អ្នកការទូត​កំពូល​មកពី​ប្រទេស G-7 ជួបប្រជុំ​នៅ​ប្រទេស​អាល្លឺម៉ង់​

2022/05/13 09:56:30 pm        788

​​អាល្លឺម៉ង់៖ អ្នកការទូត​កំពូល​មកពី​ក្រុម​ប្រទេស​រីកលូតលាស់​ទាំង​៧ ​បាន​ជួបប្រជុំគ្នា​កាលពី​ថ្ងៃ​ព្រហស្បតិ៍នៅភាគ​ខាងជើង​ប្រទេស​អាល្លឺម៉ង់ ​ដើម្បី​ពិភាក្សា​អំពី​សង្គ្រាម​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន និង​ផលប៉ះពាល់​ជាសកល​ជាពិសេស​ទៅលើ​តម្លៃ​អាហារ និង​ថាមពល​។

​រដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់​លោកស្រី Annalena Baerbock ដែល​កំពុង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំនិយាយថា ជម្លោះ​បាន​ក្លាយជា​វិបត្តិ​សកល​រួចទៅហើយ ដោយសារតែ​ការនាំចេញ​ផលដំណាំចម្បង​ពី​អ៊ុយ​ក្រែ​ន ដែលជា​ប្រទេស​នាំចេញ​កសិផល​សំខាន់​មួយ​បាន​ជាប់គាំង​នៅក្នុង​ប្រទេស​។​ ​លោកស្រី​បាន​បន្តថា នោះ​ហើយ​ជា​មូល​ហេតុដែល​យើង​កំពុង​ពិភាក្សា​អំពី​របៀប ​ដែល​ច្រក​នាំចេញ​គ្រាប់​ធញ្ញជាតិ​ត្រូវបានបិទ​ធ្វើឡើង​ដោយ​រុស្ស៊ីអាច​ត្រូវបាន​បើក​ ហើយយើង​អាច​នាំចេញ​គ្រាប់​ធញ្ញជាតិ​ទៅកាន់​ពិភពលោក​។​ ​លោកស្រី Baerbock បាន​ព្រមាន​ថា ភាពអាសន្ន​ផ្នែក​ស្បៀងអាហារ​ពិភពលោកកំពុង​កើនឡើង ដោយសារ​បម្រែបម្រួល​អាកាសធាតុ ជា​ប្រធានបទ​មួយ​ផ្សេងទៀត​ដែល​ក្រុម​រដ្ឋមន្ត្រី​មាន​ផែនការពិភាក្សា​ ក្នុងអំឡុង​កិច្ចប្រជុំ​រយៈពេល​បី​ថ្ងៃ​នៅ​ទីក្រុង Weissenhaus ជាទី​ក្រុង​រមណីយដ្ឋាន​នៅលើ ឆ្នេរសមុទ្រ​បាល់​ទិ​ក រ​បស់​ប្រទេស​អាល្លឺម៉ង់​ភាគ​ឦសាន​នៃ​ទីក្រុង Hamburg ។

កិច្ចប្រជុំ​កំពុង​ប្រព្រឹត្តទៅ​ក្នុងពេល​សន្តិសុខ​តឹងរ៉ឹង ដោយមាន​មន្ត្រីនគរបាល​ប្រមាណ ៣.៥០០នាក់​ត្រូវបាន​ដាក់ពង្រាយ​នៅ​ទីតាំង​កិច្ចប្រជុំ​នេះ​។​ ​រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​ន និង​ប្រទេស​ម៉ុ​ល​ដូ​វ៉ា​នៅ​ជិតខាង​ដែល​ព្រួយបារម្ភ​ថា ​ក្លាយជា​គោលដៅបន្ទាប់​នៃ​ការវាយលុក​របស់​រុស្ស៊ី ត្រូវបាន​អញ្ជើញ​ឱ្យចូល​រួម​ជា​ភ្ញៀវ​។​ ​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូណេស៊ី ដែល​ប្រទេស​របស់ខ្លួន​ធ្វើជា​ប្រធាន​ក្រុម​នៃ​ប្រទេសសេដ្ឋកិច្ច​ចំនួន ២០ ឬ​ G20 នៅ​ឆ្នាំនេះ មាន​ផែនការ​ចូលរួម​ពី​ចម្ងាយ​សម្រាប់​ផ្នែក​នៃ​កិច្ចប្រជុំ​នេះ​តាមបណ្តាញអ៊ីនធឺណិត៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        4
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        12
អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់

2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm