ទេសាភិបាលរងNBC ចូលរូមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងទេសាភិបាលធនាគារ​កណ្តាល​អាស៊ានបូក៣

2022/05/13 10:56:23 pm        571

ភ្នំពេញ៖ ឯកឧត្តម ស៊ុ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមធ្វើជាសហប្រធាន ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ក្រសួងហិរញ្ញវត្ថុចិន និងធនាគារកណ្តាលចិន ដើម្បីដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ានបូក៣ លើកទី២៥ តាមរយៈប្រព័ន្ធអនឡាញ។កិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី១២ ខែឧសភា ដោយមានគោលបំណងពិនិត្យ​និង​ពិភាក្សា​លើ​វឌ្ឍនភាព​នៃកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុក្នុងតំបន់ ​និងផ្តល់ការណែនាំដល់ក្រុមការងារ​បច្ចេកទេស ​សំដៅពង្រឹងបណ្តាញសុវត្ថិភាពហិរញ្ញវត្ថុតំបន់អាស៊ានបូក៣។

អង្គប្រជុំ បានពិភាក្សាអំពីស្ថានភាពបច្ចុប្បន្ននិងទស្សនវិស័យសម្រាប់សេដ្ឋកិច្ចតំបន់ និងពិភពលោក ហានិភ័យនិងបញ្ហាប្រឈមចម្បងៗ និងការអនុវត្តគោលនយោបាយឆ្លើយតបនានា។

កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុអាស៊ានបូក៣ បានដើរតួនាទីយ៉ាងសំខាន់​ក្នុងការរួមចំណែករក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងតំបន់​ ដើម្បីគាំទ្រការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន។

ក្នុងទិសដៅនេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ​ និងទេសាភិបាលធនាគារកណ្តាលអាស៊ានបូក៣ បាន​ឯកភាព​លើ​ការ​ពង្រឹង​សមត្ថភាព​របស់អង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ ក្នុងការ​តាមដាន​និងវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសជាសមាជិក និងគាំទ្រដល់ដំណើរការ​កិច្ចព្រមព្រៀងពហុនីយកម្មគំនិតផ្តួចផ្តើមឈៀងម៉ៃ ​ដែលជាយន្តការផ្តល់ហិរញ្ញប្បទាន ក្នុងចំណោម​ប្រទេសជាសមាជិកដែលប្រឈម​នឹងហានិភ័យឬជួបវិបត្តិសេដ្ឋកិច្ច ដើម្បីបង្ការនិងដោះស្រាយវិបត្តិ។

បន្ថែមលើនេះ ​អង្គប្រជុំក៏បានគាំទ្រ​ដល់ការអភិវឌ្ឍ​ទីផ្សារ​សញ្ញាប័ណ្ណ​តំបន់​ជា​រូបិយវត្ថុក្នុងស្រុក ដើម្បី​កៀរគរ​ការសន្សំ ​និងការប្រើប្រាស់ប្រភពទុនក្នុងតំបន់ ​តាមរយៈគំនិតផ្តួចផ្តើមទីផ្សារមូល​បត្រអាស៊ី (ABMI)។

អង្គប្រជុំក៏​បាន​បន្ត​ជំរុញ​ដល់​ការអភិវឌ្ឍគំនិតផ្តួចផ្តើម​ថ្មីៗ​នាពេល​អនាគត​របស់​អាស៊ាន+៣ ក្នុងនោះ​រួមមាន​ ការផ្តល់ហិរញ្ញប្បទានលើការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ ការរៀបចំបង្កើតបន្ថែម​ឧបករណ៍​ហិរញ្ញវត្ថុរយៈពេលវែង ​ការបង្ការ​គ្រោះ​មហន្តរាយធម្មជាតិ ​ការសម្របសម្រួលគោល​នយោបាយ​ដើម្បីឆ្ពោះទៅរកវឌ្ឍនភាព​បច្ចេកវិទ្យា ​ការធ្វើឌីជីថលូបនីយកម្មហិរញ្ញវត្ថុ និងការគាំទ្រ​ហិរញ្ញប្បទាន​បៃតង សំដៅ​ពង្រឹងស្ថិរភាពហិរញ្ញវត្ថុ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់៕ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm