អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ៖ ដំណើការកិច្ចប្រជុំលើកដំបូង UNCLOS ជា​សញ្ញា​វិជ្ជមាន​ខាង​ផ្លូវ​ច្បាប់

2026/09/11 01:48:46 pm        148

តាមការគ្រោងទុក គណៈកម្មការផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UN​​C​L​​O​​​S) នឹងប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ ស្ថិតនៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី១៤ ដល់​ថ្ងៃ​ទី១៦ ខែក​​ញ្ញា ឆ្នាំ២០២៦។ ជាមួយគ្នានេះ អ្នកជំនាញ​វិទ្យាសាស្រ្ត​នយោបាយ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា យល់ឃើ​​ញថា ​​​ដំណើរកិច្ចប្រជុំលើកដំបូងUNCLOS ជាសញ្ញាវិជ្ជមាន​ខាង​ផ្លូវ​ច្បាប់​។

បណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី១១ ខែ​ក​​​ញ្ញា ឆ្នាំ២០២៦នេះ មានប្រសាសន៍ប្រាប់BTVថា កិច្ចប្រជុំលើកដំបូង UNCLOS ជា​សញ្ញា​វិជ្ជមាន​មួយ​ដែលភាគីកម្ពុជា-ថៃ បានចូលដោះស្រាយបញ្ហាដែនសមុទ្រនៃប្រទេសទាំងពីរ ក្នុង​ក្រប​ខណ្ឌ​ច្បាប់អន្តរជា​​តិ ​​ជំនួសឱ្យការប្រើប្រាស់សម្ពាធនយោយបាយ ឬក៏សកម្ម​ភាព​ជា​ឯក​តោ​ភាគី​ណាមួ​យនៅលើទីតាំងជាក់ស្តែង។ ហើយសម្រាប់កម្ពុជាបានបង្ហាញឲ្យឃើញថា មាន​ភាព​ចាស់​ទុំ​ គឺការជ្រើសរើសច្បាប់ ការទូត យន្តការសន្តិវិធី ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រ និង​ម្យ៉ាង​​វិញ​ទៀតកម្ពុជាមិនចង់ឲ្យបញ្ហាសមុទ្រក្លាយជាវិ​​បត្តិស​​ន្តិសុខទេ។

បណ្ឌិត គិន ភា បានបន្តទៀតថា កម្ពុជាត្រូវប្រុងប្រយ័ត្នបន្តិច ពីព្រោះកិច្ចប្រជុំលើកដំបូង UNCL​OS ​​ភាគច្រើនគឺផ្តោតលើនីតិវិធី កាលវិភាគ វិធីសាស្រ្តការងារ និងការដាក់ឯកសារភស្តុតាង គឺ​មិន​ទាន់​ដល់​ការសម្រេចលើខ្លឹមសារវិវាទទេ ក៏ប៉ុន្តែជោគជ័យ​ពិតប្រាកដ​អាស្រ័យ​ទៅ​លើ​ឆន្ទះ​ស្មោះ​ត្រង់​រវាង​ភាគីទាំងពីរជាពិសេសប្រទេសថៃ ដែលតែងតែក្រឡេចក្រឡុចពុតត្បុតកន្លងមក។ ក្នុង​ន័យ ប្រទេសកម្ពុជាត្រូវបន្តឈ​​​​​​​​​​​​​​​​រលើមូលដ្ឋានច្បាប់អន្តរជាតិ រៀបចំភស្តុតាងឲ្យបានរឹងមាំ និង​ការ​ទូត​ម៉ត់ចត់ ដើម្បីបង្ហាញទៅអន្តរជាតិថា កម្ពុជាត្រូវការយុត្តិធម៌ តម្លាភាព សន្តិភាព និង​ធានា​ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។

បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា គណៈ​​​​កម្មការផ្សះផ្សានៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) នឹង​ប្រជុំ​លើក​ដំបូ​ងជាមួយកម្ពុជា និងថៃ នៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ​២០២៦​។ ក្នុងកិច្ចប្រជុំនោះ កម្ពុជានឹងតំណាងដោយឯកឧត្តមឧបនាយក រដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងស​​​ហ​ប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងារកម្ពុជា និងឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុកលេខាធិការដ្ឋានកិច្ចការព្រំដែន ជាភ្នាក់ងាររង រួមជាមួយគណៈប្រតិភូ និង​ក្រុមការងារច្បាប់កម្ពុជា។

គួរបញ្ជាក់ដែរថា ការផ្សះផ្សាដោយបង្ខំក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញា UNCLOS ពុំ​មែន​ជា​ដំណើ​​​ការវិនិច្ឆ័យទេ ដោយក្នុងនោះមានគណៈកម្មការអព្យាក្រឹតមួយ ជួយដល់​ភាគី​ទាំង​ពីរ​ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយតាមសន្តិវិធី៕ អត្ថបទ៖ទូច សោភ័ណ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ចូលរួម​កិច្ច​ប្រជុំកំពូលអន្តរជាតិស្ដីពីលំហអាកាសនៅប្រទេសបារាំង
2026/09/11 02:13:48 pm        1
សមត្ថកិច្ចជំនាញផ្ទុះអាវុធក្នុងប្រតិបត្តិការ បង្រ្កាបមេខ្លោង និង​បក្ខពួក​ជួញ​ដូរ​គ្រឿង​ញៀន​ ​ក្នុង​ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ៨នាក់
2026/09/11 02:01:51 pm        1
អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ៖ ដំណើការកិច្ចប្រជុំលើកដំបូង UNCLOS ជា​សញ្ញា​វិជ្ជមាន​ខាង​ផ្លូវ​ច្បាប់
2026/09/11 01:48:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា ប្រកាសលើក​ពេលការប្រកួតកីឡាទាញព្រ័ត្រ​ជ្រើសរើសជើង​ឯក​ថ្នាក់ជាតិ និងពានរង្វាន់ខេត្តព្រះសីហនុ

2026/09/11 02:29:11 pm
​រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ចូលរួម​កិច្ច​ប្រជុំកំពូលអន្តរជាតិស្ដីពីលំហអាកាសនៅប្រទេសបារាំង
2026/09/11 02:13:48 pm
​សមត្ថកិច្ចជំនាញផ្ទុះអាវុធក្នុងប្រតិបត្តិការ បង្រ្កាបមេខ្លោង និង​បក្ខពួក​ជួញ​ដូរ​គ្រឿង​ញៀន​ ​ក្នុង​ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ៨នាក់
2026/09/11 02:01:51 pm
​អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ៖ ដំណើការកិច្ចប្រជុំលើកដំបូង UNCLOS ជា​សញ្ញា​វិជ្ជមាន​ខាង​ផ្លូវ​ច្បាប់
2026/09/11 01:48:46 pm
​ភារធារីស្ថានទូតអាមេរិក ជួបជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីស្តាប់អំពីការងារក្នុងការសង្កេតការអនុវត្តបទឈប់បាញ់នៅតាមព្រំដែនកម្ពុជា-ថៃ
2026/09/11 01:28:26 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/10 02:40:36 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/08 09:09:26 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/10 06:58:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/10 07:02:33 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm