«ធនធានហិរញ្ញវត្ថុ» ​ជា​សរសៃ​ឈាម​រត់​យ៉ាង​សំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈ​ប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃ​យោធិនគ្រប់រូប

2026/09/11 04:29:23 pm        147

អគ្គនាយកអគ្គនាយករដ្ឋាន ភស្តុភារ ហិរញ្ញវត្ថុក្រសួងការពារជាតិឯកឧត្តម ម៉ឹង ពន្លក បាន​ថ្លែង​ថា ​ធនធាន​ហិរញ្ញវត្ថុ គឺជាសរសៃឈាមរត់យ៉ាងសំខាន់មិនងាចខ្វះបាន ក្នុងការ​ទ្រទ្រង់​កម្លាំង​ប្រយុទ្ធ​ហើយ​ទាំងប្រាក់​បៀវត្ស និងគោលរបបផ្សេងៗត្រូវតែបើកផ្តល់​ជូន​ឲ្យដ​ល់ដៃ ដល់​មាត់​ចំពោះ​គ្រប់​យោធិន​ទាំងអស់។

ថ្លែង​នៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញហិរញ្ញវត្ថុ ថ្នាក់មធ្យមជំនាន់ទី៦ ឆ្នាំ២០២៦ នា​ព្រឹក​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក បានគូសបញ្ជាក់ថា នៅ​ក្នុង​បរិបទ សន្តិសុខសកលលោក និងតំបន់ ដែលកំពុងមានការប្រែប្រួលយ៉ាងស្មុគស្មាញ គួប​ផ្សំ​នឹង​ការ​វិវត្តនៃបច្ចេក វិទ្យាយ៉ាងទំនើប សមរភូមិមុខ​មិន​មែន​សំដៅ​តែ​លើ​ការ​កាន់​អាវុធ​ប្រយុទ្ធ​គ្នានៅ​លើ​សមរភូមិជាក់ស្តែងនោះ ទេ ដោយសមរភូមិ​មុខ​នា​ពេល​នេះ​រាប់​បញ្ចូល​ទាំង​ការ​ត្រៀម​លក្ខណៈ​សម្បត្តិគ្រប់បែបយ៉ាង ទាំងស្មារតី យុទ្ធោបករណ៍ ស្បៀងអាហារ ប្រេងឥន្ធនៈ ផ្នែក​សុខាភិបាល មន្ទីរពេទ្យ-គិលានដ្ឋាន ការដឹកជញ្ជូននិងជា ពិសេសគឺ«ធនធានហិរញ្ញវត្ថុ» ដែល​ជា​សរសៃ​ឈាម​រត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ។ សភាពការណ៍ថ្មីនៅតាមបន្ទាត់ព្រំដែន និងការត្រៀមលក្ខណៈការពារជាតិ តម្រូវ​ឲ្យ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​មានភាពម្ចាស់ការខ្ពស់ ឆ្លើយតបបានទាន់ពេលវេលា និងមានប្រសិទ្ធភាពបំផុត។

ត្រង់​ន័យ​នេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក បានលើកឡើងថា ប្រសិនបើយើងគ្មានការ គ្រប់​គ្រងហិរញ្ញវត្ថុដ៏រឹងមាំ គ្មានការបែងចែកថវិកាចំគោលដៅ និងគ្មាន​តម្លាភាព​ក្នុង​ការ​ប្រើប្រា​ស់​កញ្ចប់​ថវិកា​ជាតិទេនោះ វានឹងជះឥទ្ធិពលផ្ទាល់ដល់ជីវភាពរស់នៅ សុខភាព សេរីភាពហិរញ្ញវត្ថុ និង​ស្មារតី​ប្រយុទ្ធ របស់បងប្អូនកងទ័ពនៅសមរភូមិមុខ។ ដូច្នេះ ការធានាឲ្យ​បាន​នូវ​ការ​បើ​ក​ផ្តល់​ប្រាក់​បៀវត្ស ​របបឧត្ថម្ភ ផ្សេងៗ ស្បៀងអាហារ សម្ភារៈយោធា និងការផ្គត់ផ្គង់​ភស្តុភារ​បាន​ដល់​ដៃ​យោធិន​គ្រប់ៗ​រូ​ប គឺជាយុទ្ធសាស្រ្តដ៏សំខាន់ក្នុងការរក្សានិងបង្កើនប្រៀបឈ្នះរបស់កងទ័ពយើង។

នៅក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯកម៉ឹង ពន្លក ក៏បានលើកឡើងផងដែរថា ការងារហិរញ្ញវត្ថុ ក្នុងកងយោធពលខេមរភូមិន្ទ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការគិតគូរប្រាក់បៀវត្ស និងប្រាក់ចំណាយ ផ្សេងៗរបស់កងទ័ព។ ដូច្នេះវាមានសារៈសំខាន់ណាស់ ដែលទាមទារឲ្យនាយទាហានហិរញ្ញវត្ថុមានកម្រិត យល់ដឹងផ្នែកជំនាញច្បាស់លាស់ ដើម្បីអនុវត្តត្រឹមត្រូវតាមគោលរបបកំណត់សំដៅបើកផ្តល់ឲ្យដល់ដៃ ដល់មាត់ របស់យោធិនគ្រប់រូប និងចៀសវាងឲ្យបាននូវបាតុភាពខុសឆ្គងនានាដូចការបើកចែកមិនត្រឹមត្រូវ តាមគោលរបប ការចំណាយខ្ជះខ្ជាយគ្មានការគិតគូរច្បាស់លាស់ និងធ្វេសប្រហែសក្នុងការគ្របគ្រងប្រាក់ ធ្វើឲ្យបាត់បង់ជាដើម៕ អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

អង្គភាពCMAC បង្ហាញពីផលប៉ះពាល់ដោយគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃដល់ដៃគូជាតិ និងអន្ដរជាតិក្នុងឆ្នាំ២០២៥
2026/09/11 05:55:32 pm        1
សម្តេចធិបតីនាយករដ្ឋមន្ត្រី ជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ា
2026/09/11 05:41:35 pm        1
ក្រុមការងាររបស់ក្រសួងបរិស្ថាន និងអាជ្ញាធរមានសមត្ថកិច្ចបានចុះល្បាតចំនួន ១ ២៥៦លើក និងបង្ក្រាបបទល្មើសធនធានធម្មជាតិចំនួន ១៥៧ករណី នៅតាមតំបន់ការពារធម្មជាតិ ក្នុងខែសីហាឆ្នាំ២០២៦
2026/09/11 05:34:32 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំ​រង​របស់​កោះតៃវ៉ាន់ ធ្វើ​ទស្សនកិច្ចដ៏កម្រ នៅ​អឺរ៉ុប ដើម្បីចូលរួមវេទិកាប្រជាធិបតេយ្យ នៅអ៊ីតាលី

2026/09/11 06:03:50 pm
​សុន្ទរកថារបស់លោក Vance នៅ​ឯ​សន្និបាតគណ​បក្សសាធារណរដ្ឋ ត្រូវរំខានដោយការ​គ្រវីទង់ជាតិម៉ិកស៊ិក
2026/09/11 06:01:38 pm
​ជប៉ុនទាមទារឱ្យកែប្រែផែនទីពិភពលោកថ្មីរបស់ UN ដែល​បង្ហាញកោះមានជម្លោះជា​ផ្នែក​របស់​រុស្ស៊ី​
2026/09/11 05:59:49 pm
​អង្គភាពCMAC បង្ហាញពីផលប៉ះពាល់ដោយគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃដល់ដៃគូជាតិ និងអន្ដរជាតិក្នុងឆ្នាំ២០២៥
2026/09/11 05:55:32 pm
​សម្តេចធិបតីនាយករដ្ឋមន្ត្រី ជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ា
2026/09/11 05:41:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/10 02:40:36 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/08 09:09:26 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/10 06:58:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/10 07:02:33 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm