ថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធ ជឿជាក់នឹងភាពរីកចម្រើនមិនអាចប្រកែកបាន នៃបាល់ទាត់កម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តម សៅ សុខា

2026/09/09 02:04:11 pm        244

ក្រោយផ្ទុះប្រធានបទដ៏រសើបលើបណ្ដាញសង្គម អំពីតំណែង​ប្រធាន​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​ រយៈ​ពេលប៉ុន្មានថ្ងៃចុងក្រោយ គេឃើញមានថ្នាក់ដឹកនាំ មន្ដ្រីជំនាញ គ្រូបង្វឹក និងអ្នក​គាំទ្រ​ជា​ច្រើន បានបង្ហាញការជឿជាក់ ចំពោះសមិទ្ធផលនានា ក្រោមការដឹកនាំ​របស់​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលបាននាំ​មក​នូវ​ការ​ផ្លាស់​ប្ដូរ និងភាពរីកចម្រើនជាវិជ្ជមានជាច្រើន ដល់វិស័យកីឡាបាល់ទាត់ជាតិ។

បន្ទាប់ពីបានតាមដានប្រធានបទ ដែលបានផ្សារភ្ជាប់លទ្ធផលក្រុមជម្រើសជាតិអាយុក្រោម ២០ឆ្នាំកម្ពុជា ក្នុងការប្រកួតជម្រុះពានរង្វាន់យុវជនអាស៊ី ទៅនឹងប្រធានសហព័ន្ធនេះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានបង្ហោះសារគាំទ្រការដឹកនាំរបស់ឯកឧត្តម សៅ សុខា ។ ជាមួយគ្នា ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមយុវជន U20 កម្ពុជា និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព និងបំពេញតួនាទីរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ និងស្មារតីកីឡាខ្ពស់ ព្រោះអ្នកចង់ឈ្នះបំផុត គឺគីឡាករ គ្រូបង្វឹក និងសហណ័ន្ធកីឡាបាល់ទាត់កម្ពុជា។

ឯកឧត្តម ហ៊ុន ម៉ានី បានគូសរំលេចថា ការឈ្នះ ឬចាញ់ គឺជារឿងធម្មតាក្នុងកីឡាទូទៅ ក៏ដូចជាកីឡាបាល់ទាត់ ។ គ្មានក្រុមណាមួយចង់ចាញ់ឡើយ ហើយក៏គ្មាននរណាអាចទាយលទ្ធផលទុកជាមុនបានដែរ ព្រោះនិយាយឲ្យខ្លីគឺ «បាល់មូល» ។ ដូច្នេះលទ្ធផលនៃការប្រកួត មួយ ពីរ ឬលើសពីនេះ មិនមែនជាហេតុផលដើម្បីស្តីបន្ទោស ចង្អុល ឬដាក់កំហុសលើអ្នកណានោះទេ។

ក្រឡេកទៅចាប់អារម្មណ៍ប្រធានបទ ដែលត្រូវបានវែកញែកដដែល ឯកឧត្តមបានទាក់ចំណាប់អារម្មណ៍ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍវិស័យបាល់ទាត់កម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តម សៅ សុខា និងការរីកចម្រើននៃវិស័យនេះ ដែលមិនអាចប្រកែកបាន បន្ទាប់ពីឯកឧត្តមនាយឧត្តមសេនីយ៍ ក្លាយជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

សម្រាប់ឯកឧត្តមផ្ទាល់ ការរីកចម្រើនរបស់វិស័យបាល់ទាត់កម្ពុជា គឺជាលទ្ធផលនៃការដឹកនាំប្រកបដោយភាពត្រឹមត្រូវ និងចក្ខុវិស័យវែងឆ្ងាយរបស់ឯកឧត្តម សៅ សុខា ហើយប្រសិនបើគ្មានការដឹកនាំរបស់តួអង្គឯកឧត្តម សៅ សុខា ទេ និងកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមនោះទេ ច្បាស់ណាស់ វិស័យបាល់ទាត់កម្ពុជាមិនអាចឈានដល់ការរីកចម្រើនក្នុងល្បឿនមួយដូចបច្ចុប្បន្នបានឡើយ។

ចុងក្រោយឯកឧត្តម ហ៊ុន ម៉ានី បានឃើញទៅលើកិច្ចពិភាក្សា ហើយមានការលើកបេក្ខជន ដែលនឹងដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប៉ុន្តែសម្រាប់ឯកឧត្តមផ្ទាល់ ជឿជាក់ មានទំនុកចិត្ត និងគាំទ្រដល់ការដឹកនាំរបស់ឯកឧត្តម សៅ សុខា។

ទន្ទឹមជាមួយគ្នា ឯកឧត្តម ឌី វិជ្ជា ប្រធានក្លិបព្រះខ័នរាជស្វាយរៀង ក៏បានបង្ហោះសារលើទំព័រហ្វេសប៊ុកផ្ទាល់ផងដែរថា ឯកឧត្តម សៅ សុខា បានដឹកនាំសហព័ន្ធ តាំងពីបាតដៃទទេ ហើយវិស័យបាល់ទាត់កម្ពុជា អាចរីកចម្រើនមកដល់សព្វថ្ងៃនេះ ក៏ដោយសារការលះបង់ ការខិតខំប្រឹងប្រែង និងគំនិតផ្ដួចផ្ដើមច្នៃប្រឌិតរបស់ឯកឧត្តម ក្នុងការកសាង និងអភិវឌ្ឍវិស័យនេះជាបន្តបន្ទាប់។

ឯកឧត្តម ឌី វិជ្ជា បានគូសរំឮកថា កន្លងមកបាល់ទាត់កម្ពុជា ធ្លាប់លេងចាញ់គេច្រើនគ្រាប់ស្ទើរគ្រប់ការប្រកួត ធ្លាប់មានក្លិបត្រឹមតែមួយ ឬពីរប៉ុណ្ណោះ ហើយសូម្បីតែក្លិបបរទេស ក៏គ្មានអ្នកចង់មកប្រកួតជាមួយផង។ សម្រាប់ក្លិបព្រះខ័នរាជស្វាយរៀង អាចរីកចម្រើនបាន ក៏ជាផ្នែកមួយនៃសមិទ្ធផលក្នុងវិស័យបាល់ទាត់កម្ពុជា ដែលឯកឧត្តម សៅ សុខា រួមចំណែកកសាង ឱ្យក្លិបមានការអភិវឌ្ឍមកដល់សព្វថ្ងៃនេះដែរ។

ក្រៅពីមន្ដ្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្លិប គេក៏ឃើញមានគ្រូបង្វឹក និងអ្នកគាំទ្រជាច្រើន បានបង្ហាញការជឿជាក់ដូចគ្នា ទៅលើសមិទ្ធផលធំៗ និងភាពរីកចម្រើនមិនអាចប្រកែកបាន ទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបណ្ដុះបណ្ដាល ការរៀបចំលីគអាជីពកាន់តែល្ដង់ដារ ការកសាងជំនឿចិត្ត និងស្មារតីជាតិនិយម តាមរយៈវិស័យកីឡា ព្រមទាំងការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្ដរជាតិជាដើម។ ទាំងអស់នេះ សុទ្ធតែជាមូលហេតុ ហើយគ្មានហេតុផលណា ដែលត្រូវផ្លាស់ប្ដូរប្រធានសហព័ន្ធ ហើយក៏ជឿជាក់ឯកឧត្តម សៅ សុខា នឹងបន្ដការដឹកនាំឆ្ពោះទៅរកឧត្តមភាព និងជោគជ័យថ្មីៗបន្ថែមទៀតផងដែរ៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

Harry Kane ជាបេក្ខភាពឈានមុខក្នុងបញ្ជី Ballon d’Or 2026
2026/09/09 02:50:24 pm        1
ថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធ ជឿជាក់នឹងភាពរីកចម្រើនមិនអាចប្រកែកបាន នៃបាល់ទាត់កម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តម សៅ សុខា
2026/09/09 02:04:11 pm        1
មនុស្សជាង ១០ម៉ឺននាក់ គាំទ្របណ្តឹងឱ្យ FIFA ស៊ើបអង្កេត Gianni Infantino ជុំវិញទំនាក់ទំនងជាមួយ Trump
2026/09/09 10:48:44 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Harry Kane ជាបេក្ខភាពឈានមុខក្នុងបញ្ជី Ballon d’Or 2026

2026/09/09 02:50:24 pm
​មន្រ្តីជាន់ខ្ពស់កម្ពុជា៖ កិច្ចព្រមព្រៀង FTA និង RCEP កំពុងជួយបើកច្រកទីផ្សារ និងពង្រឹងខ្សែច្រវាក់ ផ្គត់ផ្គង់
2026/09/09 02:23:43 pm
​ថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធ ជឿជាក់នឹងភាពរីកចម្រើនមិនអាចប្រកែកបាន នៃបាល់ទាត់កម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តម សៅ សុខា
2026/09/09 02:04:11 pm
​នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ «ហ្វឹកហ្វឺនជាស្នូល! កងវិស្វកម្មត្រូវបង្កើនសមត្ថភាពឆ្លើយតបនឹងសង្គ្រាមសម័យទំនើប»
2026/09/09 01:38:33 pm
​កម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
2026/09/09 01:24:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/06 11:41:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/08 09:09:26 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/07 11:11:34 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/08 06:11:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm