ឯកឧត្តម ហ៊ុន ម៉ានី៖ ជំងឺកូវីដ-១៩ ជាការធ្វើតេស្តសមត្ថភាពដឹកនាំរបស់ប្រទេសលើពិភពលោក ក្នុងនោះក៏មានកម្ពុជាផងដែរ

2022/05/13 08:57:05 pm        867

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ បានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងអំឡុង០២ឆ្នាំកន្លងទៅនេះ បានចាត់ទុកថា នេះជាការធ្វើតេស្តសាកល្បងដ៏ធំមួយសម្រាប់សមត្ថភាពដឹកនាំប្រទេស។

ក្នុងពិធីសម្ពោធអគារសិក្សា នៃសាលាបឋមសិក្សាវត្តពូនខ្សាច់ ស្ថិតក្នុងឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម ហ៊ុន ម៉ានី បានបន្ថែមទៀតថា ក្នុងដំណាក់កាលដំបូងនៅពេលដែលយើងមិនទាន់មានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងចាក់​វ៉ាក់សាំង​ក្នុងកម្រិតខ្ពស់ ​រាជរដ្ឋាភិបាលគ្មាន​ជម្រើសអ្វីក្រៅពីវិធានរដ្ឋបាល ដោយធ្វើការបិទខ្ទប់​នៅតាមតំបន់ខ្លះទៅតាមការចាំបាច់ ដែលការណ៍នេះបានធ្វើឱ្យប៉ះពាល់ដល់ជីវភាព​បងប្អូន​មួយ​ចំនួន ។ តែដើម្បីការពារអាយុជីវិតរបស់បងប្អូន ​ចំណាត់ការនេះ​ជាជម្រើសតែមួយគត់ដែល​យើងមាននៅក្នុងដៃនាពេលនោះ។

នៅក្រោយពេលដែលយើងសម្រេចបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ ក្នុងកម្រិតខ្ពស់ យុទ្ធនា​ការ​ប្រយុទ្ធ​នឹងជំងឺកូវីដ-១៩នេះ ​ក៏​មានភាពធូរស្រាល ​ដែលអនុញ្ញាតឱ្យ​យើង​អាចវិលត្រលប់​មករកជីវភាពធម្មតាវិញបានយ៉ាងឆាប់រហ័ស។ ទាំងអស់នេះ​គឺជាការដឹកនាំ​ប្រកប​ដោយ​សមត្ថភាព ដែលបានយកចិត្តទុក​ដាក់​សុខទុក្ខ​ប្រជាពលរដ្ឋជាធំ។

ឆ្លៀតក្នុងឱកាសនេះ ​ឯកឧត្តមក៏បានសូមថ្លែងអំណរគុណចំពោះការយោគយល់ ​និងអត់ធ្មត់ របស់​ព្រះសង្ឃ ប្រជាពលរដ្ឋ ​ជាពិសេសថ្នាក់ដឹកនាំសាលា ​លោកគ្រូ ​អ្នកគ្រូទាំងអស់ ដែលបាន​ចូលរួម​ចំណែក​ធ្វើឱ្យការប្រយុទ្ធនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បានទទួលជោគជ័យ។

និយាយដោយឡែក​សមិទ្ធផលជាអគារសិក្សាដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ បាន​បង្ហាញពីការរួបរួមគ្នារវាង ព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរ ក្រុមការងារ ដែលបានធ្វើ​ឱ្យ​គម្រោង​នេះសម្រេចចេញជារូបរាងឡើង។

ក្នុងរបាយការណ៍​សាងសង់​អាន​ដោយឯកឧត្តម លី​ ច័ន្ទតុលា ​ប្រធានក្រុមការងារចុះជួយឃុំវាលពង់ បានឱ្យដឹងថា​ ការ​សាងសង់​អគារសិក្សានេះ ​កើត​ចេញ​ពី​ការ​ផ្ដួចផ្ដើម​គំនិត​ពីសំណាក់ព្រះគ្រូចៅ​អធិការវត្ត ​ប្រជាពលរដ្ឋ មាតា បិតា អាណាព្យាបាលសិស្ស លោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដ្ឋាន ក្រុមការងារ​ចុះជួយឃុំ​ សប្បុរសជនជាច្រើន ​ដោយបានពិនិត្យឃើញថា អគារសិក្សាមានសភាព​ចាស់ទ្រុឌទ្រោម ​ដែលបង្ករការលំបាកដល់ការរៀនសូត្ររបស់ក្មួយៗកុមារតូចៗ។

ជាមួយគ្នានោះដេរឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានធ្វើការថ្លែងអំណរគុណដល់​ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ ដែលតែងតែគិតគូរពីសុខទុក្ខរបស់​ប្រជាពលរដ្ឋក្នុងខេត្ត ​និងបានខិតខំកសាងសមិទ្ធផលនានាជូនដល់ខេត្ត ​និងប្រជាជនជា​ហូហែ។ ជាក់ស្តែង​តាមរយៈឯកឧត្តម ហ៊ុន ​ម៉ានី ខេត្តកំពុង​រង់ចាំ​ស្វាគមន៍​កីឡដ្ឋាន ដ៏​ធំ​ស្កឹមស្កៃ​ប្រកបដោយ​លក្ខណៈស្តង់ដារ ​ដែលនឹងត្រូវដាក់សម្ពោធឱ្យប្រើប្រាស់​នាពេលដ៏ខ្លីខាងមុខនេះ។

តាងនាមប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ជាពិសេសប្រជាពលរដ្ឋឃុំវាលពង់ ឯកឧត្តម ហ៊ុន ម៉ានី សូម​អរព្រះគុណ​ព្រះតេជគុណព្រះចៅអធិការវត្ត និងថ្លែងអំណរគុណដល់សប្បុរសជនដែលរួម​ចំណែក​ក្នុងការលើកស្ទួយវិស័យអប់រំ ជាពិសេសការកសាងអគារសិក្សាសម្រាប់សិស្សានុសិស្ស​បាន​រៀនសូត្រ​នៅពេលនេះ។

ឯកឧត្តមក៏បានធ្វើការគូសបញ្ជាក់ផងដែរថា កត្តាដែលធ្វើឱ្យវិស័យអប់រំនៅក្នុងខេត្ត​មានការ​រីក​ចម្រើន ​គឺមិនអាចកាត់ផ្តាច់បានពីថ្នាក់ដឹកនាំមន្ទីរអប់រំ សាលា ​និងជាពិសេស លោកគ្រូ អ្នកគ្រូ ដែលបាន​ខិតខំប្រឹងប្រែង និងលះបង់ខ្ពស់ដែលឯកឧត្តមសូមធ្វើការគោរពថ្លែងអំណរគុណ។

គួរបញ្ជាក់ផងដែរថា​ អគារសិក្សាថ្មី មាន៣បន្ទប់​ ស្ថិតក្នុងសាលាបឋមសិក្សាពូនខ្សាច់ ត្រូវបាន​សាងសង់​ដោយចំណាយថវិកា​អស់ប្រមាណ ​៤ម៉ឺនដុល្លារ និងប្រើប្រាស់ពេលវេលា​សាង់សង់​ចំនួន២ឆ្នាំ៕ អត្ថបទ៖ រដ្ឋា



អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm