ស្ទឹងត្រែង បញ្ចប់ភារកិច្ចមុនគេ ក្នុងវគ្គចែកពូល នៃពានសម្ដេចតេជោ-ថ្នាក់ខេត្ត សប្ដាហ៍នេះ

2026/09/15 10:05:19 am        87

ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ (ថ្នាក់ខេត្ត) ឆ្នាំ២០២៦/២៧ ឈានដល់សប្ដាហ៍ទី៩ នៅថ្ងៃទី១៥-១៦ ខែកញ្ញានេះ ស្របពេលក្រុមបាល់ទាត់ភូមិបាលស្រុកថាឡាបរីវាត់ ខេត្តស្ទឹងត្រែង ត្រូវបញ្ចប់ភារកិច្ចមុនគេ ក្នុងវគ្គចែកពូលរបស់ខ្លួន។


ក្រុមចំណូលថ្មី តំណាងខេត្តស្ទឹងត្រែង នេះ បានកក់កៅអីវគ្គ ៨ក្រុមចុងក្រោយហើយ ក្រោយយកឈ្នះ ៣ប្រកួតជាប់ៗគ្នា រកបាន ៩ពិន្ទុពេញឈរកំពូលតារាងពូលA។ ប៉ុន្ដែមុនឡើងវគ្គបន្ដ ពួកគេនឹងត្រូវបើកទ្វារទទួលក្រុមភ្ញៀវព្រះវិហារក្រោន នារសៀលថ្ងៃទី១៥ ខែកញ្ញានេះ នៅសាលាតម្រង់ទិសកីឡាបាល់ទាត់ខេត្តស្ទឹងត្រែង ។

ដំណាលគ្នាដែរ នៅរសៀលថ្ងៃអង្គារនេះ នឹងមានការប្រកួត ២គូផ្សេងទៀត រួមមានក្រុមបាល់ទាត់ខេត្តបន្ទាយមានជ័យ ត្រូវជួបខេត្តសៀមរាប នៅទីលានវិទ្យាល័យ ហ៊ុន សែន ខ្លាកូន ក្នុងពូលB និងសមាគមកីឡាបាល់ទាត់ខេត្តកណ្ដាល ត្រូវជួបក្រុមភ្នំដាមហានគរខេត្តតាកែវ នៅកីឡដ្ឋានខេត្តកណ្ដា ក្នុងពូលC។

ចំណែកនៅថ្ងៃទី១៦ ខែកញ្ញាស្អែក នឹងមានការប្រកួត ២គូផ្សេងទៀត រួមមានក្រុមបាល់ដំបងយូណាយធីត ត្រូវជួបក្រុមភ្ញៀវខេត្តឧត្ដរមានជ័យ នៅទីលានសាកលវិទ្យាល័យបាត់ដំបង ក្នុងB និងក្រុមបាតតារាងភ្នំពេញហ្គាឡាក់ស៊ី ត្រូវជួបក្រុមកំពូលតារាង មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ ក្នុងពូលC។

បច្ចុប្បន្នពូលB ក្រុមបាត់ដំបងយូណាយធីត កំពុងឈរកំពូលតារាង មាន ១០ពិន្ទុ តាមពីក្រោយខេត្តបន្ទាយមានជ័យ ឈរលេខ២ មាន ៦ពិន្ទុ, ខេត្តសៀមរាប ឈរលេខ៣ មាន ៤ពិន្ទុ និងខេត្តឧត្ដរមានជ័យ មាន ១ពិន្ទុឈរលេខ៤។ រីឯពូលC ក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ កំពុងឈរកំពូលតារាងមាន ៩ពិន្ទុ គ្រាដែលខេត្តកណ្ដាល ឈរលេខ២ មាន ៧ពិន្ទុ លើក្រុមភ្នំដាមហានគរខេត្តតាកែវ ឈរលេខ៣ មាន ៣ពិន្ទុ និងភ្នំពេញហ្គាឡាក់ស៊ី ឈរលេខ៤ មាន ២ពិន្ទុ។

ក្រៅពីពូលA បច្ចុប្បន្នក្រុមនីមួយៗ សុទ្ធតែនៅសល់ ២ប្រកួតក្នុងដៃ ដើម្បីប្រជែងកៅអីកំពូលតារាង ក៏ដូចជាតំណែងក្រុមលេខ២ ល្អ ដើម្បីមានឱកាសឡើងទៅវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ឆ្នាំនេះ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

លីគនារី រកឃើញបេក្ខភាព Play-Off ត្រូវជួបគ្នាចុងសប្ដាហ៍នេះ នៅស្ដាតអូឡាំពិក
2026/09/15 10:25:36 am        1
ស្ទឹងត្រែង បញ្ចប់ភារកិច្ចមុនគេ ក្នុងវគ្គចែកពូល នៃពានសម្ដេចតេជោ-ថ្នាក់ខេត្ត សប្ដាហ៍នេះ
2026/09/15 10:05:19 am        1
Kimi Antonelli បង្កើនការនាំមុខក្នុងការប្រជែងជើងឯក F1 ក្រោយឈ្នះនៅ Madrid
2026/09/14 02:33:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងកសិកម្ម ជំរុញការអនុវត្ត «ប្រព័ន្ធបញ្ជរតែមួយជាតិ» ដើម្បីបង្កើនប្រសិទ្ធភាព ចំណេញពេលវេលា និងថវិកា

2026/09/15 11:30:15 am
​កម្មករកាត់ដេរជឿជាក់ថា ការដំឡើងប្រាក់ឈ្នួលអប្បបរមានឹងអាចបន្តកើនឡើងថែមទៀតសម្រាប់ឆ្នាំ២០២៧
2026/09/15 11:21:20 am
​លោក Trump និយាយថា អ៊ុយក្រែន និងរុស្ស៊ី បានព្រមព្រៀងមិនវាយប្រហារលើគោលដៅថាមពល
2026/09/15 11:08:19 am
​លោក Trump បដិសេធការព្រួយបារម្ភអំពីសុវត្ថិភាព AI ដោយអះអាងថា អាមេរិកមានយន្តការគ្រប់គ្រងវិស័យនេះរួចហើយ
2026/09/15 11:07:42 am
​នាយករដ្ឋមន្ត្រីដាណឺម៉ាក និយាយថាមានសុទិដ្ឋិនិយមចំពោះកិច្ចពិភាក្សាអំពីដែនដី Greenland ជាមួយ អាមេរិក
2026/09/15 11:07:02 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/12 10:46:59 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/14 09:05:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/14 08:05:17 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/13 11:10:05 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm