វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយក​ព្រឹត្តិការណ៍​កីឡាវាយកូន​ហ្គោល​លំដាប់​ពិភពលោកធំ​ៗចំនួនពីរ ២សប្តាហ៍ជាប់គ្នាមកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយ​ប្រាក់​រង្វាន់​សរុប ១.៤៥ លានដុល្លារអាមេរិក

2026/09/11 11:32:33 am        99

នៅ​ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់​ផ្ទះ​រៀប​ចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​​វា​យកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា គឺ Vattanac Legends Championship និង Vattanac Tour Championship ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែ​វិច្ឆិកា ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៦ នៅទីលានវាយ​កូន​ហ្គោល វឌ្ឍនៈ ហ្គោល រីហ្សត។ ព្រឹត្តិ​ការណ៍​ជា​ប្រវត្តិសាស្ត្រនេះមានប្រាក់រង្វាន់សរុបរួមគ្នារហូតដល់ ១.៤៥ លាន​ដុល្លារអាមេរិក។

ពិធីសន្និសីទសារព័ត៌មានត្រូវបានរៀបចំឡើងក្រោមវត្តមានរបស់ ឯកឧត្តមបណ្ឌិត ជា បូរ៉ា អគ្គ​លេខាធិការ​សហព័ន្ធ​កីឡា​​វាយកូនហ្គោលកម្ពុជា, ឯកឧត្តម គឹម មិនា នាយកប្រតិបត្តិ នៃក្រុម​ប្រឹក្សា​ទេសចរណ៍​កម្ពុជា អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ គ្រុប, លោក Mark Aspland នាយកប្រតិបត្តិការ (COO) នៃស្ថាប័ន Legends Tour ព្រមទាំង ឯកអគ្គ​រាជ​ទូត ​ឯកអគ្គរដ្ឋទូត ក្រុមហ៊ុនដៃគូ និងបណ្តាញសារព័ត៌មានជាតិ-អន្តរជាតិ​យ៉ាង​ច្រើនកុះករ។

 សូមជម្រាបជូនថា ការប្រកួតទាំងពីរសប្តាហ៍ត្រូវបានបែងចែកជាពីរដំណាក់កាលធំៗ៖

សប្តាហ៍ទី១ (២៣–២៩ វិច្ឆិកា ២០២៦) – Vattanac Legends Championship៖ ​ការប្រកួតប្រជែងរវាងកីឡាករអាជីពអន្តរជាតិកំពូលៗចំនួន ៦០ រូប ដើម្បីដណ្តើមប្រាក់រង្វាន់សរុប ៦៥០,០០០ ដុល្លារអាមេរិក។ កីឡាករល្បីៗដែលរំពឹងថានឹងចូលរួមរួមមាន ម្ចាស់ជើងឯក Major Champion កីឡាករ Michael Campbell, អតីតកីឡាករលេខ ១ ពិភពលោក Lee Westwood, David Drysdale (ម្ចាស់ជើងឯកឆ្នាំ២០២៥) និង Darren Fichardt (ម្ចាស់ជើងឯក Legacy Edition ឆ្នាំ២០២៥)។

សប្តាហ៍ទី២ (៣០ វិច្ឆិកា – ០៦ ធ្នូ ២០២៦) – Vattanac Tour Championship៖ ​ព្រឹត្តិការណ៍ផ្តាច់ព្រ័ត្រប្រចាំរដូវកាលដ៏អស្ចារ្យបំផុត ដែលអនុញ្ញាតឱ្យតែកីឡាករកំពូល ៦០ រូបដែល​មាន​ចំណាត់​ថ្នាក់ខ្ពស់ជាងគេពេញមួយរដូវកាលចូលរួមប្រកួត ដណ្តើមប្រាក់រង្វាន់សរុប ៨០០,០០០ ដុល្លារអាមេរិក។

ថ្លែងក្នុងឱកាសនោះ អ្នកឧកញ៉ា វឌ្ឍនៈ សំអាង បានគូសបញ្ជាក់ថា៖ «ការដែលស្ថាប័ន Legends Tour សម្រេចចិត្តរៀបចំការប្រកួតកម្រិតពិភពលោក ២ សប្តាហ៍ជាប់គ្នានៅក្នុងរីហ៊្សតតែមួយ និងក្នុងប្រទេសតែមួយ គឺជាករណីកម្របំផុត ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តដ៏រឹងមាំមកលើប្រទេសកម្ពុជា និងទីលានវាយកូនហ្គោល វឌ្ឍនៈ ហ្គោល រីហ្សត»។ អ្នកឧកញ៉ាបានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍នេះមានតម្លៃលើសពីការប្រកួតកីឡាហ្គោល គឺដើម្បី​ផ្សព្វផ្សាយ​វប្បធម៌ បេតិកភណ្ឌ បដិសណ្ឋារកិច្ច និងសក្តានុពលទេសចរណ៍-វិនិយោគរបស់កម្ពុជា​ទៅកាន់​ពិភព​លោក ក្រោមចក្ខុវិស័យស្នូល៖ «នាំយកអ្វីដែលល្អបំផុតមកកាន់ប្រទេសកម្ពុជា បង្កើតអ្វីដែលល្អបំផុតនៅក្នុង​ប្រទេស​​កម្ពុជា និងបង្ហាញអ្វីដែលល្អបំផុតរបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក»

ក្នុងពិធីនោះដែរ ក៏មានការរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ដ៏សំខាន់​ចំនួន​ពីរ​គឺ៖

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាងក្រុមប្រឹក្សាភិបាលទេសចរណ៍កម្ពុជា (CTB) និង​ស្ថាប័ន Legends Tour ក្រោមយុទ្ធនាការ «2026 Road to Cambodia» ដើម្បីជំរុញការផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​កម្ពុជាលើឆាកអន្តរជាតិ។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាងក្រុមប្រឹក្សាភិបាលទេសចរណ៍កម្ពុជា (CTB) និង​ទីលាន​​វាយកូនហ្គោល វឌ្ឍនៈ ហ្គោល រីហ៊្សត ក្នុងកិច្ចសហការលើកកម្ពស់វិស័យទេសចរណ៍កីឡា។

ក្រៅពីការប្រកួតផ្លូវការ កម្មវិធីក៏រួមបញ្ចូលនូវការប្រកួត Pro-Am ផ្តល់ឱកាសឱ្យកីឡាករក្នុងស្រុកបានប្រកួត ជាមួយ កំពូលកីឡាករពិភពលោក, ដំណើរទស្សនកិច្ចប្រាសាទបុរាណ និងការប្រកួត Pro-Am នៅទីលានវាយកូនហ្គោល Angkor Golf Resort ខេត្តសៀមរាប, ព្រមទាំងការវិលត្រឡប់មកវិញនៃព្រឹត្តិការណ៍ដ៏ប្លែកភ្នែក «Tonle Sap Challenge» នៅមាត់ទន្លេចតុមុខ ដែលរួមបញ្ចូលគ្នារវាងកីឡា ទេសចរណ៍ និងការកម្សាន្ត។

ព្រឹត្តិការណ៍ទាំងពីរនេះ នឹងបើកទ្វារស្វាគមន៍សាធារណជន និងអ្នកគាំទ្រកីឡាជាតិ-អន្តរជាតិ ចូលរួមទស្សនា​ដោយ​​ផ្ទាល់​​នៅទីលានវាយកូនហ្គោល វឌ្ឍនៈ ហ្គោល រីហ៊្សត ដើម្បីចូលរួមចំណែកធ្វើជាម្ចាស់ផ្ទះ​ស្វាគមន៍​ពិភព​លោក​មកកាន់ព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីមីយ៉ាន់ម៉ា ឯកឧត្តម មីន អោង ឡាំង អញ្ជើញមកដល់កម្ពុជាដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃ
2026/09/11 11:51:38 am        1
វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយក​ព្រឹត្តិការណ៍​កីឡាវាយកូន​ហ្គោល​លំដាប់​ពិភពលោកធំ​ៗចំនួនពីរ ២សប្តាហ៍ជាប់គ្នាមកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយ​ប្រាក់​រង្វាន់​សរុប ១.៤៥ លានដុល្លារអាមេរិក
2026/09/11 11:32:33 am        1
៨ខែឆ្នាំនេះ​ កម្ពុជានាំចេញសម្លៀកបំពាក់ ស្បែកជើង កាបូប និងសម្ភារៈធ្វើដំណើរមានទំហំទឹកប្រាក់ជិត ១២ពាន់លានដុល្លារ
2026/09/11 10:58:53 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមនិស្សិតនៅប្រទេសស៊ែប៊ី បានប្រមូលផ្តុំគ្នានៅមុនការបោះឆ្នោត

2026/09/11 12:19:53 pm
​អាល្លឺម៉ង់ និងអារ៉ាប់រួម ប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មនិងកញ្ចប់វិនិយោគដើម្បីពង្រឹងទំនាក់ទំនង
2026/09/11 12:19:14 pm
​ចិន សង្ឃឹមថានឹងអាចឈានដល់កិច្ចព្រមព្រៀងជាមួយអាមេរិកលើការបន្ធូរបន្ថយពន្ធមុនជំនួបលោកTrump-Xi
2026/09/11 12:14:07 pm
​ប្រព័ន្ធផ្សព្វផ្សាយ៖ អ៊ីរ៉ង់ ផ្អាកបណ្ដោះអាសន្នការយកថ្លៃលើការដឹកជញ្ជូនសម្រាប់នាវាបរទេស
2026/09/11 12:10:45 pm
​ប្រទេសម៉ារ៉ុក បដិសេធការជាប់ពាក់ព័ន្ធចំពោះការសម្រុកចូលរបស់ជនអន្តោប្រវេសន៍ទៅកាន់តំបន់ Ceuta របស់អេស្ប៉ាញ
2026/09/11 12:07:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/10 02:40:36 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/08 09:09:26 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/10 06:58:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/10 07:02:33 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm