គណៈប្រតិភូគណៈកម្មការទី៣ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរជំនាញ នៅខេត្តស្ទឹងត្រែង ដើម្បីសិក្សាឈ្វេងយល់ និងប្រមូលព័ត៌មាន​ពាក់ព័ន្ធ​ទៅ​នឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ

2026/09/15 03:48:04 pm        135

នាព្រឹកថ្ងៃទី១៥​ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង គណៈប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម (គណៈកម្មការទី៣) ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយនាក់ដឹកនាំខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរជំនាញជាសមត្ថកិច្ចរបស់គណៈកម្មការ ក្នុងគោលបំណងសិក្សាឈ្វេងយល់ និងប្រមូលព័ត៌មានពាក់ទៅនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ។

ក្នុងជំនួបពិភាក្សានោះ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត បានមានមតិស្វាគមន៍ប្រកបដោយក្តីរីករាយចំពោះគណៈប្រតិភូគណៈកម្មការទី៣ព្រឹទ្ធសភា និងបានធ្វើសេចក្តីរាយការណ៍យ៉ាងក្បោះក្បាយអំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារព្រមទាំងផែនការរបស់អាជ្ញាធរខេត្ត ជូនគណៈប្រតិភូគណៈកម្មការទី៣ជ្រាប។

បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍លំអិតរបស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តរួចមក ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី, ឯកឧត្តម ឈួន ឆាម និងឯកឧត្តម លេង វី បានលើកឡើងនូវចំណាប់អារម្មណ៍ និងសំណួរមួយចំនួន ហើយបានសម្តែងនូវការគាំទ្រ ព្រមទាំងបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ខេត្ត ដែលបានខិតខំក្នុងការបំពេញតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ខ្លួន ដោយសម្រេចបានសមិទ្ធផលយ៉ាងច្រើនគួរឱ្យកត់សម្គាល់។

មុនបញ្ចប់កម្មវិធី បានជូនវត្ថុអនុស្សាវរីយ៍ចំនួន១ សៀវភៅវិថីក្រាលមាសចំនួន៥ក្បាល ជូនដល់ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជូនផ្លែទំពាំងបាយជូចំនួន២២កេស និងផ្លែសារី ចំនួន៥កេសសរុបចំនួន២៧កេសសម្រាប់ចែកជូនអ្នកចូលរួមផងដែរ៕

អត្ថបទដែលទាក់ទង

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ការប្រើប្រាស់គ្រាប់បែកចង្កោមរបស់ថៃមកលើទឹកដីកម្ពុជា គឺជាការវាយប្រហារ និងជាការដើរថយក្រោយនូវស្មារតីនិងព្រលឹងនៃការអនុវត្តអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម
2026/09/15 04:28:44 pm        1
ក្រសួងផែនការ និង UNFPA ពិភាក្សាពង្រឹងទិន្នន័យប្រជាជន ដើម្បីគាំទ្រគោលនយោបាយឆ្លើយតបនឹងការប្រែប្រួលប្រជាសាស្ត្រ
2026/09/15 04:23:13 pm        1
កម្ពុជា ចូលរួមអបអរសាទរ ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ពិធីសារម៉ុងរ៉េអាល់៖ សកម្មភាពសកលដើម្បីភពផែនដីត្រជាក់ជាងមុន»
2026/09/15 04:20:15 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ព្រមានពីការជម្លៀសខ្លួន និងគ្រោះថ្នាក់ដល់ជនស៊ីវិល ស្របពេលជម្លោះឡើងកម្តៅខ្លាំងនៅយេម៉ែន

2026/09/15 05:03:04 pm
​ទួរគីនឹងបាញ់បង្ហោះយានអវកាសគោចរជុំវិញឋានព្រះចន្ទនៅដើមឆ្នាំ ២០២៧
2026/09/15 05:01:31 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកទន្លេឡើង បង្កការជន់លិចនៅតាមតំបន់ជាច្រើនរបស់ប្រទេសឥណ្ឌា
2026/09/15 04:59:05 pm
​ពលរដ្ឋរស់នៅក្នុងទីក្រុងដាម៉ាស ថ្កោលទោសការដំឡើងតម្លៃប្រេងរបស់រដ្ឋាភិបាលស៊ីរី
2026/09/15 04:57:20 pm
​បេសកជនUN ជួបពិភាក្សានៅទីក្រុងគែរ ខណៈការវាយប្រហារដោយដ្រូនធ្វើឲ្យវិបត្តិនៅស៊ូដង់កាន់តែធ្ងន់ធ្ងរ
2026/09/15 04:54:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/12 10:46:59 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/14 09:05:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/14 08:05:17 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/13 11:10:05 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm