ខ្មាន់កាំភ្លើង​ម្នាក់​បាញ់សម្លាប់​មនុស្ស ១០​នាក់​នៅ​ផ្សារ​ទំនើប​ក្នុង​រដ្ឋ​កូ​ឡូ​រ៉ា​ដូ សហរដ្ឋអាមេរិក​

2021/04/27 09:59:58 am        144

​អាមេរិក៖ ខ្មាន់កាំភ្លើង​ម្នាក់​បាន​បាញ់សម្លាប់​មនុស្ស ១០​នាក់ដែល​រួម​ទាំង​មន្ត្រី​នគរបាល​ម្នាក់​ផង​ដែរនៅ​ផ្សារ​ទំនើប ​King Soopers ​ស្ថិត​នៅ​ក្នុង​រដ្ឋ​កូ​ឡូ​រ៉ា​ដូ សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ចន្ទ។ ​ក្រុម​អាជ្ញាធរ​អះ​អាង​ថា បុរស​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន និង​ស្ថិត​ក្រោម​ការ​ឃុំ​ឃាំង។

​អធិការ​នគរបាល​ស្រុក​ប៊ូល​ដឺ លោក​ ម៉ា​រី​ស ហេ​រ៉ូ​ល បាន​ប្រកាស​ដោយ​អួល​ដើម​ក​​ពី​ចំនួន​មនុស្ស​ស្លាប់​សរុប ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​យប់​ថ្ងៃ​ចន្ទ​។​ ​ក្រុម​អាជ្ញាធរ​បាន​បញ្ជាក់​ថា ជន​សង្ស័យ​កំពុង​ទទួល​ការ​ព្យាបាល ហើយ​គ្មាន​ការ​គំរាម​កំហែង​បន្ថែម​ទៀត​នោះ​ទេ ដល់​សាធារណជន។​ ក្រុម​មន្ត្រី​នគរបាល​បាន​នាំ​បុរស​អត់​ពាក់អាវ​ម្នាក់ ​ដែល​មាន​ឈាម​ហូរ​តាម​ជើង​របស់​គាត់ចេញពី​ហាង​ទាំង​ដៃ​ជាប់​ខ្នោះ ប៉ុន្តែ​ក្រុម​អាជ្ញាធរ​មិនបាន​និយាយ​ថា ​តើ​គាត់​គឺ​ជា​​ជន​សង្ស័យ​នោះ​ទេ។​

​មន្ត្រី​នគរបាល​ដែល​បាន​ស្លាប់​មានឈ្មោះ អេ​រីក តា​លី អាយុ ៥១​ឆ្នាំ។ លោក​បាន​ធ្វើ​ការ​នៅ​ស្នងការ​នគរបាល​ក្រុង​ប៊ូល​ដឺ ចាប់​តាំង​ពី​ឆ្នាំ​២០១០ ​រហូត​មក។​ ​លោក ​ម៉ៃ​ឃើ​ល ឌូ​ហ្គេ​ធី មេធា​វី​​ស្រុក​ប៊ូល​ដឺបាន​និយាយ​ថា នេះ​គឺជា​សោកនាដកម្ម និង​ហេតុការណ៍​អាក្រក់​បំផុត​មួយ​សម្រាប់​ស្រុក​​របស់​លោក ហើយ​ជា​ការ​ឆ្លើយតប​នឹង​ការ​បាញ់​សម្លាប់​នេះ ពួក​យើង​មាន​នូវ​កិច្ច​សហប្រតិបត្តិការ និង​ជំនួយ​ពី​ក្រុម​អាជ្ញាធរ​ក្នុង​ស្រុក រដ្ឋ និង​សហព័ន្ធ។​ បច្ចុប្បន្ន​ក្រុម​នគរ​បា​ល​​កំពុង​បើ​ការស៊ើបអង្កេត ​លើ​ករណី​បាញ់​ប្រហារ​ដ៏​ឃោរឃៅ​មួយ​នេះ៕

អត្ថបទ៖ សារ៉ាត់


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm