ICRC កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយកាកបាទក្រហមកម្ពុជា ដើម្បីរួមចំណែក​ផ្តល់ការ​គាំទ្រ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ដែលរងផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់ថៃ

2026/09/14 04:01:25 pm        65

(ទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ) ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ — ក្នុងឱកាសអញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យឡើងវិញលើកទី៣ នៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម (CCM) ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយ លោក Jürg Lauber អនុប្រធានគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC)។

ក្នុង​ជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង ICRC ក្នុង​វិស័យ​សកម្ម​ភាព​មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងការ​បន្ត​ពង្រឹង​កិច្ច​សហការ​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់ពីគ្រាប់មីន និងសំណល់ជាតិផ្ទុះ ការពារអាយុជីវិត និងលើកកម្ពស់​សុវត្ថិភាព​សម្រាប់​ប្រជាពលរដ្ឋ និងសហគមន៍ដែលរងផលប៉ះពាល់។

លោក Jürg Lauber បានកោតសរសើរចំពោះការរួមចំណែករបស់កម្ពុជា ក្នុងការដោះស្រាយ​បញ្ហា​គ្រាប់​បែកចង្កោម និងការគាំទ្រយ៉ាង​សកម្ម​ចំពោះ​គោល​ដៅ​មនុស្ស​ធម៌​នៃ​អនុសញ្ញា​​ស្តីពី​គ្រាប់​បែកចង្កោម ទោះបីកម្ពុជាមិនទាន់ជារដ្ឋភាគីនៃអនុសញ្ញានេះក៏ដោយ។

ពាក់ព័ន្ធនឹងប្រជាពលរដ្ឋដែលបានភៀសសឹកដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥ លោក Jürg Lauber បានបញ្ជាក់ថា ICRC បាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយកាកបាទក្រហមកម្ពុជា ដើម្បីរួមចំណែកផ្តល់ការគាំទ្រដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណចំពោះ ICRC ចំពោះការចូលរួម និងការគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តគាំទ្រគោលដៅមនុស្សធម៌នៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម ក្នុងនាមជារដ្ឋអង្កេតការណ៍ និងជាប្រទេសស្រឡាញ់សន្តិភាព។

ឯកឧត្តមបណ្ឌិត លី ធុជ ក៏បានថ្លែងអំណរគុណចំពោះ ICRC ចំពោះការចូលរួមសម្របសម្រួលក្នុងការដោះលែងនាយទាហានកម្ពុជាចំនួន ១៨រូប ដែលត្រូវបានចាប់ខ្លួនដោយយោធាថៃ កាលពីឆ្នាំ២០២៥។ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីបញ្ហាប្រឈមថ្មីរបស់កម្ពុជា ពាក់ព័ន្ធនឹងយុទ្ធភណ្ឌគ្រឿងផ្ទុះដែលបន្សល់ទុកពីជម្លោះព្រំដែនកម្ពុជា-ថៃ ឆ្នាំ២០២៥ ដែលបានបង្កើតជាបន្ទុកមនុស្សធម៌ថ្មី និងបន្ថែមលើមរតកសង្គ្រាមដែលកម្ពុជាកំពុងបន្តដោះស្រាយ។

តាងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ បានស្នើឱ្យ ICRC បន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងចូលរួមគាំទ្រកម្ពុជាក្នុងការឆ្លើយតប និងដោះស្រាយបញ្ហាប្រឈមថ្មីនេះ ដើម្បីកាត់បន្ថយហានិភ័យ និងផលប៉ះពាល់មនុស្សធម៌ចំពោះប្រជាពលរដ្ឋ។

ជាចុងក្រោយ ភាគីទាំងពីរបានបង្ហាញការប្តេជ្ញាចិត្តរួម ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ដើម្បីរួមចំណែកដល់ការងារមនុស្សធម៌ ការពារប្រជាពលរដ្ឋ និងកសាងសហគមន៍ប្រកបដោយសុវត្ថិភាពពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម៕


អត្ថបទដែលទាក់ទង

មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ទទួលយកទារកបោះបង់មករក្សាការពារ និងថែទាំបណ្តោះអាសន្ន ក្រោយឪពុកម្តាយដែលបានបោះត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ទាក់ទងនឹងបទល្មើសបោះបង់កូនរបស់ខ្លួន
2026/09/14 04:40:48 pm        1
ការចរចាប្រាក់ឈ្នួលម្មករឆ្នាំ២០២៧សហជីពស្នើតួលេខចំនួនពីរ ខណៈនិយោជកសុំរក្សា២១០ដុល្លារដដែល
2026/09/14 04:34:08 pm        1
ICRC កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយកាកបាទក្រហមកម្ពុជា ដើម្បីរួមចំណែក​ផ្តល់ការ​គាំទ្រ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ដែលរងផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់ថៃ
2026/09/14 04:01:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការ​ស្ទង់មតិ​៖ បេក្ខជនពី​ក្រុម​ជ្រុលនិយមរបស់បារាំង នាំមុខក្នុងការប្រជែងតំណែងប្រធានាធិបតីឆ្នាំ២០២៧

2026/09/14 04:51:05 pm
​មន្ត្រី៖ មេដឹកនាំផ្នែកនុយក្លេអ៊ែររបស់អ៊ីរ៉ង់ មិនរំពឹងថា នឹងចូលរួមសន្និសីទទូទៅរបស់ IAEA ទេ
2026/09/14 04:47:24 pm
​មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ទទួលយកទារកបោះបង់មករក្សាការពារ និងថែទាំបណ្តោះអាសន្ន ក្រោយឪពុកម្តាយដែលបានបោះត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ទាក់ទងនឹងបទល្មើសបោះបង់កូនរបស់ខ្លួន
2026/09/14 04:40:48 pm
​ការចរចាប្រាក់ឈ្នួលម្មករឆ្នាំ២០២៧សហជីពស្នើតួលេខចំនួនពីរ ខណៈនិយោជកសុំរក្សា២១០ដុល្លារដដែល
2026/09/14 04:34:08 pm
​ការ​បោះឆ្នោត នៅស៊ុយអែត ពិបាក​ទស្សន៍ទាយ​ ខណៈ​ក្រុម​ស្តាំនិយមជ្រុលបាត់បង់ការ​គាំទ្រ​
2026/09/14 04:26:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/12 10:46:59 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/13 04:56:33 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/12 05:33:01 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/13 11:10:05 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm