សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងអាហារថ្ងៃត្រង់ការងារជាមួយ លោកជំទាវ កាម៉ាឡា ហារីស អនុប្រធានាធិបតីសហរដ្ឋអាមេរិក​

2022/05/14 08:19:54 am        787

ភ្នំពេញ៖ នៅវេលាថ្ងៃត្រង់ ថ្ងៃទី១៣ឧសភា ឆ្នាំ២០២២(នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុង អាហារការងារថ្ងៃត្រង់ជាមួយ លោកជំទាវ កាម៉ាឡា ហារីស អនុប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងកិច្ចប្រជុំកំពូលស្តីពីបញ្ហាអាកាសធាតុ ការអភិវឌ្ឍថាមពលស្អាត និងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព និងកិច្ចប្រជុំកំពូលរវាងមេដឹកនាំអាស៊ាន ជាមួយឯកឧត្តម ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក។ កិច្ចប្រជុំកំពូលពិសេសដែលប្រារព្វធ្វើឡើងនៅ ទីស្តីការក្រសួងការបរទេសអាមេរិក ក្នុងរដ្ឋធានី វ៉ាស៊ីនតោន បានឯកភាពគ្នាចេញនូវសេចក្តីថ្លែងការណ៍ស្តីពីចក្ខុវិស័យរួម នៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក។

មេដឹកនាំនៃប្រទេសអាស៊ាន និងសហរដ្ឋអាមេរិក បានបញ្ជាក់ជាថ្មី នូវការប្ដេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងនិងកសាងទំនាក់ទំនងយូរអង្វែង រវាងអាមេរិក និងអាស៊ាន ដែលជាទំនាក់ទំនងមិនអាចខ្វះបាន ឲ្យកាន់តែទូលំទូលាយ ថែមទៀត សម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន និងសហរដ្ឋអាមេរិក ក៏ដូចជាពង្រឹង និង កសាងតំបន់ និងសហគមន៍អន្តរជាតិទូលំទូលាយ ដើម្បីបន្តលើកកម្ពស់ និងរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងដើម្បីធានាថា ទំនាក់ទំនងនេះ នៅ តែអាចសម្រេចតាមគោលការណ៍ ដើម្បីដោះស្រាយបញ្ហាប្រឈមថ្មីៗ នឹងចូលរួមសហការយ៉ាងសមស្រប ក្នុងវេទិកាអន្តរជាតិ និងតំបន់ ដែលមានប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាមេរិក ជាសមាជិក។

ក្នុងពេលនៃការប្រារព្ធខួបលើកទី៤៥ នៃទំនាក់ ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិកនៅឆ្នាំ២០២២​ មេដឹកនាំអាស៊ានសហរដ្ឋអាមេរិក បានប្ដេជ្ញារួមគ្នាដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីបង្កើតភាពជាយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយអាស៊ាន-សហរដ្ឋអាមេរិក ដែលប្រកបដោយអត្ថន័យខ្លឹមសារ និងផលប្រយោជន៍ទៅវិញទៅមក និងបង្កើតសករាជថ្មីមួយ នៅក្នុងទំនាក់ទំនងអាស៊ាន​ សហរដ្ឋ អាមេរិក។

ជាមួយគ្នានេះមេដឹកនាំអាស៊ាន សហរដ្ឋអាមេរិក ក៏បានប្តេជ្ញារួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នឹងជាសះស្បើយរួមគ្នា រួមទាំងការបន្តគាំទ្រកិច្ចខិតខំប្រឹង ប្រែងស្ដារឡើងវិញ ពីវិបត្តិជំងឺរាតត្បាតនៅតំបន់អាស៊ាន ការពង្រឹងសមត្ថភាពសុខភាព ក្នុងតំបន់ និងថ្នាក់ជាតិ រួមទាំងតាមរយៈគំនិតផ្ដួចផ្ដើម សុខាភិបាលអាស៊ាន-សហរដ្ឋអាមេរិក និងប្ដេជ្ញាផ្ដល់ហិរញ្ញប្បទានសកលកាន់តែខ្លាំង និងប្រកបដោយនិរន្តភាព សម្រាប់ ការបង្ការជំងឺរាតត្បាត ការត្រៀមលក្ខណៈ និងការឆ្លើយតប ការលើកទឹកចិត្តដល់វិនិយោគ ក្នុងឧស្សាហកម្មឱសថ និងការបណ្ដាក់ទុនរួមគ្នា ព្រមទាំងការវិនិយោគ ក្នុងការពង្រឹងប្រព័ន្ធសុខភាព ឲ្យបានរឹងមាំថែមទៀត តាមរយៈ ការគ្របដណ្ដប់ សុខភាពសកល (Universal Health Converage) ជាពិសេសថែមទាំងសុខភាពបឋម និងកម្លាំងការងារ សុខាភិបាល ជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់សន្តិសុខសុខភាព។

ការលើកកម្ពស់ទំនាក់ ទំនងសេដ្ឋកិច្ចកាន់តែរឹងមាំ មេដឹកនាំអាស៊ាន សហរដ្ឋអាមេរិក បានប្តេជ្ញារួមគ្នា ធ្វើការ ដើម្បីបំពេញតម្រូវការហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ដែលនឹងជំរុញការវិនិយោគលើ គម្រោងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាពខ្ពស់ និរន្តរភាព ហើយធន់នឹងអាកាសធាតុ ដែលនឹងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌និងនិរន្តភាព។

លើកកម្ពស់កិច្ចសហការតាមសមុទ្រ មេដឹកនាំទាំងអស់ បានយល់ព្រមជំរុញកិច្ចសហការដែនសមុទ្រ តាមរយៈយន្តការដឹកនាំដោយអាស៊ាន។ ដោយយើងមានគម្រោងបង្កើតទំនាក់ទំនងថ្មី ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលក្នុងចំណោមភ្នាក់ងារពាក់ព័ន្ធ រួមទាំងភ្នាក់ងារអនុវត្តច្បាប់ដែនសមុទ្រ ដើម្បីសហការគ្នាកែលម្អការយល់ដឹង អំពីផ្នែក លំហសមុទ្រ និងដើម្បីទប់ស្កាត់ការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងគ្មានការ ត្រួតពិនិត្យ តាមរយៈការចែករំលែកព័ត៌មាន ឧត្ដម្មានុវត្ត និងជំនាញដែលនឹងបំពេញ បន្ថែម និងមិនត្រួតយន្តការដែលមានស្រាប់។

ក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំអាស៊ានសហរដ្ឋអាមេរិក បានប្ដេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីការពារស្តារ និងគ្រប់គ្រងបរិស្ថានសមុទ្រប្រកបដោយនិរន្តរភាព។ លើការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន មេដឹកនាំអាស៊ាន អាមេរិក បានសន្យារួមគ្នាក្នុងការវិនិយោគលើការអភិវឌ្ឍមូលធន មនុស្ស ការផ្តល់សិទ្ធអំណាចដល់យុវជន និងក្រុមងាយរងគ្រោះ និងការពង្រឹងទំនាក់ ទំនង រវាងប្រជាជននិងប្រជាជន រួមទាំងការគាំទ្រផ្នែកភាសាអង់គ្លេស ជំនាញឌីជីថល ការអប់រំនិងបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងវិទ្យាសាស្ត្របច្ចេកវិទ្យា វិស្វកម្ម និងការបណ្តុះបណ្តាលគណិតវិទ្យា (DTEM) ក្នុងតំបន់៕

អត្ថបទដែលទាក់ទង

ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងមមាញឹកស្ថាបនាផ្លូវកៅស៊ូ DBST ចំនួន២ខ្សែ ជូនប្រជាពលរដ្ឋ​ក្នុង​ស្រុកវាលវែង
2026/01/28 02:39:35 pm        1
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តចូលរួមគោរពវិញ្ញាណក្ខន្ធរបស់វីរកងទ័ពពលី
2026/01/17 12:26:13 pm        1
ពលរដ្ឋស្រុកក្រូចឆ្មាអរគុណរាជរដ្ឋាភិបាល អភិវឌ្ឍន៍ផ្លូវជនបទកាន់តែល្អ ងាយស្រួលធ្វើដំណើរ និង​ជួយលើកកម្ពស់ជីវភាព
2026/01/16 09:01:09 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនធ្វើការល្បាតកងទ័ពជើងទឹក និងអាកាស ជុំវិញតំបន់ថ្មប៉ប្រះទឹកមានជម្លោះ ក្នុងសមុទ្រចិនខាងត្បូង

2026/01/31 01:22:22 pm
​រដ្ឋមន្ត្រីការបរទេស៖ អ៊ីរ៉ង់មានឆន្ទៈវិលត្រឡប់ទៅរកតុចរចា ប៉ុន្តែមិនស្ថិតនៅក្រោមការគំរាមកំហែងណាមួយឡើយ
2026/01/31 01:05:05 pm
​មនុស្សយ៉ាងតិច ២០០នាក់ បានស្លាប់ នៅក្នុងការបាក់ស្រុតអណ្តូងរ៉ែ នៅភាគខាងកើតកុងហ្គោ
2026/01/31 12:58:41 pm
​ប្រមុខ UN ចាត់ទុកគន្លងហិរញ្ញវត្ថុបច្ចុប្បន្នរបស់ស្ថាប័នថា «មិនអាចបន្តបានទៀតទេ»
2026/01/31 12:48:01 pm
​លោក Starmer៖ ចិននឹងលុបចោលការរឹតបន្តឹងលើសមាជិកសភាចក្រភពអង់គ្លេស
2026/01/31 12:46:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/01/29 01:18:40 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/12/25 12:26:19 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/01/28 06:52:24 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/01/29 03:09:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/01/29 04:00:23 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am