Kimi Antonelli បង្កើនការនាំមុខក្នុងការប្រជែងជើងឯក F1 ក្រោយឈ្នះនៅ Madrid

2026/09/14 02:33:09 pm        80

កីឡាករប្រណាំងរថយន្តអ៊ីតាលី Kimi Antonelli បានបោះជំហានកាន់តែធំឆ្ពោះទៅរកការឈ្នះជើងឯក Formula One ពិភពលោកបន្ទាប់ពីឈ្នះការប្រណាំង Spanish Grand Prix ជាលើកដំបូងដែលរៀបចំនៅទីលានប្រណាំងថ្មី Madring ក្នុងទីក្រុង Madrid កាលពីថ្ងៃអាទិត្យ។

កីឡាករវ័យ ២០ឆ្នាំ រូបនេះបានទទួលជ័យជម្នះលើកទី ៨ របស់ខ្លួនក្នុងរដូវកាលនេះ ហើយជ័យជម្នះនៅ Madring បានជួយឱ្យគេបង្កើនការនាំមុខក្នុងតារាងជើងឯកដល់ ៨១ពិន្ទុ បន្ទាប់ពីការប្រកួតបានឆ្លងកាត់ ១៤ទីលាន។

Antonelli ទទួលបានឱកាសនាំមុខនៅពេលមាន Virtual Safety Car ដែលជាពេលវេលាដ៏សមស្រប សម្រាប់កីឡាករចូល Pit Stop តែក៏ជាការបាត់ឱកាសនាំមុខគេដែររបស់ Lando Norris ដែលកំពុងនាំមុខគេ និងចូល Pit Stop ក្រោយគេនៅពេល Virtual Safety Car បញ្ចប់។

Virtual Safety Car កើតឡើងនៅ Lance Stroll ជិះចេញពីផ្លូវ និងបោះបង់ការប្រកួត។

ជើងឯកបួនសម័យ Max Verstappen របស់ក្រុម Red Bull បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ខណៈ Lando Norris បានត្រឹមខកចិត្តពីការឈ្នះ Pole Position បានត្រឹមលេខ៣។

តាមរយៈលទ្ធផលនេះ Kimi Antonelli បានបង្កើនការនាំមុខក្នុងតារាងជើងឯកដល់ ២៩២ ពិន្ទុ ពោលគឺមានគម្លាតពីអ្នកលេខ២ George Russell ៨១ ពិន្ទុ ខណៈ Lewis Hamilton ដែលមិនអាចបញ្ចប់ការប្រណាំងបានដោយសារបញ្ហាហ្វ្រាំងនោះ នៅឈរលេខ៣ ក្នុងតារាង។

ទីលានទី ១៥ រដូវកាលនេះ Formula One នឹងបន្តដំណើរទៅទីក្រុង Baku ប្រទេសអាស៊ែបៃសង់ថ្ងៃទី ២៤ ខែកញ្ញានេះ៕ អត្ថបទ៖នាង សុភាវុធ



 


អត្ថបទដែលទាក់ទង

Kimi Antonelli បង្កើនការនាំមុខក្នុងការប្រជែងជើងឯក F1 ក្រោយឈ្នះនៅ Madrid
2026/09/14 02:33:09 pm        1
ក្រុមកីឡាអុកកម្ពុជា រំពឹងធ្វើបានកាន់តែល្អ ក្នុងព្រឹត្តិការណ៍ Fide Chess Olympiad 2026 នៅអូសបេគីស្ថាន
2026/09/14 02:17:23 pm        1
ឯកអគ្គរាជទូតអង់គ្លេស មានមោទនភាពជាមួយព្រឹត្តិការណ៍កូនហ្គោលលំដាប់ពិភពលោក និង​ប្រជុំ​ដោយកីឡាករល្បីៗនៅកម្ពុជា
2026/09/14 01:11:08 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ រំឭកដល់យោធិនក្នុងកងពល ត្រូវត្រៀមលក្ខណៈ​ជាប្រ​ចាំ​សម្រាប់ការងារសង្គ្រោះ និងជួយពលរដ្ឋពេលមានគ្រោះមហន្តរាយ

2026/09/14 03:27:55 pm
​ស្ពានទ័ពបេតិកភណ្ឌមានអាយុកាលជាង៨០០ឆ្នាំ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ក្នុងអំឡុងសង្គ្រាមឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ មកលើទឹកដីកម្ពុជា នៅចុងឆ្នាំ២០២៥
2026/09/14 03:17:47 pm
​រដ្ឋមន្ត្រីការបរទេស៖ ស៊ីរីមានឆន្ទៈដោះស្រាយជម្លោះជាមួយអ៊ីស្រាអែលតាមផ្លូវការទូត
2026/09/14 03:12:54 pm
​បណ្តាញទូរទស្សន៍៖ សហរដ្ឋអាមេរិកចង់បន្តការចរចាអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
2026/09/14 03:11:46 pm
​សូម៉ាលីពិចារណាឡើងវិញអំពីផ្លូវពាណិជ្ជកម្ម ខណៈក្រុមហ៊ូទីរំខានដល់ផ្លូវដឹកជញ្ជូនតាមសមុទ្រដែលធ្លាប់ប្រើ
2026/09/14 03:09:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/12 10:46:59 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/13 04:56:33 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/12 05:33:01 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/13 11:10:05 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm