អ៊ីរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រ៉ូហានី បានមានប្រសាសន៍នៅថ្ងៃអង្គារនេះថា ប្រទេសអ៊ីរ៉ង់នឹងជំនះទៅនឹងចំណាត់ការទណ្ឌកម្មថ្មីៗរបស់អាមេរិក ដែលបានដាក់មកលើក្រុងតេអេរ៉ង់ ពោលគឺទណ្ឌកម្មនោះបានធ្វើឲ្យប្រជាជាតិនេះ មានការសាមគ្គីភាពគ្នាកាន់តែខ្លាំងថែមទៀត។
នៅក្នុងសន្ទរកថាមួយដែលផ្សាយផ្ទាល់តាមទូរទស្សន៍ជាតិ លោក រ៉ូហានី បានមានប្រសាសន៍ថា រដ្ឋាភិបាលនឹងជំនះទៅនឹងបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច ហើយបានបង្ហាញទៀតថា ការប្រឆាំងណាមួយដែលបង្កឡើងដោយសេតវិមានមកលើជនជាតិអ៊ីរ៉ង់ នឹងទទួលបរាជ័យវិញជាក់ជាពុំខាន។ ទាក់ទងនឹងអនាគតរបស់ប្រទេសអ៊ីរ៉ង់ ដែលកំពុងស្ថិតនៅក្នុងភាពមន្ទិលសង្ស័យនៅឡើយ ប៉ុន្តែភាពមន្ទិលសង្ស័យនេះត្រូវបាន លោក រ៉ូហានី មានប្រសាសន៍ថា យើងត្រូវតែកម្ចាត់ចោលឲ្យអស់៕
អត្ថបទ៖ មករា
