កីឡដ្ឋានស្វាយរៀង ក្លាយជានិមិត្ដរូប និងមោទនភាពសម្រាប់ពលរដ្ឋខេត្តស្វាយរៀង

2026/09/14 10:41:07 am        94

កីឡដ្ឋានស្វាយរៀង បានក្លាយជានិមិត្តរូបដ៏លេចធ្លោ និងជាមោទនភាពមួយដ៏ធំធេងសម្រាប់ប្រជាពលរដ្ឋខេត្តស្វាយរៀង បន្ទាប់ពីការបើកទ្វារសម្ពោធជាផ្លូវការឡើងវិញ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងការប្រកួតជម្រើសជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ សប្ដាហ៍ទី២ រវាងក្លិបព្រះខ័នរាជស្វាយរៀង ដោយបានយកឈ្នះក្រុមភ្ញៀវកងយោធពលខេមរភូមិន្ទ ដោយលទ្ធផល ៤-០។

មុនការប្រកួតជិត ១សប្ដាហ៍ ក្លិបព្រះខ័នរាជស្វាយរៀង ក៏បានរៀបចំនូវពិធីក្រុងពាលី តាមបែបព្រះពុទ្ធសាសនា ដើម្បីសុំសេចក្ដីសេចក្ដីចម្រើនផងដែរ មុនពិធីកាត់ខ្សែបូសម្ពោធកីឡដ្ឋានស្វាយរៀង ជាផ្លូវការ ដែលបានប្រព្រឹត្តទៅ ក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងមានការអញ្ជើញចូលរួមពីឯកឧត្តម ឌី វិជ្ជា ប្រធានក្លិបព្រះខ័នរាជស្វាយរៀង និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងអ្នកគាំទ្រពេញកីឡដ្ឋាន ដែលបានចូលរួមអបអរសាទរសមិទ្ធផលដ៏អស្ចារ្យនេះ។

ការបើកដំណើរការកីឡដ្ឋានដ៏ទំនើប ក្រោយចំណាយពេល ១រដូវកាលពេញ ដើម្បីសាងសង់កែលម្អឡើងវិញនេះ បានទទួលការគាំទ្រភ្លុកទឹកភ្លុកដី ទាំងមុន និងក្រោយសម្ពោធ ពិសេសក្នុងការប្រកួតដំបូង ដែលបានទាក់ទាញអ្នកគាំទ្រចូលទស្សនាពេញរហូតដល់ ៧,៤៩៥នាក់ ស្របពេលអ្នកគាំទ្ររាប់ពាន់នាក់ទៀត បានត្រឹមសោកស្ដាយ ដែលមិនបានចូលទស្សនាផ្ទាល់ ព្រោះកីឡដ្ឋានអាចផ្ទុកចំនួនទស្សនាមានកំណត់។

ជាមួយសន្ទុះនៃការគាំទ្រដ៏ភ្ញាក់ផ្អើលនេះ កីឡដ្ឋានស្វាយរៀង មិនត្រឹមជាផ្ទះដល់កក់ក្ដៅរបស់ក្លិបព្រះខ័នរាជស្វាយរៀង និងអ្នកគាំទ្ររបស់ខ្លួននោះទេ ប៉ុន្ដែត្រូវបានចាត់ទុកជានិមិត្ដរូប និងជាសមិទ្ធផលប្រវត្តិសាស្ដ្រថ្មីមួយ ដែលជាមោទនភាពរបស់ប្រជាពលរដ្ឋខេត្តស្វាយរៀង ដោយពួកគេរំពឹងក្រៅពីអាចផ្ដល់ភាពសប្បាយរីករាយ ក៏ដូចជាការផ្សារភ្ជាប់នូវទំនាក់ទំនងរវាងអ្នកគាំទ្រ ទាំងជាតិ និងអន្ដរជាតិ ថែមទាំងជួយដល់សេដ្ឋកិច្ចប្រជាពលរដ្ឋ ប្រកបរបរទទួលទានផ្សេងៗទៀតផង។

លោក សូ វណ្ណារិទ្ធ អ្នកគាំទ្រដ៏ស្ម័គ្រចិត្តមួយរូបរបស់ព្រះខ័នរាជស្វាយរៀង លើសពីភាពសប្បាយរីករាយ ដែលព្រះខ័នរាជស្វាយរៀងបានត្រឡប់មកប្រកួតក្នុងដីវិញ លោកបានបង្ហាញមោទនភាពជាខ្លាំង ចំពោះកីឡដ្ឋាន បន្ទាប់ពីសាងសង់កែលម្អ និងបើកដំណើរឡើងវិញ ដោយចាត់ទុកជាសមិទ្ធផលប្រវត្តិសាស្ដ្រ និងជានិមិត្តរូបមួយសម្រាប់ពលរដ្ឋ។ លោកសង្ឃឹមថា អនាគត ក្រៅពីពីការប្រកួតពានក្នុងស្រុក ក៏នឹងមានការប្រកួតពានរង្វាន់អន្ដរជាតិនានា ធ្វើឡើងនៅកីឡដ្ឋាន ស្ថិតនៅខេត្ដភាគអាគ្នេយ៍នៃប្រទេសនេះផងដែរ។

ក្រៅពីអ្នកគាំទ្រ ក្រឡេកទៅចាប់អារម្មណ៍អាជីវករលក់ដូនៅជុំវិញកីឡដ្ឋានស្វាយរៀង ក៏រីករាយ និងមានមោទនភាព ចំពោះសមិទ្ធផលដ៏អស្ចារ្យនេះដូចគ្នា។ អ្នកស្រី ម៉ៅ ម៉ីម៉ី អ្នកលក់កាហ្វេនៅជាប់របងកីឡដ្ឋានថា កីឡដ្ឋានដ៏ស្រស់ស្អាតនេះ មិនត្រឹមបង្ហាញពីមុខមាត់ និងសក្ដានុពលខេត្តនោះទេ តែការបើកសម្ពោធឡើងវិញ ជាមួយវត្តមានអ្នកគាំទ្ររាប់ពាន់នាក់ ពិតជាបានជួយឲ្យអាជីវករលក់ដូរ និងម្ចាស់អាជីវកម្មផ្សេងៗ អាចរកចំណូលបានកើនឡើងគួរឲ្យកត់សម្គាល់។

សមិទ្ធផលដ៏លេចធ្លោ ក្រោយប្រែមុខមាត់ថ្មី ជាមួយគំនិតច្នៃប្រឌិតខ្ពស់ ដោយការច្របាច់បញ្ចូលគ្នានូវសំណង់ដ៏ស្កឹមស្កៃ ជាមួយបច្ចេកវិទ្យាដ៏ទំនើបនេះ មិនត្រឹមកំពុកឆក់យកបេះដូងប្រជាពលរដ្ឋខេត្តស្វាយរៀង និងអ្នកគាំទ្រវិស័យកីឡាបាល់ទាត់ជាតិនោះទេ តែគេឃើញបណ្ដាញផ្សព្វផ្សាយ និងអ្នកគាំទ្រក្នុងតំបន់មួយចំនួន ក៏បានសម្ដែងនូវការភ្ញាក់ផ្អើល និងសាទរជាមួយសមិទ្ធផលថ្មីនេះផងដែរ។

ជាមួយវត្តមានកីឡដ្ឋានស្ដង់ដារអន្ដរជាតិ របស់ក្លិបមានមូលដ្ឋាននៅខេត្តស្វាយរៀង នេះក្រៅពីអ្នកគាំទ្រ ក៏ត្រូវបានថ្នាក់ដឹកនាំស្ថាប័នកីឡា និងគ្រូបង្វឹកក្លិបសមាជិកលីីគកំពូលកម្ពុជា ស្ងើចសរសើរនូវស្មារតីលៈបង់ ទាំងកម្លាំងកាយ កម្លាំងចិត្ត និងធនធានដ៏ច្រើន ក្រោមការដឹកនាំរបស់ឯកឧត្តម ឌី វិជ្ជា ដើម្បីជំរុញការអភិវឌ្ឍ និងបង្ហាញពីភាពរីកចម្រើននៃវិស័យកីឡាបាល់ទាត់ ពិសេសក្លិបបាល់ទាត់នៅកម្ពុជា ឆ្ពោះទៅរកការប្រកួតប្រជែង ទាំងធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដែលមិនចាញ់បណ្ដាប្រទេសជឿលឿនមួយចំនួនឡើយ។

ទោះបីក្នុងរដូវកាលឆ្នាំ២០២៦/២៧ ព្រះខ័នរាជស្វាយរៀង នឹងប្រើប្រាស់កីឡដ្ឋានស្វាយរៀង ជាទឹកដីសម្រាប់តែការប្រកួតពានរង្វាន់ក្នុងស្រុក រួមមានលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ខណៈពានរង្វាន់អន្ដរជាតិ នឹងបន្ដប្រើប្រាស់ពហុកីឡដ្ឋានជាតិមរតកតេជោ ជាទឹកដី តែបច្ចុប្បន្នកីឡដ្ឋានស្វាយរៀង បានក្លាយជាបេះដូង និងជាកន្លែងបង្កើតនូវអនុស្សាវរីយ៍ដ៏មានតម្លៃបំផុតមួយសម្រាប់ពលរដ្ឋខេត្តស្វាយរៀង៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

កីឡដ្ឋានស្វាយរៀង ក្លាយជានិមិត្ដរូប និងមោទនភាពសម្រាប់ពលរដ្ឋខេត្តស្វាយរៀង
2026/09/14 10:41:07 am        1
ព្រះខ័នរាជ, វិសាខា, ISI និងណាហ្គា រក្សាភាពខ្លាំង តែភ្នំពេញក្រោន និងថាយហ្គឺរ បន្ដស្មើក្នុងលីគសប្ដាហ៍ទី២
2026/09/14 10:21:06 am        1
សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា ប្រកាសលើក​ពេលការប្រកួតកីឡាទាញព្រ័ត្រ​ជ្រើសរើសជើង​ឯក​ថ្នាក់ជាតិ និងពានរង្វាន់ខេត្តព្រះសីហនុ
2026/09/11 02:29:11 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់

2026/09/14 11:25:36 am
​ពិព័រណ៍ជាតិការងារឆ្នាំ២០២៦នេះទទួលបានអ្នកចូលរួមទស្សនាចំនួនជាង ១១ម៉ឺននាក់
2026/09/14 11:11:36 am
​អាមេរិកស្រូបយកទំនិញកម្ពុជាមានទឹកប្រាក់ជាង ១០,៦ ពាន់លានដុល្លារ ជិត ៤៤% នៃការនាំចេញសរុប
2026/09/14 11:03:30 am
​អតីតសមាជិកមកពីគណបក្សនយោបាយផ្សេងៗចំនួន ៨១១នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ
2026/09/14 10:51:47 am
​រុស្ស៊ី និងអ៊ុយក្រែន វាយប្រហារដាក់គ្នាដោយយានដ្រូន បណ្តាលឱ្យមានជនស៊ីវិលស្លាប់ និងប៉ះចំរោងចក្រប្រេង
2026/09/14 10:48:53 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/12 10:46:59 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/13 04:56:33 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/12 05:33:01 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/13 11:10:05 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm