ព្រះខ័នរាជ បើកទ្វារផ្ទះទទួលកងយោធពលខេមរភូមិន្ទ ខណៈថាយហ្គឺរ ប៉ះក្រោន និង កំពង់ដេវ៉ា ជួបវិសាខា ជាគូជក់ចិត្ត

2026/09/11 10:52:38 am        130

ការប្រកួតបាល់ទាត់ជម្រើសជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ សប្ដាហ៍ទី២ នាចុងសប្ដាហ៍នេះ នឹងកាន់តែកក្រើកបន្ថែមទៀត ជាមួយជំនួបដ៏ជក់ចិត្តជាច្រើន នាថ្ងៃទី១២ និងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦។

សម្រាប់ក្រុមការពារតំណែងជើងឯក ព្រះខ័នរាជស្វាយរៀង នឹងត្រូវបើកទ្វារផ្ទាល់ ទទួលក្រុមកងយោធពលខេមរភូមិន្ទ នាថ្ងៃទី១២ ខែកញ្ញា។ នេះគឺជាជំនួបគួរឲ្យចាប់អារម្មណ៍ ដ្បិតជាការប្រកួតដំបូង នៅកីឡដ្ឋានស្វាយរៀង ក្រោយខកខានពេញ ១រដូវកាល បន្ទាប់ពីព្រះខ័នរាជស្វាយរៀង បានធ្វើការជួសជុល និងកែលម្អឡើងវិញ។

ជាមួយការប្រកួតសម្ពោធកីឡដ្ឋាននេះ ច្បាស់ណាស់ព្រះខ័នរាជស្វាយរៀង ត្រូវការជ័យជម្នះដាច់ខាត ដើម្បីអបអរសាទរសមិទ្ធផលថ្មី ហើយក៏ជាសម្ពាធមួយសម្រាប់ក្រុមភ្ញៀវ។ យ៉ាងណាមុនការប្រកួត ក្រុមកងយោធពលខេមរភូមិន្ទ ក៏ទើបបាននាំចូលកីឡាករថ្មីៗ ដើម្បីជួយក្រុមផងដែរ។ ដូច្នេះគេរំពឹងថា ការប្រកួតនេះ នឹងក្លាយជំនួបដ៏ជក់ចិត្តមួយសម្រាប់អ្នកគាំទ្រ។

ដំណាលគ្នានៅថ្ងៃសៅរ៍ដដែរ ក្រុមអង្គរថាយហ្គឺរ នឹងត្រូវជួបក្រុមភ្ញៀវភ្នំពេញក្រោន នៅកីឡដ្ឋានអាគីហ៊ីរ៉ូ កាតូ ។ ក្រោយរកបាន ១ពិន្ទុពីការប្រកួតបើករដូវកាល ក្រុមទាំងពីរ នឹងត្រូវប្រយុទ្ធកាន់តែខ្លាំង ដើម្បីប្រជែង ៣ពិន្ទុដំបូង ។ ប៉ុន្ដែផ្អែកលើស្ថានភាពបច្ចុប្បន្ន អ្នកគាំទ្ររំពឹងថា ក្រុមទាំងពីរ ពិបាកក្នុងការប្រជែង ៣ពិន្ទុ ដ្បិតទាំងការពារ និងប្រយុទ្ធ សុទ្ធសឹងតែរឹងមាំ និងមុតស្រួចដូចគ្នា។

ចំណែកក្រុម អឹមអូអាយ កំពង់ដេវ៉ា វិញ នឹងត្រូវជួបក្រុមវិសាខា នៅកីឡដ្ឋាន ស្មាត របស់ក្លិប អាយអេសអាយ ដង្កោសែនជ័យ។ នេះគឺជាគូជក់ចិត្តមិនគួរមើលរំលង ទោះបីលទ្ធផលប្រកួតដំបូង អឹមអូអាយ កំពង់ដេវ៉ា រកបានត្រឹម ១ពិន្ទុពីការប្រកួតស្មើអង្គរថាយហ្គឺរ ខណៈវិសាខា យកឈ្នះកងយោធពលខេមរភូមិន្ទ រហូតដល់ ៦-១ តែជំនួបជើងទី១ រវាងក្រុមទាំងពីរ នាថ្ងៃទី១៣ ខែកញ្ញានេះ នឹងក្លាយជាការប្រកួតដ៏តានតឹងមួយក្នុងលីគទី២។

ដោយឡែកការប្រកួតប្រចាំសប្ដាហ៍ចំនួន ២គូផ្សេងទៀត រួមមានក្រុម អាយអេសអាយ ដង្កោសែនជ័យ នឹងត្រូវជួបក្រុមគិរីវង់សុខសែនជ័យ នាថ្ងៃទី១២ ខែកញ្ញា និងក្រុមណាហ្គាវើលដ៏ ត្រូវបើកទ្វារកីឡដ្ឋានខេត្តកំពង់ស្ពឺ ទទួលក្រុមឡាយហ្វខេត្តព្រះសីហនុ នាថ្ងៃទី១៣ ខែកញ្ញា។ អ្នកគាំទ្រសង្ឃឹមថា ការប្រកួតទាំងពីរនេះ ក៏មិនខុសពីជំនួបផ្សេងៗ បន្ទាប់ពីក្រុមនីមួយៗរៀបចំក្រុមបានកាន់តែល្អ ដែលនឹងជំរុញឲ្យការប្រកួតកាន់តែស្វិតស្វាញ ពិសេសការប្រកួតដំបូងរបស់ក្រុមឡាយហ្វសខេត្តព្រះសីហនុ ក្រោយពួកគេបានយកឈ្នះភ្នំពេញក្រោន ក្នុងពាន Pre-Season មុនលីគចាប់ផ្ដើម ១សប្ដាហ៍តែម្ដង៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

ព្រះខ័នរាជ បើកទ្វារផ្ទះទទួលកងយោធពលខេមរភូមិន្ទ ខណៈថាយហ្គឺរ ប៉ះក្រោន និង កំពង់ដេវ៉ា ជួបវិសាខា ជាគូជក់ចិត្ត
2026/09/11 10:52:38 am        1
Messi ឈានដល់កិច្ចព្រមព្រៀងទិញក្លិបអេស្ប៉ាញ Eldense
2026/09/10 12:11:00 pm        1
Ronaldo រកបានគ្រាប់ទី ៩៧៩ ខណៈ Al Nassr ឈ្នះ Abha ២-១ នៅ Saudi Pro League
2026/09/10 12:01:19 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមនិស្សិតនៅប្រទេសស៊ែប៊ី បានប្រមូលផ្តុំគ្នានៅមុនការបោះឆ្នោត

2026/09/11 12:19:53 pm
​អាល្លឺម៉ង់ និងអារ៉ាប់រួម ប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មនិងកញ្ចប់វិនិយោគដើម្បីពង្រឹងទំនាក់ទំនង
2026/09/11 12:19:14 pm
​ចិន សង្ឃឹមថានឹងអាចឈានដល់កិច្ចព្រមព្រៀងជាមួយអាមេរិកលើការបន្ធូរបន្ថយពន្ធមុនជំនួបលោកTrump-Xi
2026/09/11 12:14:07 pm
​ប្រព័ន្ធផ្សព្វផ្សាយ៖ អ៊ីរ៉ង់ ផ្អាកបណ្ដោះអាសន្នការយកថ្លៃលើការដឹកជញ្ជូនសម្រាប់នាវាបរទេស
2026/09/11 12:10:45 pm
​ប្រទេសម៉ារ៉ុក បដិសេធការជាប់ពាក់ព័ន្ធចំពោះការសម្រុកចូលរបស់ជនអន្តោប្រវេសន៍ទៅកាន់តំបន់ Ceuta របស់អេស្ប៉ាញ
2026/09/11 12:07:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/10 02:40:36 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/08 09:09:26 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/10 06:58:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/10 07:02:33 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm