ឯកឧត្តម ហ៊ុន ម៉ានី៖ ប្រជាជនខ្មែរតែងតែនៅជាមួយគ្នាជានិច្ច ជាពិសេសក្នុងគ្រាលំបាក

2022/05/15 02:54:27 am        46


ភ្នំពេញ​៖​ ថ្នាក់ដឹកនាំយុវជនរបស់គណបក្សប្រជាជនកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានីប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា ប្រជាជនខ្មែរតែងតែនៅជាមួយគ្នាជានិច្ច ជាពិសេសក្នុងគ្រាលំបាក។

ការថ្លែងរបស់ឯកឧត្តម ហ៊ុន ម៉ានី យ៉ាងដូច្នេះ នាឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសកម្មភាពសប្បុរសធម៌ដ៏ល្អថ្លៃថ្លារបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី លើទឹកដីស្រុកសស្រីសន្ធរ ខេត្តកំពង់ចាមនេះ ដែលមានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តចំនួន៥២១នាក់ និងស្រី្តចំនួន៣១៥នាក់ បានចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ និងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ ដូសទី២ ដូសទី៣ និងដូសទី៤ រួមទាំងអប់រំសុខភាព ចែកថ្នាំពេទ្យដោយឥតគិតថ្លៃជូនបងប្អូនប្រជាពលរដ្ឋ ចំនួន៦៨៧៦នាក់ ក្នុងនោះស្រី្តមានចំនួន៤៦០៧នាក់ នៅក្នុងវិទ្យាល័យ ស្រីសន្ធរ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងអមដំណើរដោយឯកឧត្តម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ សហការជាមួយឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្រីសន្ធរ ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាម រួមជាមួយក្រុមការងារចុះជួយស្រុកស្រីសន្ធរជាច្រើនរូប។

បន្ទាប់ពីបានស្ដាប់របាយការណ៍របស់ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាម ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ជាពិសេសការលះបង់របស់ក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលតែងតែខិតខំប្រឹងប្រែងបំពេញតួនាទី ប្រកបដោយទំនួលខុសត្រូវយ៉ាងល្អប្រសើរ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្តគួបផ្សំ នឹងការងារស្នូល មិនរាថយទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ 

 ឯកឧត្តម ហ៊ុន ម៉ានី ក៏បានរំលឹកឡើងពីការឆ្លងកាត់ការលំបាកនានារបស់ថ្នាក់ដឹកនាំ ជាពិសេសការប្រយុទ្ធក្នុងបរិបទកូវីដ-១៩ ដែលបង្ហាញអោយឃើញកាន់តែច្បាស់ពីការលះបង់ ការយកចិត្តដាក់របស់រាជរដ្ឋាភិបាលទៅលើប្រជាជន ជាពិសេសអាជ្ញាធរថ្នាក់មូលដ្ឋានក៏ដូចជាក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ដែលបានបន្តចូលរួម និងជួយសម្របសម្រួលតាំងពីពេលចាប់ផ្ដើមរហូតមកដល់ពេលបច្ចុប្បន្ន សកម្មភាពទាំងអស់នេះហើយ ដែលអាចនិយាយបានថា « ប្រជាជនខ្មែរតែងតែនៅជាមួយគ្នាជានិច្ច ជាពិសេសក្នុងគ្រាលំបាក» ។សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេល១០ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ១៤ ឧសភា ឆ្នាំ២០២២) ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់ឯកឧត្តម ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានចំនួន៦,៧៧៩នាក់ បានចុះអប់រំផ្សព្វផ្សាយជំងឺកូវីដ-១៩ យុទ្ធនាការចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សង្រ្គោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុងក្នុង ២៥ រាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានចំនួន ៥៨៣ លើក មានប្រជាពលរដ្ឋចូលរួមចំនួន ៨,១៧៦,០៥៦នាក់ (ប្រាំបីលាន ដប់ប្រាំពីរម៉ឺន ប្រាំមួយពាន់ ហាសិប ប្រាំមួយនាក់) ក្នុងនោះស្ត្រីមានចំនួន ៤,៣៨៣,៩៤៩នាក់ (បួនលាន សាមសិបប្រាំបីម៉ឺន បីពាន់ ប្រាំបួនរយ សែសិប ប្រាំបួននាក់) ស្មើនឹង ១ ភាគ ២ នៃប្រជាជនសរុបទូទាំងប្រទេសចំនួន ១៦,៨៤៣,៣៣៣ នាក់ (ដប់ប្រាំមួយលាន ប៉ែតសិបបួនម៉ឺន បីពាន់ បីរយ សាមសិប បីនាក់) ធៀបនឹងឆ្នាំ២០២២ ដោយសហការជាមួយ អាជ្ញាធរនៃបណ្តារាជធានី-ខេត្ត ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី-ខេត្ត សាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm