រដ្ឋមន្ត្រីការបរទេសកម្ពុជា ដឹកនាំគណៈប្រតិភូប្រតិភូចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ

2026/09/13 12:02:34 pm        531

នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងារកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូប្រតិភូកម្ពុជា និងក្រុមច្បាប់ ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី។

ក្រសួងការបរទេសបានឲ្យដឹងថា តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍ បានប្រកាសនៅថ្ងៃនេះថា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ គណៈកម្មការផ្សះផ្សាដែលត្រូវបានបង្កើតឡើងក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពី នីតិសមុទ្រ (UNCLOS) នឹងរៀបចំកិច្ចប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅប្រទេសសិង្ហបុរី។ កម្ពុជាស្វាគមន៍ជំហានបន្ទាប់ដ៏សំខាន់នេះ ដែលកម្ពុជានឹងតំណាងដោយ ឯកឧត្តមឧបនាយក រដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងារកម្ពុជា និងឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុកលេខាធិការដ្ឋានកិច្ចការព្រំដែន ជាភ្នាក់ងាររង់ រួមជាមួយគណៈប្រតិភូ និងក្រុមការងារច្បាប់កម្ពុជា។

សុន្ទរកថាបើករបស់ភាគីទាំងពីរ នឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃអង្គារ ទី១៥ខែកញ្ញា វេលាម៉ោង ០៨:០០ ម៉ោងនៅកម្ពុជា (ត្រូវនឹងម៉ោង ០៩:០០ ម៉ោងក្នុងប្រទេសសិង្ហបុរី) ហើយនឹងបើកផ្សាយដោយផ្ទាល់ ជាសាធារណៈ ជាភាសាខ្មែរ អង់គ្លេស និងថៃ។ សុន្ទរកថាបើករបស់កម្ពុជានឹងថ្លែងដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន។

កិច្ចប្រជុំនេះគឺជាព្រឹត្តិការណ៍សំខាន់មួយទៀតក្នុងដំណើរតាមសន្តិវិធីដែលកម្ពុជាបានផ្តួចផ្តើមឡើង ដើម្បីដោះស្រាយទំនាស់លើដែនសមុទ្ររវាងប្រទេសទាំងពីរ។ កម្ពុជាបានងាកទៅរកការផ្សះផ្សាដោយបង្ខំ បន្ទាប់ពីប្រទេសថៃបានបញ្ចប់ដោយឯកតោភាគីនូវក្របខ័ណ្ឌកិច្ចព្រមព្រៀងទ្វេភាគី ដែលប្រទេសទាំងពីរបាន ប្រើជាមូលដ្ឋានសម្រាប់ការចរចាលើការទាមទារតំបន់សមុទ្រត្រួតគ្នាអស់រយៈពេលជាងពីរទសវត្សរ៍មកហើយ។

កម្ពុជាសង្ឃឹមថា ដំណើរការនេះអាចជួយកម្ពុជា និងថៃឱ្យឈានដល់ដំណោះស្រាយដ៏យុត្តិធម៌ និង យូរអង្វែងចំពោះទំនាស់លើដែនសមុទ្ររបស់ប្រទេសទាំងពីរ រួមទាំងឱកាសក្នុងការរុករកធនធនធានប្រេង និងឧស្ម័នដ៏ច្រើននៅក្នុងតំបន់ទាមទារត្រួតគ្នា ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ នៅក្នុងពេល ដ៏សំខាន់មួយសម្រាប់សន្តិសុខថាមពលក្នុងតំបន់។

កម្ពុជាជឿជាក់យ៉ាងមុតមាំថា ច្បាប់អន្តរជាតិគឺជាមូលដ្ឋានគ្រឹះសម្រាប់ការដោះស្រាយជម្លោះរវាង រដ្ឋនានាដោយសន្តិវិធី។ កម្ពុជាចូលរួមក្នុងដំណើរការនេះដោយសុចរិត និងក្នុងស្មារតីសហប្រតិបត្តិការ ដោយ មានទំនុកចិត្តពេញលេញចំពោះគណៈកម្មការផ្សះផ្សានេះ៕ អត្ថបទ វង្ស សុភាព

អត្ថបទដែលទាក់ទង

ពិព័រណ៍ “សួស្តី ឥណ្ឌូនេស៊ី ឆ្នាំ២០២៦” ជំរុញការផ្សព្វផ្សាយផលិតផលនិងពង្រឹងពាណិជ្ជកម្មទ្វេភាគីឥណ្ឌូនេសីនិងកម្ពុជា
2026/09/19 05:27:12 pm        1
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ
2026/09/19 05:10:11 pm        1
ឧត្តមសេនីយ៍ឯក យឹម លាង បញ្ជាក់ពីផែនការការពារសន្តិសុខនៃសន្និសីទអន្ដរជាតិ ស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
2026/09/19 04:48:27 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្នងការសហភាពអឺរ៉ុប៖សេដ្ឋកិច្ចតំបន់ចាយប្រាក់អឺរ៉ូបង្ហាញពីភាពធន់ ប៉ុន្តែកំណើននឹងថយចុះនៅឆ្នាំក្រោយ

2026/09/19 05:36:43 pm
​លោក ពូទីន លើកឡើងថា មេដឹកនាំអឺរ៉ុបមួយចំនួនកំពុង «ត្រៀមខ្លួនធ្វើសង្គ្រាម» ជាមួយរុស្ស៊ី
2026/09/19 05:33:57 pm
​នាយករដ្ឋមន្ត្រីនេប៉ាល់ ប្តេជ្ញាផ្តល់អាទិភាពដល់ប្រព័ន្ធជូនដំណឹងជាមុនអំពីគ្រោះមហន្តរាយ
2026/09/19 05:29:25 pm
​ពិព័រណ៍ “សួស្តី ឥណ្ឌូនេស៊ី ឆ្នាំ២០២៦” ជំរុញការផ្សព្វផ្សាយផលិតផលនិងពង្រឹងពាណិជ្ជកម្មទ្វេភាគីឥណ្ឌូនេសីនិងកម្ពុជា
2026/09/19 05:27:12 pm
​ការកើនឡើងនៃការប្រយុទ្ធគ្នានៅយេម៉ែន បានបង្ខំឱ្យមនុស្សរាប់ម៉ឺននាក់ភៀសខ្លួនចេញពីលំនៅឋាន
2026/09/19 05:23:32 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/16 04:04:27 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/14 09:05:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/18 12:02:15 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/19 11:40:16 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm