រដ្ឋមន្រ្តីពាណិជ្ជកម្មបង្ហាញសក្តានុពលវិនិយោគជូនភាគីអាម៉េរិក

2022/05/14 06:51:50 pm        840

ភ្នំពេញ៖ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ លោក Ron Estes និងលោកស្រី Carol Miller សមាជិកនៃអនុគណៈកម្មាធិការ Ways and Means Trade Subcommittee នៃរដ្ឋសភាសហរដ្ឋអាមេរិក ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម ព្រមទាំងចែករំលែកអំពីវឌ្ឍនភាព-បរិយាកាសធុរកិច្ចនៅកម្ពុជា។

ក្រសួងពាណិជ្ជកម្ម កាលពីល្ងាចថ្ងៃទី១៣ ឧសភា ឆ្នាំ២០២២នេះ ​បានលើកឡើងក្នុងបណ្តាញ​សង្គម​ថា នៅក្នុងជំនួបនាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ​បានជម្រាបជូនភ្ញៀវអំពីកិច្ចខិតខំប្រឹងប្រែងរបស់​រាជ​រដ្ឋាភិបាលកម្ពុជា​ ក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ​បានយ៉ាងល្អប្រសើរ ដែលនាំ​ឱ្យ​សេដ្ឋកិច្ចកម្ពុជាស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សពីវិបត្តិជំងឺកូវីដ-១៩ ព្រមទាំងបានជម្រាបអំពី​សមិទ្ធផល​ថ្មីៗ និងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចនៅកម្ពុជា ដូចជា ការ​ចរចា​បង្កើតកិច្ចព្រម​ព្រៀង​ពាណិជ្ជកម្មសេរីថ្មីៗ ​ជាពិសេស​កិច្ច​ព្រមព្រៀង​ភាពជាដៃគូសេដ្ឋកិច្ច​គ្រប់ជ្រុង​ជ្រោយតំបន់​ (RCEP) ​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន និងកម្ពុជា-កូរ៉េ និង​កំពុង​ចរចា​ជាមួយដៃគូផ្សេងៗទៀត ​ថែមទាំងជម្រាបជូននូវការដាក់ចេញ​នូវក្របខណ្ឌយុទ្ធសាស្រ្ត និង​កម្មវិធីស្តារ​និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា​ក្នុងការរស់នៅជាមួយកូវីដ-១៩​ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់​ឆ្នាំ២០២១-២០២៣, ការ​កសាង​ច្បាប់​និង​លិខិតបទដ្ឋាន​គតិយុត្តថ្មីៗ និងការ​បន្តធ្វើ​ទំនើបកម្ម​សេវា​សាធារណៈ ការកាត់​បន្ថយនីតិវិធី​ និងកិច្ចសម្រួលពាណិជ្ជកម្មនានា ដែលបានជួយសម្រួល​យ៉ាងច្រើន​ដល់ការធ្វើធុរកិច្ចនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។

ជាការឆ្លើយតប សមាជិកអនុគណៈកម្មាធិការទាំងពីរ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់​ចំពោះ​សមត្ថភាពក្នុងការគ្រប់គ្រងស្ថានភាពនៃជំងឺកូវីដ-១៩ ​ដ៏មានប្រសិទ្ធភាព ក៏ដូចជា​អបអរ​សាទរ​ចំពោះការ​សម្រេចបាននូវសមិទ្ធផលថ្មី ​និងការងើបឡើងវិញ​យ៉ាងឆាប់រហ័សនៃ​សេដ្ឋកិច្ច​របស់កម្ពុជា។

លើសពីនេះ ភាគីអាម៉េរិក ​បានជម្រាបអំពីការយកចិត្តទុកដាក់របស់អាមេរិកលើបញ្ហាបរិស្ថាន ការប្រែប្រួល​អាកាសធាតុ បទដ្ឋានការងារ ព្រមទាំងបានស្នើឱ្យកម្ពុជាពិនិត្យលទ្ធភាពក្នុងការនាំចូល​ឧស្ម័នហ្គាស៍​ពីសហរដ្ឋអាមេរិកបន្ថែមផងដែរ។

នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី ​បានស្នើឱ្យសមាជិកសភាសហរដ្ឋអាមេរិក មកធ្វើទស្សនកិច្ចនៅ​កម្ពុជា ​ដើម្បីពិនិត្យវឌ្ឍនភាព​ជាក់ស្តែងនៅកម្ពុជា ព្រមទាំងបានអំពាវនាវឱ្យធុរជនអាមេរិក​មក​វិនិយោគ​នៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត៕អត្ថបទ៖ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
2026/09/15 06:38:32 pm        1
រដ្ឋមន្ត្រីក្រសួងការងារ អបអរសាទរ និងផ្ដល់អាហារូបករណ៍នៅសាលា TVET ដល់សិស្សប្រឡងបាក់ឌុបក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម
2026/09/15 06:03:45 pm        1
រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការលើកឡើងការចោទប្រកាន់ច្រើនរបស់ថៃ មិនមានន័យថា មានទឡ្ហីករណ៍ផ្លូវច្បាប់ខ្លាំងជាងនោះទេ
2026/09/15 05:56:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ នឹងបំពេញទស្សនកិច្ចនៅប្រទេសចិន នាថ្ងៃពុធ

2026/09/15 06:54:31 pm
​កូរ៉េខាងត្បូង និងកាហ្សាក់ស្ថាន ចុះហត្ថលេខាលើ MoU ស្តីពីថាមពលនុយក្លេអ៊ែរ និង​សិក្សា​លទ្ធភាព​ធ្វើ​អាជីវកម្ម​រ៉ែ
2026/09/15 06:52:54 pm
​អូម៉ង់៖ នាវាដឹកប្រេងរងការវាយប្រហារ ត្រូវបានអូសចូលកំពង់ផែ ខណៈនាវិក ២នាក់ នៅតែបាត់ខ្លួន
2026/09/15 06:50:27 pm
​នាយអគ្គសេនាធិការកងទ័ព៖ បេឡារុសគ្មានផែនការវាយប្រហារទេ ហើយសមយុទ្ធគ្រាន់តែជាការត្រួតពិនិត្យការត្រៀមខ្លួន
2026/09/15 06:48:54 pm
​ជប៉ុនអាចនឹងចំណាយ ៣,៥% នៃ GDP លើវិស័យការពារជាតិ បន្ទាប់ពីមានសម្ពាធពីសហរដ្ឋអាមេរិក
2026/09/15 06:46:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/12 10:46:59 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/14 09:05:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/14 08:05:17 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/13 11:10:05 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm