ក្រុម​មន្ត្រី​ចាប់ផ្ដើមស៊ើប​អង្កេត​ករណី​បាញ់​ប្រហារ​សម្លាប់​មនុស្ស​នៅ​ផ្សារ​ទំនើប​ក្នុង​ទីក្រុង​កូ​ឡូ​រ៉ា​ដូ​

2021/04/27 09:59:58 am        150

​អាមេរិក៖ ក្រុម​នគរបាល​ក្រុង​ប៊ូល​ដឺ រដ្ឋ​កូ​ឡូ​រ៉ា​ដូ សហរដ្ឋអាមេរិក បាន​ចាប់ផ្ដើម​ស៊ើបអង្កេត​លើ​ករណី​បាញ់​ប្រហារ​ដ៏​ឃោរឃៅ​មួយ​ នៅ​ផ្សារ​ទំនើប​ King Soopers​ ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច ១០​នាក់។

លោក​ ឃឺ​រី យ៉ាម៉ា​ហ្គូ​ឈី ស្នងការ​នគរបាល​ក្រុង​ប៊ូល​ដឺ​បាន​និយាយ​ថា ជនសង្ស័យ​ម្នាក់​កំពុង​ស្ថិត​ក្រោម​ការ​ឃុំ​ឃាំង ប៉ុន្តែ​ពួកគេ​ត្រូវ​បន្ត​ស៊ើបអង្កេត​ថា ​តើ​មានតែ​ជនសង្ស័យ​ម្នាក់​ប៉ុណ្ណោះ ​ឬ​នៅ​ក្នុង​ករណី​បាញ់​ប្រហារ​មួយ​នេះ។​ លោក​ យ៉ាម៉ា​ហ្គូ​ឈី និយាយ​ថា ពួក​យើង​មិន​ទាន់​មាន​តម្រុយ​នៅ​ឡើយ​ទេ ប៉ុន្តែ​ពួក​យើង​ត្រូវ​តែ​កំណត់​ឲ្យ​បាន​ ពី​ទំនាក់​ទំនង​រវាង​ខ្មាន់កាំភ្លើង និង​មនុស្ស​នៅ​ក្នុង​ហាង។​ ក្រុម​មន្ត្រី​បាន​អះ​អាង​ថា ពួកគេ​មិនបាន​ដឹង​ច្បាស់​នោះ​ទេ ​ពី​ប្រភេទ​អាវុធ​ដែល​ខ្មាន់កាំភ្លើងបាន​ប្រើប្រាស់។​ ខណៈ​ពេល​នោះ​ដែរ អភិបាល​រដ្ឋ​កូ​ឡូ​រ៉ា​ដូ លោក​ ចា​រ៉េដ ប៉ូលីស បាន​ចាត់​ទុក​ឧប្បត្តិហេតុ​មួយ​នេះ​ថា ជា​សោកនាដកម្ម​ដ៏​អាក្រក់​មួយ។

លោក​និយាយ​ថា លោក​ខូចចិត្ត​ជា​ខ្លាំង ពេល​មើល​ហេតុការណ៍​មិន​អាច​ទទួល​យក​បាន​មួយ​នេះ នៅ​ក្នុង​តំបន់​សហគមន៍​ប៊ូល​ដឺ​របស់​ពួក​យើង។​ ខណៈ​ពេល​នោះ​ដែរ លោកស្រី​ ចេ​ន ផ្សា​គី ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​សារព័ត៌មាន​សេត​វិមាន បាន​សរសេរ​តាម Twitter​ ថា លោក​ប្រធានា​ធិ​ប​តី ចូ បៃ​ដិ​ន បាន​និយាយ​រៀបរាប់​ពី​ហេតុការណ៍​បាញ់​ប្រហារ​នេះ ក្រោយ​កាលពី​សប្ដាហ៍​មុន រូបលោក និង​លោក​ស្រី​អនុ​ប្រធានាធិបតី កា​ម៉ា​ឡា ហារី​ស បាន​និយាយ​ពី​ការ​ប្រកាន់​ជាតិ​សាសន៍​នោះ៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm