សម្តេចតេជោ ហ៊ុន សែន ថ្វាយព្រះពរ ព្រះករុណា ព្រះមហាក្សត្ស ក្នុងឧ៌កាសបុណ្យចម្រើនព្រះជន្មវស្សាគម្រប់៦៩ យាងចូល៧០ព្រះវស្សា

2022/05/14 04:51:51 pm        787

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ តាមរយៈទំព័រ Facebook ផ្លូវការនៅព្រឹកនេះ បានក្រាបទូលថ្វាយព្រះពរ ព្រះករុណា ព្រះមហាក្សត្រ ក្នុងឧ៌កាស

ចម្រើនព្រះជន្មវស្សាគម្រប់៦៩ យាងចូល៧០ព្រះវស្សា។

សារថ្វាយព្រះពរ ព្រះករុណា ព្រះមហាក្សត្រ មានខ្លឹមសារថា​ “ ទូលព្រះបង្គំខ្ញុំ និងភរិយា សូមថ្វាយព្រះពរ ព្រះករុណា ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះវរោកាស បុណ្យចម្រើនព្រះជន្មវស្សា គម្រប់៦៩ យាងចូល៧០ព្រះវស្សា ថ្ងៃទី១៤ ឧសភា ២០២២នេះ។ទូលព្រះបង្គំ សូមព្រះបរមរាជានុញ្ញាតសម្តែងនូវគារវកិច្ចភក្តីភាពប្រកបដោយមហាករុណាទិគុណដ៏ធំធេង សូមគោរពដឹងគុណព្រះគុណូបការៈដ៏ជ្រាលជ្រៅបំផុត ថ្វាយព្រះអម្ចាស់ជីវិតលើត្បូង ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់បានលះបង់ព្រះរាជបញ្ញាញាណ និងព្រះកាយពលក្នុងព្រះរាជបេសកកម្ម ដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ដើម្បីកូនចៅ ចៅទួត របស់ព្រះអង្គ។ ទូលព្រះបង្គំ សូមបួងសួងដល់គុណព្រះរតនត្រ័យ ព្រះបារមីទេវតារក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីនៃដួងវិញាណក្ខន្ធព្រះមហាក្សត្រ «ព្រះបរមរតនកោដ្ឋ» ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក តាមថែរក្សាការពារ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំដល់ប្រជានុរាស្ត្រ តរៀងទៅ”៕

អត្ថបទដែលទាក់ទង

កម្ពុជា-មីយ៉ាន់ម៉ា បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងពិភពលោក
2026/09/11 10:06:28 pm        1
កម្ពុជា ​និង​មីយ៉ាន់ម៉ា ​ពង្រឹង​ទំនាក់ទំនង​ ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សេដ្ឋកិច្ច កសិកម្ម វប្បធម៌
2026/09/11 06:26:19 pm        1
សម្តេចធិបតីនាយករដ្ឋមន្ត្រី ជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ា
2026/09/11 05:41:35 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម ជំរុញឱ្យយុវជនបង្កើនការស្រាវជ្រាវ និងធ្វើនវានុវត្តន៍ ដោះស្រាយដល់ការធ្វើធុរកិច្ច

2026/09/12 07:10:55 pm
​ផ្ទះទេវតាទី៣៣៩ និង៣៤០ ចំនួន២ខ្នងទៀតដោយមានភ្ជាប់ប្រព័ន្ធភ្លើងសូឡា និងទឹកស្អាត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាព នៅខេត្តតាកែវ
2026/09/12 06:22:59 pm
​កម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
2026/09/12 06:01:31 pm
​ព្រះមហាក្សត្រព្រះរាជទានម៉ាស៊ីនបូមទឹកខ្នាតធំ ១៩គ្រឿង ដើម្បីសង្គ្រោះស្រូវប្រជានុរាស្ត្រក្រោយរងគ្រោះរាំងស្ងួតនៅខេត្តកំពង់ស្ពឺ
2026/09/12 05:54:31 pm
​ជប៉ុនថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអ៊ូឌីត
2026/09/12 05:51:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/12 11:31:32 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/12 02:09:17 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/12 05:33:01 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/10 07:02:33 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm