ករណីចោទថាមន្ត្រីតុលាការនៅសាលាដំបូងខេត្តស្ទឹងត្រែងអនុវត្តខុសនីតិវិធី ក្រសួង​យុត្តិធម៌​សម្រេច​បញ្ជូន​ទៅ​ក្រុមប្រឹក្សាវិន័យ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម

2026/09/10 02:58:52 pm        182

ឯកឧត្ដម ឯម ច័ន្ទមករា អ្នកនាំពាក្យក្រសួងយុត្តិធម៌បានឱ្យទូរទស្សន៍ BTV ដឹង​នៅ​រសៀល​ថ្ងៃ​ទី១០ ខែកញ្ញា ឆ្នាំ២០២៦ថា ចំពោះករណីឈ្មោះ ស្លេះ ហ្វឺត និងឈ្មោះ ណុះ សូឡោះ ដែល​បាន​លើក​ឡើង​ជុំវិញការចោទប្រកាន់ថា មានការអនុវត្ត​ខុស​នីតិ​វិធី​របស់​មន្ត្រី​តុលាការ​នៅ​សាលាដំ​បូង​ខេត្ត​ស្ទឹងត្រែង សាមីខ្លួន​បាន​ដាក់​ពាក្យ​បណ្តឹង​ផ្ទាល់​មួយ​ទៀត​ទៅ​កាន់​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​។

អ្នកនាំពាក្យក្រសួងយុត្តិធម៌បញ្ជាក់ថា ចំពោះករណីនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌បានសម្រេចបញ្ជូនករណីនេះ តាមនីតិវិធីជាធរមាន ទៅក្រុមប្រឹក្សា​វិន័យ​នៃ​ឧត្តម​ក្រុម​ប្រឹក្សានៃអង្គចៅក្រម ដើម្បីពិនិត្យស្រាវជ្រាវឱ្យបានល្អិតល្អន់ និងចាត់ការជាសមត្ថកិច្ច ក្នុង​ករណីរកឃើញកំហុស ដោយអនុវត្តទៅតាមច្បាប់ និងនីតិវិធី​ក្នុង​ក្របខ័ណ្ឌ​នៃយ​ន្ត​ការ​វិន័យ​របស់​ឧត្តម​ក្រុមប្រឹក្សានៃអង្គចៅក្រម។

ឯកឧត្ដម ឯម ច័ន្ទមករា បានបន្ថែមថា ជាមួយគ្នានេះ ក្រសួង​យុត្តិធម៌​ក៏​បាន​ចាត់​ក្រុម​ការងារ​ចុះ​ធ្វើ​ការ​ស្រាវជ្រាវបន្ថែមលើករណីនេះផងដែរ ហើយដែលលទ្ធផលនៃការចុះស្រាវជ្រាវនេះ នឹង​ត្រូវ​បញ្ជូន​ទៅក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដើម្បីជា​មូល​ដ្ឋាន​បន្ថែម​សម្រាប់​ការ​ធ្វើ​អធិការ​កិច្ចរបស់ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម៕

អត្ថបទដែលទាក់ទង

ក្រសួងអប់រំ ផ្ដល់ការបង្រៀនបំប៉នសម្រាប់សិស្សត្រៀមប្រឡងចូលតាមសាកលវិទ្យាល័យ
2026/09/10 03:37:12 pm        1
ក្រសួងដាក់ផែនការអាទិភាពបី អភិវឌ្ឍទេសចរណ៍ធម្មជាតិ ខណៈ​អេកូទេសចរណ៍​ជាប់លេខ​១​ ក្នុង​តំបន់
2026/09/10 03:23:56 pm        1
ករណីចោទថាមន្ត្រីតុលាការនៅសាលាដំបូងខេត្តស្ទឹងត្រែងអនុវត្តខុសនីតិវិធី ក្រសួង​យុត្តិធម៌​សម្រេច​បញ្ជូន​ទៅ​ក្រុមប្រឹក្សាវិន័យ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
2026/09/10 02:58:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ភាពជាប់គាំងនៃការរំសាយអាវុធ កំពុងបង្កសម្ពាធលើរដ្ឋាភិបាលអ៊ីរ៉ាក់ និងក្របខណ្ឌសម្របសម្រួល

2026/09/10 04:28:30 pm
​លោក Putin សរសើរការលើក​កម្ពស់​ទំនាក់ទំនងជាមួយមេដឹកនាំវៀតណាម ក្នុងកិច្ចពិភាក្សា នៅវិមានក្រឹមឡាំង
2026/09/10 04:26:02 pm
​ទស្សនកិច្ចរបស់លោក Xi នៅ​ឥណ្ឌា នឹងជួយផ្សះ​ផ្សារទំនាក់​ទំនង​ការទូត ប៉ុន្តែផ្នែកពាណិជ្ជកម្មនៅ​ស្រពេចស្រពិល​
2026/09/10 04:23:21 pm
​ប៉ាគីស្ថានប្រាប់​អ៊ីរ៉ង់ឱ្យជួយ​ទប់ស្កាត់ក្រុមហ៊ូទី​ ខណៈទីក្រុងរីយ៉ាដ វាយប្រហារ​បកវិញ
2026/09/10 04:10:58 pm
​លោក Antonio Guterres គោះជួងសន្តិភាពរបស់UN ជាលើកចុងក្រោយក្នុងនាមជាអគ្គលេខាធិការ
2026/09/10 04:09:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/10 02:40:36 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/08 09:09:26 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/10 03:58:20 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/09 07:02:52 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm