បន្ទាយមានជ័យ៖ វរសេនាតូចកងពលតូចថ្មើរជើងលេខ៥១ រៀបចំលំហាត់យុទ្ធដំណើរទ័ពសាកល្បង។
នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ អនុវត្តតាមផែនការហ្វឹកហ្វឺនរបស់កងពលតូចថ្មើរជើងលេខ៥១ វរសេនីយ៍ត្រី គង់ សារ៉ុម មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៣ បានដឹកនាំកម្លាំងសិក្ខាកាមវគ្គហ្វឹកហ្វឺនពង្រឹងវរសេនាតូច ធ្វើលំហាត់យុទ្ធដំណើរទ័ពសាកល្បងដោយថ្មើរជើងដែលមានចម្ងាយប្រមាណ៩២០០ម៉ែត្រ នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវដោយចេញដំណើរពីទីបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៣ ឆ្ពោះទៅកាន់ភូមិប្រ៉ាដាក ភូមិព្រាវ និងឆ្លងកាត់ភូមិស្នួលទ្រេត ស្ថិតនៅភូមិថ្មសិន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
វគ្គហ្វឹកហ្វឺនពង្រឹងវរសេនាតូចនេះ គឺជាវគ្គហ្វឹកហ្វឺនដែលមានរយៈពេលចំនួន៦១ថ្ងៃ ដើម្បីពង្រឹងកាយសម្បទាយោធិនឲ្យមានភាពរឹងមាំ រហ័សរហួន មានជំនាញ សាមគ្គីភាពល្អ និងចេះជួយគ្នាទៅវិញទៅមក ក្នុងការរក្សាការពារនូវសុខសន្តិភាព ស្ថុិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម ដែលកំពុងមានសព្វថ្ងៃ ទោះស្ថិតក្នុងតម្លៃណាក៏ដោយ ហើយក៏ជាលក្ខណៈប្រមូលផ្តុំកម្លាំងមួយផ្នែក ក្នុងទីតាំង ដើម្បីត្រៀមអន្តរាគមន៍ដោះស្រាយរាល់យកថាហេតុផ្សេងៗ និងបទបញ្ជាគ្រប់ពេលវេលា៕ អត្ថបទ ៖ឧត្ដម











