ក្រសួងដាក់ផែនការអាទិភាពបី អភិវឌ្ឍទេសចរណ៍ធម្មជាតិ ខណៈ​អេកូទេសចរណ៍​ជាប់លេខ​១​ ក្នុង​តំបន់

2026/09/10 03:23:56 pm        88

ក្រោយពី U.S News & World Report បានចេញរបាយការណ៍ថា កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​លេខ​១​ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងលេខ១៧ លើពិភពលោក ជាប្រទេស​ដែល​មាន​វិស័យ​ទេសចរណ៍​ធម្មជាតិ​ (Eco-Tourism) ល្អបំផុតមក នៅពេលនេះ ក្រសួងទេសចរណ៍ បានបង្ហាញ​ផែន​ការ​អាទិភាព​ចំនួន​បី ត្រូវអនុវត្តដើម្បីរៀបចំអេកូទសចរណ៍ឲ្យមានលក្ខណៈប្រសើរ និងបង្កើន​ភាព​ទាក់​ទា​ញ​ទេសចរទៅទស្សនាមានភាពកក់ក្តៅ។

ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានប្រាប់BTV នៅ​ថ្ងៃ​ទី​១០ ខែកញ្ញា នេះថា នៅទូទាំងប្រទេស មានសហគមន៍ទេសចរណ៍ អេកូទេសចរណ៍ សហគមន៍​ការពារធម្មជាតិ សហគមន៍នេសាទ និងសហគមន៍អភិរក្សផ្សេងទៀត សរុបប្រ​មាណ​ជាង​២៣០០កន្លែង ក្នុងនោះ មានសហគមន៍ទេសចរណ៍ និងសហគមន៍អេកូទេសចរណ៍ ចំនួន​ ១៣១​កន្លែង និងមានសហគមន៍ចំនួន៥២កន្លែង ត្រូវបានក្រសួងទេសចរណ៍ ទទួល​ស្គាល់​ជា​សហគមន៍​អេកូ​ទេសចរណ៍។

ឯកឧត្តម បានបន្តថា នៅក្នុងផែនការជាអាទិភាពធំៗចំនួន៣ ត្រូវអនុវត្តសម្រាប់រៀបចំអភិវឌ្ឍអេកូទសចរណ៍ រួមមានៈ ទី១. រៀបចំប្រកាសទទួលស្គាល់សហគមន៍នានាទៀត ជាសហគមន៍ទេសចរណ៍ និងសហគមន៍អេកូទេសចរណ៍ ដែលមានការគ្រប់គ្រងច្បាស់លាស់ និងមានការផ្តល់សេវាកម្មទេសចរណ៍ផ្សេងៗ ទី២. រៀបចំការបណ្តុះបណ្តាល បំផុសគំនិតច្នៃប្រឌិត កែលំអរនៅក្នុងសហគមន៍ តាមបែបធម្មជាតិ និង ទី៣. បណ្តុះបណ្តាលជំនាញសហក្រិនភាព និងភាពជាអ្នកដឹកនាំ នៅក្នុងសហគមន៍ទាំងនោះ។ 

សម្រាប់កិច្ចខំប្រឹងអភិវឌ្ឍ អភិរក្ស កាពារសម្បត្តិធនធានធម្មជាតិ បរិស្ថាន របស់រាជរដ្ឋាភិបាល រហូតធ្វើឲ្យបរិស្ថានធម្មជាតិ និងអេកូទេសចរណ៍របស់កម្ពុជាជាប់ចំណាត់ថ្នាក់ល្អជាងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងលើពិភពលោកនោះ គឺមានការផ្សព្វផ្សាយច្រើនទៅក្រៅប្រទេស ហើយបានទាក់ទាញទេសចរអន្តរជាតិជាច្រើនហូរហែធ្វើដំណើរមកទស្សនាកម្សាន្តនៅកម្ពុជា ដើម្បីទទួលយកពិសោធន៍រស់នៅក្នុងបរិស្ថានធម្មជាតិដ៏ល្អឯកនេះ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតឲ្យមានគណៈកម្មាធិការជាតិគ្រប់គ្រងទេសចរណ៍ និងអេកូទេសចរណ៍រួចហើយ ដែលមានរដ្ឋមន្ត្រីទេសចរណ៍ជាប្រធាន និងរដ្ឋមន្ត្រីតាមក្រសួងពាក់ព័ន្ធជាអនុប្រធាន ដើម្បីរួមសហការជំរុញការអភិវឌ្ឍ អេកូទេសចរណ៍ ដែលជាផ្នែកមួយ នៃទេសចរណ៍ធម្មជាតិ និងរៀបចំចងក្រងទៅជាសហគមន៍ទេសចរណ៍ ឬសហគមន៍អេកូទេសចរណ៍ ដោយមានការផ្តល់សេវាកម្មទេសចរណ៍ ដូចជា សេវាម្ហូបអាហារ បោះតង់ ផ្ទះស្នាក់ ជិះទូត និងសេវាកម្មដើរផ្សងព្រេងនៅតាមតំបន់ព្រៃឈើ ជ្រោះជ្រង ជ្រលង ដងភ្នំ ជាដើម និងមានការទទួលខុសត្រូវច្បាស់លាស់៕ អត្ថបទ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

ក្រសួងអប់រំ ផ្ដល់ការបង្រៀនបំប៉នសម្រាប់សិស្សត្រៀមប្រឡងចូលតាមសាកលវិទ្យាល័យ
2026/09/10 03:37:12 pm        1
ក្រសួងដាក់ផែនការអាទិភាពបី អភិវឌ្ឍទេសចរណ៍ធម្មជាតិ ខណៈ​អេកូទេសចរណ៍​ជាប់លេខ​១​ ក្នុង​តំបន់
2026/09/10 03:23:56 pm        1
ករណីចោទថាមន្ត្រីតុលាការនៅសាលាដំបូងខេត្តស្ទឹងត្រែងអនុវត្តខុសនីតិវិធី ក្រសួង​យុត្តិធម៌​សម្រេច​បញ្ជូន​ទៅ​ក្រុមប្រឹក្សាវិន័យ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
2026/09/10 02:58:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Putin សរសើរការលើក​កម្ពស់​ទំនាក់ទំនងជាមួយមេដឹកនាំវៀតណាម ក្នុងកិច្ចពិភាក្សា នៅវិមានក្រឹមឡាំង

2026/09/10 04:26:02 pm
​ទស្សនកិច្ចរបស់លោក Xi នៅ​ឥណ្ឌា នឹងជួយផ្សះ​ផ្សារទំនាក់​ទំនង​ការទូត ប៉ុន្តែផ្នែកពាណិជ្ជកម្មនៅ​ស្រពេចស្រពិល​
2026/09/10 04:23:21 pm
​ប៉ាគីស្ថានប្រាប់​អ៊ីរ៉ង់ឱ្យជួយ​ទប់ស្កាត់ក្រុមហ៊ូទី​ ខណៈទីក្រុងរីយ៉ាដ វាយប្រហារ​បកវិញ
2026/09/10 04:10:58 pm
​លោក Antonio Guterres គោះជួងសន្តិភាពរបស់UN ជាលើកចុងក្រោយក្នុងនាមជាអគ្គលេខាធិការ
2026/09/10 04:09:13 pm
​អ៊ីរ៉ង់ត្រូវបានបញ្ជូនទៅក្រុមប្រឹក្សាសន្តិសុខ UN ពាក់​ព័ន្ធ​កម្មវិធីនុយក្លេអ៊ែរ ជាលើកដំបូងរយៈពេល ២០ឆ្នាំ
2026/09/10 04:07:26 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/10 02:40:36 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/08 09:09:26 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/10 03:58:20 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/09 07:02:52 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm