ក្រសួងវប្បធម៌កម្ពុជាអះអាងថា ទាហានថៃបានលួចវត្ថុបុរាណមួយចំនួនចេញពីប្រាសាទខ្មាររបស់ខ្មែរ

2026/09/15 05:22:04 pm        3.5 K

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចេញសេចក្តីថ្លែងការណ៍ បដិសេធការចោទប្រកាន់ និងការអះអាងដោយគ្មានមូលដ្ឋានរបស់ភាគីថៃ ថាកម្ពុជាបានយកទីតាំងបេតិ កភណ្ឌវប្បធម៌សម្រាប់ធ្វើជាគោលបំណងយោធា ខណៈការចោទប្រកាន់នេះត្រូវបានក្រសួងវប្បធម៌កម្ពុជា ចាត់ទុកថាជាការបំភ្លៃព័ត៌មាន និងមានបំណងគេចវេសមិនទទួលខុសត្រូវរបស់ថៃ ដែលបានបំផ្លិចបំផ្លាញប្រាសាទបុរាណ កម្ពុជាជាច្រើនកន្លែងក្នុងអំឡុងពេលឈ្លានពានមកលើកម្ពុជា ហើយលើសពីនេះទៀតទាហានថៃបានលួច យកវត្ថុបុរាណនៅក្នុងប្រាសាទខ្នាររបស់កម្ពុជាថែមទៀតផង។

តាមរយៈសេចក្តីថ្លែងការណ៍បដិសេធនេះ ក្រសួងវប្បធម៌កម្ពុជា បានប្រាប់ទៅភាគីថៃថាកម្ពុជា មិនមែនជារដ្ឋដែលធ្លាប់បំផ្លាញបេតិកភណ្ឌវប្បធម៌នោះឡើយ និងពុំមានទីតាំងបេតិកភណ្ឌវប្បធម៌ណា មួយត្រូវបានប្រើប្រាស់ជាមូលដ្ឋានយោធានោះទេ ផ្ទុយទៅវិញសកម្មភាពឈ្លានពានរបស់ថៃមកលើកម្ពុជា បានបង្កឲ្យមានការបំផ្លិចបំផ្លាញ និងការខូចខាតប្រាសាទបុរាណ និងទីតាំងបេតិកភណ្ឌមួយចំនួនដែល ស្ថិតនៅក្នុងដែនដីក្រោមអធិបតេយ្យភាពរបស់កម្ពុជា ដោយរួមទាំងប្រាសាទព្រះវិហារ ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ស្ពានទ័ព និងតំបន់បុរាណវិទ្យាមួយចំនួនទៀត។

បើតាមក្រសួងវប្បធម៌កម្ពុជាបានបញ្ជាក់ឲ្យដឹងផងដែរថា មកទល់បច្ចុប្បន្ននេះ ទីតាំងបេតិកភណ្ឌ មួយចំនួនដូចជាប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ប្រាសាទខ្នារ ត្រូវបានអាជ្ញាធរពាក់ព័ន្ធរបស់ថៃ កាន់ កាប់ដោយខុសច្បាប់ និងកំពុងធ្វើឲ្យប្រែប្រួលស្ថានភាពជាក់ស្តែងលើដី និងការប៉ុនប៉ងបង្កើតក្របខណ្ឌ ច្បាប់ក្លែងក្លាយ ក្នុងគោលបំណងយកទីតាំងទាំងនោះធ្វើជាកម្មសិទ្ធិរបស់ខ្លួនផងដែរ ហើយលើសពីនេះ ទៀតវត្ថុបុរាណមួយចំនួន ត្រូវបានអាជ្ញាធរថៃយកចេញដោយខុសច្បាប់ពីប្រាសាទខ្នាររបស់កម្ពុជាផងដែរ។

ក្រសួងវប្បធម៌ក៏បានទាមទារឲ្យភាគីថៃ ប្រគល់នូវវត្ថុបុរាណដែលពួកទាហានថៃបានយកចេញពី ប្រាសាទខ្នារទៅកាន់ប្រទេសថៃនោះមកវិញផងដែរ ហើយទាមទារឲ្យថៃគោរពនូវសន្ធិសញ្ញា និងអនុសញ្ញា អន្តរជាតិ និងបញ្ឈប់ការប្រើប្រាស់កម្លាំង បញ្ឈប់សកម្មភាពដើម្បីកាន់កាប់ដែនដីកម្ពុជាជាអចិន្រ្តៃយ៍៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ប្រាប់ទៅពួកបោកប្រាស់ក្រៅស្រុក បើចេះត្រូវចេះឲ្យគេកោតតែបើឆោត គឺត្រូវឆោតឲ្យគេអាណិត
2026/10/07 08:03:07 pm        1
សម្ដេចតេជោ សង្ឃឹម យុវជនកម្ពុជា-ឡាវ រួមសាមគ្គី និងបន្តចែករំលែកផ្លាស់ប្ដូរទស្សនៈគ្នា គ្រប់វិស័យ
2026/10/07 06:56:58 pm        1
EAMU និង University of Newcastle ​ចុះហត្ថលេខាលើភាពជាដៃគូដើម្បីពង្រីកឱកាសសិក្សាកម្រិតអន្តរជាតិ
2026/10/07 04:53:42 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ប្រាប់ទៅពួកបោកប្រាស់ក្រៅស្រុក បើចេះត្រូវចេះឲ្យគេកោតតែបើឆោត គឺត្រូវឆោតឲ្យគេអាណិត

2026/10/07 08:03:07 pm
​សម្ដេចតេជោ សង្ឃឹម យុវជនកម្ពុជា-ឡាវ រួមសាមគ្គី និងបន្តចែករំលែកផ្លាស់ប្ដូរទស្សនៈគ្នា គ្រប់វិស័យ
2026/10/07 06:56:58 pm
​លោក Rubio៖ អ៊ីរ៉ង់បាន​បាត់បង់ការគ្រប់គ្រងទាំងស្រុង លើ​ច្រកសមុទ្រ Hormuz ខណៈ​សេដ្ឋកិច្ច​ធ្លាក់ចុះខ្លាំង​​
2026/10/07 06:56:18 pm
​នគរបាល៖ មនុស្ស ៧នាក់រងរបួស ដោយសារ​ការ​វាយប្រហារដោយកាំបិត ក្នុង​សាលារៀន នៅ​ប៉ូឡូញ
2026/10/07 06:35:53 pm
​ភាពអត់ឃ្លានកំពុងបង្កវិនាសកម្មដល់កុមារនៅប្រទេសយេម៉ែនដែលហែកហួរដោយភ្លើងសង្រ្គាម
2026/10/07 06:33:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/04 10:18:08 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/06 07:25:54 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/06 03:01:08 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/03 11:57:53 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm