លោក​ Biden និយាយថា ស៊ុយអែត និង​ហ្វាំ​ង​ឡង់​នឹង​ចូល​ជា​សមាជិក ​NATO​ ឆាប់ៗ​នេះ​

2022/05/14 06:23:58 pm        1.1 K

​សហរដ្ឋអាមេរិក៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden បាន​ថ្លែង​ទៅកាន់​ប្រធានាធិបតី​ហ្វាំ​ង​ឡង់ និងស៊ុយអែតកាលពី​ថ្ងៃ​សុក្រ ខណៈ​ប្រទេស​ទាំងពីរ​បង្ហាញ​ចំណាប់អារម្មណ៍​របស់​ពួកគេ​ ក្នុង​ការ​ចូល​ជា​សមាជិក​អង្គការ ​NATO​។

ខណៈ​លោក Biden បាន​បដិសេធ​មិន​និយាយ​លម្អិត​អំពី​ការសន្ទនា​តាម​ទូរស័ព្ទ លោក​បាន​បញ្ជាក់​ទៅកាន់​អ្នកសារព័ត៌មាន​ថា យើង​មានការ​សន្ទនា​ល្អ ហើយ​ប្រទេស​ទាំងពីរបាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍ និង​បំណង​ប្រាថ្នា​របស់​ពួកគេ​ទាក់ទង​ទៅ​នឹង​សន្តិសុខ​។ ​នៅក្នុង​សេចក្តីថ្លែងការណ៍​ដែល​បានចេញ​ផ្សាយ​បន្ទាប់ពី​ការសន្ទនា​តាម​ទូរ​សព្ទ​នោះ សេត​វិមាន​បាន​និយាយ​ថា នាយករដ្ឋមន្ត្រី​ស៊ុយអែត​លោកស្រី Magdalena Andersson និង​ប្រធានាធិបតី​ហ្វាំ​ង​ឡង់លោក Sauli Niinistö បាន​ពិភាក្សាគ្នា​អំពី​ការពង្រឹងសន្តិសុខ​ឆ្លងកាត់​មហាសមុទ្រអា​ត្ល​ង់​ទិ​ក​។ សកម្មភាព​ដោយប្រទេស​ហ្វាំ​ង​ឡង់ និង​ស៊ុយអែត​ដើម្បី​ចូល​ជា​សមាជិក​អង្គការ​ណា​តូ ត្រូវបាន​ចោទ​ជា​សំណួរ​នៅពេលដែល​ប្រធានាធិបតី​ទួរគី​លោក Recep Tayyip Erdogan បាននិយាយថា ប្រទេស​របស់លោក​មិន​គាំទ្រ​ចំពោះ​គំនិត​នេះ​ទេ​។

​លោក​បាន​ចោទ​ប្រទេស​ស៊ុយអែត និង​ប្រទេស​នៅ​អឺរ៉ុប​ខាងជើង​ផ្សេង​ទៀតថា ​បាន​គាំទ្រ​ក្រុម​សកម្មប្រយុទ្ធ​ឃឺ​ដ និង​ក្រុម​ផ្សេងទៀត​ដែល​ប្រទេស​ទួរគី​ចាត់ទុកថា​ជា​ភេរ​វករ​។​ ​តាមពិត​លោក Erdogan ពុំបាន​និយាយ​ដាច់​ណាត់​ថា លោក​​នឹង​រារាំង​ប្រទេស​ទាំងពីរមិនឱ្យចូល​ជា​សមាជិក​ណា​តូ​នោះទេ​។ ប៉ុន្តែ​សម្ព័ន្ធ​យោធា​នេះ​ធ្វើការ​សម្រេចចិត្ត​តាម​រយៈ​ការ​ស្រប​មតិ​គ្នាដែល​មានន័យថា ​ប្រទេស​នីមួយៗ​ក្នុងចំណោម​សមាជិក​ទាំង ៣០ប្រទេស​គឺ​សុទ្ធ​តែមាន​សិទ្ធ​វេតូលើ​ប្រទេស​ណា​ដែល​អាច​ចូលរួម៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេច​តេជោចាត់ទុកពាក្យស្លោក «បរាជ័យក្នុងសាលាប្រសើរជាងបរាជ័យក្នុងជីវិត» របស់សម្ដេច​ធិបតី​មានតម្លៃ​មិនសាបសូន្យ
2026/10/02 03:50:42 pm        1
សម្ដេចធិបតី៖ ការ​បង្កើត​ច្បាប់​កាតព្វកិច្ចយោធា ជា​ការ​វិនិយោគ​កសាង​ធនធាន​មនុស្ស​ប្រកប​ដោយ​វិន័យ និង​ជំនាញ
2026/10/02 02:46:07 pm        1
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ អញ្ជើញ​ទទួល​ជួប​សម្តែង​ការ​គួរសម និងពិភាក្សាការងារជាមួយម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា
2026/10/02 02:10:04 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សាលក្រមលើករណីរបស់​ក្រុម​ Man City ធ្វើឱ្យទំនាក់ទំនងការទូត រវាងព្រីតថេន​ និងអារ៉ាប់រួម​ តានតឹង

2026/10/02 07:17:02 pm
​ទិន្នន័យរបស់រដ្ឋាភិបាល៖ ការផ្ទុះឡើងនៃជំងឺអេបូឡា នៅកុងហ្គោ បានសម្លាប់មនុស្សជាង ៤.០០០នាក់
2026/10/02 06:45:22 pm
​ឯកឧត្តម គន់ គីម អញ្ជើញជួបសវនាការជាមួយ ឯកឧត្តម Winston Toh សមាគមអតីតយុទ្ធជនសាធារណរដ្ឋសិង្ហបុរី
2026/10/02 06:28:48 pm
​អនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
2026/10/02 06:17:47 pm
​ម្នាក់ ក្នុងចំណោមជនជាតិម៉ាឡេស៊ីបាត់ខ្លួន​​ ៥៥នាក់ ត្រូវបានបញ្ជាក់នៅមានជីវិត ក្រោយ​ទឹកជំនន់ នៅនេប៉ាល់
2026/10/02 06:10:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/02 03:09:07 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/30 07:54:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/02 02:42:54 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/03 02:00:50 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm