បាល់ទាត់៖ ក្លិបបាល់ទាត់ហូឡង់ Ajax Amsterdam រកបានគ្រូបង្វឹកថ្មីមកជំនួសលោក Eric ten Hag ដែលនឹងចាកចេញទៅដឹកនាំ Manchester United ហើយគឺលោក Alfred Schreuder ដែលកំពុងដឹកនាំក្លិបប៊ែលហ្ស៊ិក Club Bruges។
បុរសសញ្ជាតិហូឡង់ Alfred Schreuder បច្ចុប្បន្នវ័យ ៤៩ឆ្នាំបានឈានដល់កិច្ចព្រមព្រៀងដឹកនាំ Ajax ជាមួយនឹងកិច្ចសន្យា ២ឆ្នាំ។ លោក Eric ten Hag ដែលទើបដឹកនាំ Ajax លើកពានលីគកំពូលហូឡង់កាលពីយប់ថ្ងៃពុធនោះ នឹងចាកចេញមកដឹកនាំ Manchester United នៅដំណាច់រដូវកាលនេះហើយ បន្ទាប់ពីប្រកួតចុងក្រោយបិទបញ្ចប់រដូវកាលលីគកំពូលហូឡង់ចុងសប្តាហ៍នេះ។ ចំណែកលោក Alfred Schrueder ដែលបានចូលនិវត្តន៍ពីអាជីពកីឡាករកាលពីឆ្នាំ២០០៩ មុននឹងមកដឹក Ajax រដូវកាលខាងមុខនេះធ្លាប់បានដឹកនាំនៅក្លិបហូឡង់ FC Twente, ក្លិបអាល្លឺម៉ង់ Hoffeinheim ក៏ដូចជា Vitesse, Ajax និង Barcelona ជាដើម៕
អត្ថបទ៖នាង សុភាវុធ