បុរី ឌឹ ផ្លរ៉ា ធ្វើសន្និសីទសារព័ត៌មាន សម្ពោធវីឡាម៉ូតថ្មី “វីឡា ឃ្វីន សេនតូ” គម្រោងឌឹសេនតូហ្សា ផ្តល់ជូន តម្លៃពិសេស $20 ម៉ឺនជាង

2026/09/14 12:37:41 pm        131

ប្រធាននាយកប្រតិបត្តិ និងតំណាងបុគ្គិលជនខ្ពស់ក្រុមហ៊ុន ឌឹ ផ្លរ៉ា ធ្វើសន្និសីទសារព័ត៌មាន ប្រកាសសម្ពោធជាផ្លូវការនូវផ្ទះម៉ូតថ្មី «វីឡា ឃ្វីន សេនតូ» ដែលជាវីឡាម៉ូតថ្មីនៃគម្រោងឌឹ សេនតូហ្សា ដើម្បីឆ្លើយតបនឹងការរស់នៅបែបប្រណិត ស៊ីវិល័យ និងទាន់សម័យ។

ក្រុមហ៊ុន ឌឹ ផ្លរ៉ា ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេមួយនៅកម្ពុជា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំ សន្និសីទសារព័ត៌មាន ប្រកាសដាក់សម្ពោធវីឡាទោលម៉ូតថ្មី ជំនាន់ចុងក្រោយ«វីឡា ឃ្វីន សេនតូ» ស្ថិតនៅក្នុងគម្រោងឌឹសេនតូហ្សា​​​ក្នុ ង គោលបំណងពង្រីកសក្តានុពលនៃការរស់នៅបែបទំនើប ប្រណិតភាព និងសុខដុមរមនាជូនដល់អតិថិជន។

ដើម្បីអបអរសាទរខួប ១១ ឆ្នាំ របស់បុរី ឌឹ ផ្លរ៉ា ដែលបានអភិវឌ្ឍន៍លំនៅដ្ឋានប្រណិតៗជូនអតិថិជនកន្លងមក ក្រុមហ៊ុនមានកាដូ ពិសេសជូនអតិថិជន គឺការដាក់សម្ពោធវីឡាម៉ូតថ្មី ជាមួយការផ្តល់ជូនពិសេសេមិនធ្លាប់មាន។ នៅក្នុងឱកាសសន្និសីទសារព័ត៌មាននេះ ថ្នាក់ដឹកនាំរបស់បុរី ឌឹ ផ្លរ៉ា, លោក លឹម​ កុកឈុន ប្រធាននាយកប្រតិបត្តិ ឌឹ ផ្លរ៉ា គ្រុប បានបញ្ជាក់អំពីចក្ខុវិស័យក្នុងការបន្តនាំមកនូវ លំនៅដ្ឋានស្តង់ដារសំណង់មានគុណភាពខ្ពស់ ការច្នៃប្រឌិតឥតឈប់ឈរ និងការផ្តល់ជូននូវលក្ខខណ្ឌទូទាត់ប្រាក់ងាយស្រួល រួមជាមួយ កម្មវិធីប្រូម៉ូសិនពិសេសៗសម្រាប់អតិថិជនដែលធ្វើការកក់ប្រភេទផ្ទះណាមួយ ក្នុងអំឡុងពេលនៃការបើកសម្ពោធជាផ្លូវការ នៅថ្ងៃទី ១៣ ដល់ ១៥ ខែកញ្ញា ឆ្នាំ២០២៦នេះ នឹងទទួលបាន iPhone18 Pro Max មួយគ្រឿង សម្រាប់ការកក់ផ្ទះគ្រប់ប្រភេទ កាន់តែពិសេសទៀត អតិថិជននឹងចំណេញប្រាក់សុទ្ធរហូតដល់ ៥ ម៉ឺនដុល្លារ រួមទាំងទទួលបានការបញ្ចុះតម្លៃ ៨% បន្ថែម និងមានឱកាសឈ្នះរថយន្តស៊េរី ទំនើប BYD ភ្លាមៗផងដែរ។

វីឡា ឃ្វីន សេនតូ ត្រូវបានរចនាម៉ូតទាន់សម័យ បង្អូចធំៗ ដែលធ្វើឱ្យពន្លឺ និងខ្យល់អាកាសចេញចូលបានល្អ និងតភ្ជាប់ជាមួយ ទេសភាពធម្មជាតិជុំវិញផ្ទះផ្នែកខាង និងខាងក្នុងរចនាទំនើប និងទាន់សម័យក្នុងការរស់នៅតាមសម័យកាល វីឡាឃ្វីន សេនតូ មានមាន កំពស់ផ្ទះ ៣ ជាន់​ បន្ទប់គេង ៣ និងបន្ទប់ទឹក ៦ ទំហំដីសរុប​ ២៥២ ម៉ែត្រការ៉េ ជាមួយតម្លៃពិសេសមិនធ្លាប់មាន ២០ ម៉ឺនដុល្លារជាង សមស្របសម្រាប់គ្រួសារមានសមាជិកច្រើន និងការវិនិយោគនាថ្ងៃអនាគត។

បុរី ឌឹ ផ្លរ៉ា ត្រូវបានរៀបចំជាសហគមន៍លំនៅដ្ឋានទំនើប មានទីតាំងយុទ្ធសាស្ត្រលើផ្លូវជាតិលេខ 6A ដែលផ្តល់ភាពងាយស្រួលក្នុង ការធ្វើដំណើរ និងតភ្ជាប់ទៅកាន់គោលដៅសំខាន់ៗ។ គម្រោងរួមមានសេវាកម្ម និងបរិក្ខារគ្រប់គ្រាន់ដូចជា សាលប្រារព្ធពិធី ផ្សារទំនើប ឧទ្យានបៃតង តំបន់កម្សាន្តកុមារ អាងហែលទឹក និងក្លឹបហាត់ប្រាណ។ ផ្លូវក្នុងគម្រោងមានទំហំធំទូលាយ បង្កើតបរិយាកាសរស់នៅប្រកប ដោយភាពឯកជន សុវត្ថិភាព ផាសុខភាព និងគុណភាពជីវិតដ៏ល្អប្រសើរ។

បុរី ផ្លរ៉ា មិនត្រឹមតែសាងសង់ផ្ទះដែលមានគុណភាពសម្រាប់តែការរស់នៅនោះទេ ប៉ុន្តែបង្កើតនូវ «បទពិសោធន៍នៃការរស់នៅដ៏ មានកិត្យានុភាព និងផាសុកភាពពិតប្រាកដ»។ លើសពីនេះទៅទៀត អ្វីដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំបំផុតនោះគឺ «ទំនុកចិត្ត ១០០%» ជូនដល់អតិថិជនគ្រប់រូប ដោយធានាថា «ទិញផ្ទះបាន ផ្ទះពិតប្រាកដ និងទទួលបានប្លង់រឹងជាកម្មសិទ្ធិស្របច្បាប់» ដែលជាការធានាជូន អតិថិជនយ៉ាងកក់ក្តៅក្នុងការទិញផ្ទះបានពិតប្រាកដ។ តំណាង បុរី ឌឹ ផ្លរ៉ា បានថ្លែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវ កិត្តិយស ដៃគូអាជីវកម្ម អ្នកវិនិយោគ និងមិត្តអ្នកសារព័ត៌មានទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងឱកាសដ៏សំខាន់នេះ។ សម្រាប់ ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខទូរស័ព្ទ 010/087 366 886 ឬអញ្ជើញទៅទស្សនាគម្រោងផ្ទាល់នៅលើផ្លូវជាតិលេខ 6A៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ រំឭកដល់យោធិនក្នុងកងពល ត្រូវត្រៀមលក្ខណៈ​ជាប្រ​ចាំ​សម្រាប់ការងារសង្គ្រោះ និងជួយពលរដ្ឋពេលមានគ្រោះមហន្តរាយ
2026/09/14 03:27:55 pm        1
ស្ពានទ័ពបេតិកភណ្ឌមានអាយុកាលជាង៨០០ឆ្នាំ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ក្នុងអំឡុងសង្គ្រាមឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ មកលើទឹកដីកម្ពុជា នៅចុងឆ្នាំ២០២៥
2026/09/14 03:17:47 pm        1
អភិបាលខេត្តកណ្តាល ចុះពិនិត្យការដ្ឋានសាងសង់ និងកែលម្អច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូង ក្នុងក្រុងតាខ្មៅ
2026/09/14 02:23:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ រំឭកដល់យោធិនក្នុងកងពល ត្រូវត្រៀមលក្ខណៈ​ជាប្រ​ចាំ​សម្រាប់ការងារសង្គ្រោះ និងជួយពលរដ្ឋពេលមានគ្រោះមហន្តរាយ

2026/09/14 03:27:55 pm
​ស្ពានទ័ពបេតិកភណ្ឌមានអាយុកាលជាង៨០០ឆ្នាំ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ក្នុងអំឡុងសង្គ្រាមឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ មកលើទឹកដីកម្ពុជា នៅចុងឆ្នាំ២០២៥
2026/09/14 03:17:47 pm
​រដ្ឋមន្ត្រីការបរទេស៖ ស៊ីរីមានឆន្ទៈដោះស្រាយជម្លោះជាមួយអ៊ីស្រាអែលតាមផ្លូវការទូត
2026/09/14 03:12:54 pm
​បណ្តាញទូរទស្សន៍៖ សហរដ្ឋអាមេរិកចង់បន្តការចរចាអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
2026/09/14 03:11:46 pm
​សូម៉ាលីពិចារណាឡើងវិញអំពីផ្លូវពាណិជ្ជកម្ម ខណៈក្រុមហ៊ូទីរំខានដល់ផ្លូវដឹកជញ្ជូនតាមសមុទ្រដែលធ្លាប់ប្រើ
2026/09/14 03:09:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/12 10:46:59 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/13 04:56:33 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/12 05:33:01 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/13 11:10:05 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm