កណ្តាល៖ ដើមឈើទាលដ៏ធំមួយដើម ដែលប្រជានេសាទប្រទះឃើញក្នុងទន្លេបាសាក់ ស្ថិតនៅក្នុងភូមិសាស្ត្រភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវបានរថយន្តស្ទូចជាច្រើនគ្រឿងស្ទូចចេញពីទន្លេ មកតម្កល់ទុកថែរក្សានៅក្នុងបរិវេណសាលាឃុំឈើទាល នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២នេះ។
លោកស្រី អ៊ុក សឿន មេឃុំឈើទាល បានបញ្ជាក់ប្រាប់BTVថា ដើមឈើទាលដ៏ធំមួយដើមដ៏កម្រនេះ មានមុខកាត់ផ្នែកគល់ប្រមាណ៧ម៉ែត្រ ប្រវែងពី២៥-២៦ ម៉ែត្រ និងមានអាយុកាលប្រមាណ៥០០ឆ្នាំមកហើយ៕










