មន្រ្ដីជាន់ខ្ពស់ គ.ជ.គ.ម. ចូលរួម​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​អាស៊ាន​ស្តីពី​ភាព​ធន់​នឹង​គ្រោះ​មហន្តរាយ​ នៅហ្វីលីពីន

2026/09/15 03:22:34 pm        141

នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ នៃ​គណៈ​កម្មា​ធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម​កិត្តិ​សង្គ​ហ​បណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ គ.ជ.គ.ម. បានដឹកនាំគណៈប្រតិភូ អញ្ជើញ​ចូល​រួមក្នុងពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីភាពធន់នឹងគ្រោះមហន្តរាយ ដែល​ប្រព្រឹត្តទៅនៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។

ពិធីបើកកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមជាអធិបតីពី ឯកឧត្តម Ralph G. Recto លេខាធិការប្រតិបត្តិការិយាល័យប្រធានាធិបតី តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន។

ក្នុងឱកាសនេះ ឯកឧត្តម គីម វីរៈ ក៏បានអញ្ជើញចូលរួមក្នុង កម្មវិធីប្រកាសដាក់ឱ្យដំណើរការរបាយការណ៍ស្តីពីការតាមដានហានិភ័យ និងការពិនិត្យឡើងវិញលើការគ្រប់គ្រងគ្រោះមហន្តរាយរបស់អាស៊ាន ដែលជាឯកសារសំខាន់មួយសម្រាប់ពង្រឹងការយល់ដឹងអំពីនិន្នាការ និងការវិវត្តនៃហានិភ័យគ្រោះមហន្តរាយ ព្រមទាំងជំរុញការរៀបចំវិធានការ និងគោលនយោបាយកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបបានទាន់ពេលវេលានៅក្នុងតំបន់អាស៊ាន។

ក្នុងដំណើរចូលរួមកិច្ចប្រជុំនេះ ឯកឧត្តម គីម វីរៈ បានជួបសំណេះសំណាល និងពង្រឹងទំនាក់ទំនងជាមួយថ្នាក់ដឹកនាំ និងតំណាងបណ្តាប្រទេសសមាជិកអាស៊ាន ព្រមទាំងថ្នាក់ដឹកនាំ និងតំណាងអង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ដើម្បីផ្លាស់ប្តូរទស្សនៈ បទពិសោធន៍ និងចំណេះដឹង ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ ការកាត់បន្ថយហានិភ័យ និងការកសាងភាពធន់របស់សហគមន៍ និងប្រទេសក្នុងតំបន់។

សូមជម្រាបថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីភាពធន់នឹងគ្រោះមហន្តរាយនេះ មានការអញ្ជើញចូលរួមពីតំណាងបណ្តាប្រទេសសមាជិកអាស៊ាន តំណាងអង្គការសហប្រជាជាតិ និងស្ថាប័នពាក់ព័ន្ធនឹងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ព្រមទាំងតំណាងដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ៕

អត្ថបទដែលទាក់ទង

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ការប្រើប្រាស់គ្រាប់បែកចង្កោមរបស់ថៃមកលើទឹកដីកម្ពុជា គឺជាការវាយប្រហារ និងជាការដើរថយក្រោយនូវស្មារតីនិងព្រលឹងនៃការអនុវត្តអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម
2026/09/15 04:28:44 pm        1
ក្រសួងផែនការ និង UNFPA ពិភាក្សាពង្រឹងទិន្នន័យប្រជាជន ដើម្បីគាំទ្រគោលនយោបាយឆ្លើយតបនឹងការប្រែប្រួលប្រជាសាស្ត្រ
2026/09/15 04:23:13 pm        1
កម្ពុជា ចូលរួមអបអរសាទរ ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ពិធីសារម៉ុងរ៉េអាល់៖ សកម្មភាពសកលដើម្បីភពផែនដីត្រជាក់ជាងមុន»
2026/09/15 04:20:15 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ព្រមានពីការជម្លៀសខ្លួន និងគ្រោះថ្នាក់ដល់ជនស៊ីវិល ស្របពេលជម្លោះឡើងកម្តៅខ្លាំងនៅយេម៉ែន

2026/09/15 05:03:04 pm
​ទួរគីនឹងបាញ់បង្ហោះយានអវកាសគោចរជុំវិញឋានព្រះចន្ទនៅដើមឆ្នាំ ២០២៧
2026/09/15 05:01:31 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកទន្លេឡើង បង្កការជន់លិចនៅតាមតំបន់ជាច្រើនរបស់ប្រទេសឥណ្ឌា
2026/09/15 04:59:05 pm
​ពលរដ្ឋរស់នៅក្នុងទីក្រុងដាម៉ាស ថ្កោលទោសការដំឡើងតម្លៃប្រេងរបស់រដ្ឋាភិបាលស៊ីរី
2026/09/15 04:57:20 pm
​បេសកជនUN ជួបពិភាក្សានៅទីក្រុងគែរ ខណៈការវាយប្រហារដោយដ្រូនធ្វើឲ្យវិបត្តិនៅស៊ូដង់កាន់តែធ្ងន់ធ្ងរ
2026/09/15 04:54:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/12 10:46:59 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/14 09:05:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/14 08:05:17 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/13 11:10:05 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm