមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានបាត់បង់បងប្រុសជាទីស្រឡាញ់របស់សម្តេច គឺសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលបានទទួលមរណភាពដោយសាជំងឺគាំងបេះដូង។

ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក មានប្រសាសន៍ថា កិច្ចប្រជុំរបស់យើងនៅពេលនេះ ស្របគ្នាខួបលើកទី៤៥ឆ្នាំ នៃទំនាក់ដៃគូសន្ទនារវាងអាស៊ាន និងសហរដ្ឋអាមេរិក។

ឯកឧត្តម ចូ បៃដិន គួរបញ្ជាក់ថា រយៈពេល៤៥ ឆ្នាំហើយនៃទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក​ជាមួយ​អាស៊ាន ហើយកិច្ចប្រជុំកំពូលពិសេសអាមេរិកអាស៊ាន​ លើកនេះ ​គឺមានលក្ខណៈពិសេស ដែល​រៀបចំ​ឡើង​នៅរដ្ឋធានីវ៉ាស៊ីនតោន​ ហើយជាទំព័រថ្មីនិងសករាជថ្មី ក្នុង​ទំនាក់ទំនង​រវាងសហរដ្ឋ​អាមេរិក​និងអាស៊ាន។

អាស៊ាន គឺនៅក្នុងបេះដូងរបស់សហរដ្ឋអាមេរិក ក្នុងក្របខណ្ឌឥណ្ឌូប៉ាស៊ីហ្វិក ហើយមិនត្រឹម​តែ​ប៉ុណ្ណោះទេ អាមេរិក ​មាន​ភាពរីករាយក្នុងការដំឡើងពីដៃគូយុទ្ធសាស្ត្រ​ទៅ​ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង​ជ្រោយរវាងសហរដ្ឋអាមេរិក និងអាស៊ានហើយការដែលឯកឧត្តមប្រធានាធិបតី​ទទួលអាហារពេលល្ងាចនេះ គឺដើម្បីអបអរសាទរនៅក្នុងការពង្រឹង ជំរុញកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងដ៏ល្អជាមួយអាស៊ាន។

បន្ទាប់មកនៅក្នុងពិធីលាងសាយភោជន៍រៀបចំដោយឯកឧត្តមប្រធានាធិបតី សម្ដេចតេជោ បានមានប្រសាសន៍នៅក្នុងឱកាសនោះថា ជាកិច្ចចាប់ផ្ដើមសម្ដេចតេជោសូមថ្លែងអំណរគុណចំពោះឯកឧត្តម ចូ បៃឌិន ដែលបានផ្ដល់នូវបដិសណ្ឋារកិច្ចដ៏កក់ក្ដៅដល់រូបសម្ដេច នឹងប្រមុខថ្នាក់ដឹកនាំនៃបណ្ដាប្រទេសអាស៊ានដទៃទៀត នៅក្នុងអំឡុងពេលនៃការស្នាក់នៅរបស់យើងនៅសហរដ្ឋអាមេរិក និងជាពិសេសការរៀបចំនូវពិធីលាងសាយភោជន៍ដ៏ប្រពៃសម្រាប់ថ្ងៃនេះផង។

សម្តេច បានគូសបញ្ជាក់ផងដែរថា នៅឆ្នាំនេះគឺជាខួបលើកទី ៤៥ នៃទំនាក់ទំនងកិច្ចសន្ទនារវាង​អាស៊ាន​សហរដ្ឋអាមេរិក ហើយពេលនេះជាវិធីមួយដ៏សាកសមដែលថ្នាក់ដឹកនាំអាស៊ាន និង​សហរដ្ឋ​អាមេរិកបានជួបជុំគ្នានៅក្នុងសេតវិមាន ដើម្បីរំលឹកនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃភាព​ជាដៃគូដ៏យូរអង្វែងរបស់យើង ។

ជាការពិតកិច្ចសហប្រតិបត្តិការរបស់យើងដែលឈរលើមូលដ្ឋានមួយដ៏រឹងមាំ និងម៉ឺងម៉ាត់នៃការ​គោរពគ្នា​ទៅវិញទៅមក​ មានការរក្សានូវឧត្តមប្រយោជន៍រួម បានឆ្លងកាត់រយៈពេលមួយដ៏វែងឆ្ងាយ​និងជាពិសេសបានជំនះនូវឧបសគ្គប្រកបដោយភាពជោគជ័យ។ នៅក្នុងឱកាសនេះដែរសម្តេចតេជោ ក៏បានរំលែកទុក្ខដោយសារសហរដ្ឋអាមេរិក បានប្រកាស​នៅក្នុងថ្ងៃនេះ ដែលអាមេរិកបានទម្លាក់ទង់ជាតិមកពាក់កណ្ដាលដង ដើម្បី​គោរព​ដល់​វិញ្ញាណក្ខន្ធ​ប្រជាពលរដ្ឋចំនួន ១លាននាក់ដែលបានបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ ហើយសម្ដេច​ក៏​សូមចូល​រួម​សំដែងសាមគ្គីភាពដ៏ជ្រាលជ្រៅចំពោះប្រជាពលរដ្ឋសហរដ្ឋអាមេរិកក្នុងឱកាសនេះ។ សម្ដេចតេជោ បានមានប្រសាសន៍ថា នាពេលនេះ​យើងមានឱកាសសញ្ជឹងគិតអំពីដំណើរការដ៏វែង​ឆ្ងាយ​ដែលអាស៊ានសហរដ្ឋអាមេរិកធ្វើការរួមគ្នាដោយការ​ខិតខំប្រឹងប្រែង​ដែលនឹងជួយពង្រឹងទំនាក់​ទំនងរបស់យើងលើគ្រប់វិស័យ។

សម្តេចតេជោ បានគូសបញ្ជាក់ផងដែរថា ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ កម្ពុជា​បានជ្រើសរើសយកប្រធានបទអាស៊ានរួមគ្នាធ្វើការដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា ដែលផ្អែកលើស្មារតីដែលអាស៊ានបាននិងកំពុងខិតខំរួមគ្នាដើម្បីរក្សាសន្តិភាព និងស្ថិរភាព ក៏ដូចជាលើកកម្ពស់ការអនុវត្តនូវវិបុលភាពប្រកបដោយចីរភាពនិងបរិយាបន្ន ជាការពិតយើង​ក៏ទទួលស្គាល់តួនាទីប្រកបដោយភាពវិជ្ជមានរបស់ដៃគូខាងក្រៅរបស់អាស៊ាន ជាពិសេស​សហរដ្ឋអាមេរិក នៅក្នុងដំណើរការទាំងមូលនេះ។

សម្ដេចតេជោ បានមានប្រសាសន៍បន្តថា អាស៊ានសូមវាយតម្លៃខ្ពស់លើរាល់កិច្ចការដែល​សហរដ្ឋ​អាមេរិក បានធ្វើ​សម្រាប់តំបន់។

ក្នុងនាមខ្លួនសម្ដេចផ្ទាល់ សម្ដេចសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមប្រធានា​ធិបតី និងប្រជាពលរដ្ឋសហរដ្ឋអាមេរិក ​ដែលគាំទ្រតួនាទីរបស់កម្ពុជា ​ជាប្រធាន​អាស៊ាននៅឆ្នាំនេះ។ សម្តេចតេជោ បានបន្តទៀតថា ជាមួយនឹងសន្ទុះដែលបាននឹងកំពុងវិវឌ្ឍយ៉ាងលឿន​នៃការឈាន​ឆ្ពោះទៅរកប្រយោជន៍រួមតែមួយ ​សម្ដេចតេជោ សូមយកឱកាសនេះអញ្ជើញឯកឧត្តមប្រធានាធិបតី ដោយផ្ទាល់ ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានអាមេរិក លើកទី១០ ដែល​នឹងប្រព្រឹត្តទៅនៅ​កម្ពុជា​ក្នុងខែវិច្ឆិកា​ខាងមុខនេះ។

ដោយឡែកឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ី ​ក្នុងនាមជាប្រធាន​សម្របសម្រួល​កិច្ចសន្ទនា​រវាង​អាស៊ាន​អាមេរិកនេះ បានលើកឡើងថា ឥឡូវនេះ​យើងនឹងបន្តពង្រឹងទំនាក់ទំនង ក៏ដូចជាកិច្ច​សហប្រតិបត្តិការរវាងអាស៊ាន​ ជាមួយសហរដ្ឋអាមេរិក ដែលយើងនឹងដំឡើងពីដៃគូយុទ្ធសាស្ត្រ​ទៅដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ានអាមេរិកនេះ ​មានន័យថា នេះជាកម្រិតខ្ពស់បំផុត​នៅ​ក្នុងក្របខណ្ឌអាស៊ាន។

សម្ដេចតេជោ ក៏បានគូសបញ្ជាក់នៅក្នុងឱកាសនោះថា សហរដ្ឋអាមេរិកគឺដើរតួនាទីសំខាន់នៅក្នុង​ពិភពលោក​ហើយតួនាទីនេះប្រសិនជាសេដ្ឋកិច្ចសហរដ្ឋអាមេរិកល្អ​នោះសេដ្ឋកិច្ចពិភពលោក​ក៏ល្អប្រសើរផងដែរ​ហើយលើសពីនេះកន្លងមក​អាមេរិកបានដើរតួនាទីសំខាន់​ក្នុងការប្រយុទ្ធប្រឆាំង​នៅកូវីដ-១៩ ក្នុងការផលិតវ៉ាក់សាំងជាដើម។

នៅក្នុងឱកាសនោះសម្តេចតេជោ ក៏បានអរគុណដល់ប្រធានាធិបតីអាមេរិកដែលបានផ្ដល់វ៉ាក់សាំង​ជូនដល់ប្រទេសកម្ពុជា រួមទាំងវ៉ាក់សាំង johnson and johnson ​ចំនួន ១លានដូស ហើយ​និងមាន​វ៉ាក់សាំង​ពីរលាន​ដូសបន្ថែមទៀត​ ហើយសន្យាថា និងផ្ដល់វ៉ាក់សាំងជាង ​៥លានដូសបន្ថែមទៀត សម្រាប់​ប្រទេសកម្ពុជា ​នាពេលខាងមុខនេះ៕


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm