អ្នកនាំពាក្យ៖ ក្រសួងការងារស្តាប់កង្វល់បងប្អូនកម្មករ និងគ្រប់ភាគីដោយយកចិត្តទុកដាក់ ប៉ុន្តែ​ការ​ចរចា​ត្រូវ​ផ្អែក​លើ​លក្ខណៈ​វិនិច្ឆ័យ ដើម្បីធានាប្រាក់ឈ្នួលសមរម្យ និងនិរន្តភាពនៃអាជីវកម្ម

2026/09/10 02:46:29 pm        98

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ យកចិត្តទុកដាក់ស្តាប់កង្វល់ និង​សំណើ​របស់​បងប្អូន​កម្មករនិយោជិត សហជីព និងគ្រប់ភាគី ពាក់ព័ន្ធនឹង​ប្រាក់​ឈ្នួល​អប្បបរ​មា​សម្រាប់​ឆ្នាំ​២០២៧ ដោយបញ្ជាក់ថា ការចរចាត្រូវផ្អែកលើទិន្នន័យ និងលក្ខណៈវិនិច្ឆ័យទាំង៧ តាម​រយៈ​យន្ត​ការ​ត្រីភាគី​។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូស​បញ្ជាក់​នៅ​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ២០២៦ថា ការកំណត់ប្រាក់ឈ្នួលត្រូវមានមូលដ្ឋានទិន្នន័យច្បាស់លាស់ ដោយ​គិត​គូរទាំងតម្រូវការរបស់កម្មករ ស្ថានភាពសេដ្ឋកិច្ច និងលទ្ធភាពអនុវត្តជាក់ស្តែង។

លោកបានលើកឡើងថា៖ «ក្រសួងយល់ពីកង្វល់របស់បងប្អូនកម្មករ។ រាល់សំណើរបស់បងប្អូន សហជីព និងគ្រប់ភាគី សុទ្ធតែគួរទទួលបានការស្តាប់ និងការពិនិត្យដោយយកចិត្តទុកដាក់ ព្រោះគោលដៅចម្បងរបស់រាជរដ្ឋាភិបាល គឺជួយឱ្យបងប្អូនកម្មករមានជីវភាពប្រសើរឡើង មានការងារស្ថិតស្ថេរ និងជំរុញការពង្រីករោងចក្រ សហគ្រាស ដើម្បីបង្កើនឱកាសការងារជូនប្រជាពលរដ្ឋ»។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ការចរចាត្រូវប្រព្រឹត្តទៅតាមច្បាប់ ដោយមានការចូលរួមពីតំណាងកម្មករនិយោជិត និយោជក និងរាជរដ្ឋាភិបាល។ ការពិនិត្យកត្តាសង្គម និងសេដ្ឋកិច្ចរួមគ្នា នឹងជួយឱ្យការសម្រេចចិត្តមានមូលដ្ឋានច្បាស់លាស់ សំដៅធានាប្រាក់ឈ្នួលសមរម្យ ទន្ទឹមនឹងការរក្សាស្ថិរភាពការងារ និងការរីកចម្រើនរបស់សហគ្រាសប្រកបដោយចីរភាព។

លោក ស៊ុន មេសា បានបន្ថែមថា ការពិភាក្សាប្រាក់ឈ្នួលអប្បបរមាជាប្រចាំឆ្នាំ បង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះជីវភាពកម្មករ និងស្ថានភាពវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប។ ដំណើរការនេះផ្តល់ឱកាសឱ្យភាគីពាក់ព័ន្ធលើកឡើងពីកង្វល់ សំណូមពរ និងបញ្ហាប្រឈម ព្រមទាំងពិនិត្យសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។

ទន្ទឹមនឹងការគិតគូរអំពីប្រាក់ឈ្នួល រាជរដ្ឋាភិបាលក៏បន្តគាំទ្រដល់កម្មករ និងគ្រួសារ តាមរយៈការគាំពារសង្គមរបស់ ប.ស.ស. ការបណ្តុះបណ្តាលជំនាញ និងវិធានការសម្រាលបន្ទុកចំណាយ ដើម្បីរួមចំណែកលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់បងប្អូនកម្មករនិយោជិត៕

អត្ថបទដែលទាក់ទង

ក្រសួងអប់រំ ផ្ដល់ការបង្រៀនបំប៉នសម្រាប់សិស្សត្រៀមប្រឡងចូលតាមសាកលវិទ្យាល័យ
2026/09/10 03:37:12 pm        1
ក្រសួងដាក់ផែនការអាទិភាពបី អភិវឌ្ឍទេសចរណ៍ធម្មជាតិ ខណៈ​អេកូទេសចរណ៍​ជាប់លេខ​១​ ក្នុង​តំបន់
2026/09/10 03:23:56 pm        1
ករណីចោទថាមន្ត្រីតុលាការនៅសាលាដំបូងខេត្តស្ទឹងត្រែងអនុវត្តខុសនីតិវិធី ក្រសួង​យុត្តិធម៌​សម្រេច​បញ្ជូន​ទៅ​ក្រុមប្រឹក្សាវិន័យ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
2026/09/10 02:58:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Putin សរសើរការលើក​កម្ពស់​ទំនាក់ទំនងជាមួយមេដឹកនាំវៀតណាម ក្នុងកិច្ចពិភាក្សា នៅវិមានក្រឹមឡាំង

2026/09/10 04:26:02 pm
​ទស្សនកិច្ចរបស់លោក Xi នៅ​ឥណ្ឌា នឹងជួយផ្សះ​ផ្សារទំនាក់​ទំនង​ការទូត ប៉ុន្តែផ្នែកពាណិជ្ជកម្មនៅ​ស្រពេចស្រពិល​
2026/09/10 04:23:21 pm
​ប៉ាគីស្ថានប្រាប់​អ៊ីរ៉ង់ឱ្យជួយ​ទប់ស្កាត់ក្រុមហ៊ូទី​ ខណៈទីក្រុងរីយ៉ាដ វាយប្រហារ​បកវិញ
2026/09/10 04:10:58 pm
​លោក Antonio Guterres គោះជួងសន្តិភាពរបស់UN ជាលើកចុងក្រោយក្នុងនាមជាអគ្គលេខាធិការ
2026/09/10 04:09:13 pm
​អ៊ីរ៉ង់ត្រូវបានបញ្ជូនទៅក្រុមប្រឹក្សាសន្តិសុខ UN ពាក់​ព័ន្ធ​កម្មវិធីនុយក្លេអ៊ែរ ជាលើកដំបូងរយៈពេល ២០ឆ្នាំ
2026/09/10 04:07:26 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/10 02:40:36 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/08 09:09:26 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/10 03:58:20 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/09 07:02:52 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm