រយៈពេល ៨ខែ, ការដោះប្តូរពាណិជ្ជកម្មកម្ពុជា-វៀតណាម មានទឹកប្រាក់កើនដល់ជិត ៦ ពាន់​លាន​ដុល្លារ

2026/09/16 02:41:13 pm        127

ការ​ដោះប្តូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម នៅក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៦ មាន​ទំហំ​ទឹក​ប្រាក់​សរុបជិត ៦ ពាន់លានដុល្លារ អាមេរិក កើនឡើងជាង ៧ភាគរយ បើធៀប​រយៈ​ពេល​ដូច​គ្នាឆ្នាំ​មុន ដោយក្នុងនោះកម្ពុជានាំចេញមានទឹកប្រាក់ជិត ៣ ពាន់លានដុល្លារ និង​ការ​នាំ​ចូល​ពី​វៀតណាម​ជាង ៣ពាន់លានដុល្លារ។

ជុំវិញការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម ឃើញថា នៅក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ការដោះប្តូរពាណិជ្ជកម្មនៃ ប្រទេសទាំងពីរបានកើនឡើងជាបន្តបន្ទាប់ ជាពិសេស​ទីផ្សារ​វៀត​ណាមបានស្រូបយកទំនិញ និងផលិតផលរបស់កម្ពុជាកើនឡើងជាគំហុក និង​បាន​ឈរ​ក្នុង​លំដាប់ទី២ បន្ទាប់ពីការនំាចេញទំនិញរបស់កម្ពុជាទៅទីផ្សារសហរដ្ឋអាមេរិក។

ជាក់ស្តែងនៅក្នុងរយៈពេល ៨ ខែ ឆ្នាំ២០២៦នេះ, បើយោង​តាម​របាយ​ការណ៍​របស់​អគ្គ​នាយក​ដ្ឋានគ​យ និងរដ្ឋាករកម្ពុជា នៃក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញឱ្យឃើញថា ការ​ធ្វើ​ពាណិជ្ជ​កម្មទ្វេរភាគីកម្ពុជា-វៀតណាម មានទំហំទឹកប្រាក់សរុបជិត ៦ពាន់លានដុល្លារអាមេរិក កើន​ប្រមាណ ៧ ភាគរយ ខណៈនៅក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ មានទឹកប្រាក់ជាង ៥,៥ ពាន់​លានដុល្លារអាមេរិក ប៉ុណ្ណោះ ដោយក្នុងនោះកម្ពុជាបាននាំចេញទំនិញទៅប្រទេសវៀតណាម មាន​ទឹកប្រាក់ជិត ៣ ពាន់លានដុល្លារ កើនឡើងជាង ៧ ភាគរយ បើធៀប​រយៈ​ពេល​ដូច​គ្នា​និង​ឆ្នាំ​មុន​។ ចំណែកទំនិញសំខាន់ៗដែលកម្ពុជាបាននាំចេញរួមមាន៖ ស្រូវ​ កៅស៊ូ គ្រាប់ស្វាយចន្ទី ដំឡូង​មី ពោត ចេក ស្វាយ ថ្នាំជក់ជាដើម។

ចំពោះការ​នាំ​ចូលទំនិញពីប្រទេសវៀតណាមមកកម្ពុជា នៅក្នុងរយៈពេល ៨ ខែនេះដែរ មាន​ទឹក​ប្រាក់​ជាង ៣ពាន់លានដុល្លារអាមេរិក កើនជាង ៧ ភាគរយ ធៀបរយៈពេល​ដូច​គ្នា​និង​ឆ្នាំ​២០២៥​, ប្រភេទទំនិញសំខាន់ៗដែលនាំចូលកម្ពុជារួមមាន៖ វាយនភណ្ឌ, សម្ភារៈសំណង់, ដែក​និង​ដែក​ថែប​ ក្រដាសនិងក្រដាសកាតុង ជីកសិកម្ម ថ្នាំសម្លាប់សត្វ ល្អិតនិងស្មៅ ម៉ាស៊ីនភ្លើង ទូរសព្ទ​គ្រប់​ប្រភេទ និងផលិតផលផ្សេងៗ ជាច្រើនទៀត។

សូមបញ្ជាក់ថា ជុំវិញការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម ប្រទេសទាំងពីរ​នឹង​ជំរុញ​ពង្រឹង​កិច្ច​សហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ឱ្យក្លាយជាដៃគូដ៏រឹងមាំ និងមានសក្តានុពលខ្លាំង គាំទ្រ​ដល់​យុទ្ធសាស្ត្រទាំងពីរ ក្នុងទិសដៅជំរុញការធ្វើពាណិជ្ជកម្មទ្វេភាគី ឱ្យកើនឡើង ដល់ ២០ ពាន់​លានដុល្លារអាម៉េរិក ក្នុងពេលខាងមុខ៕ អត្ថបទ៖ សុន រ៉ាឌី



អត្ថបទដែលទាក់ទង

សម្ដេចធិបតីដាក់បទបញ្ជាឱ្យបិទបញ្ជី Online Scams និងល្បែងភ្នាល់​លើ​អនឡាញ​កុំឱ្យងើប​ឡើង​វិញ
2026/09/16 04:51:55 pm       
សម្តេចធិបតី៖ រាជរដ្ឋាភិបាល​កំពុងខិតខំ​តស៊ូយក​ទឹកដី​ដែល​ថៃ​កំពុង​រំលោភ​យក​ត្រឡប់​មក​វិញ​ដោយ​សន្តិវិធី
2026/09/16 04:43:44 pm        1
កិច្ចប្រជុំផ្សះផ្សាលើកដំបូងរវាងកម្ពុជា និងថៃ ក្រោមអនុសញ្ញា UNCLOS បិទ​បញ្ចប់ក្រោយ​កិច្ច​ពិភាក្សាបិទទ្វាររយៈពេល ៣ថ្ងៃ
2026/09/16 04:33:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចធិបតីដាក់បទបញ្ជាឱ្យបិទបញ្ជី Online Scams និងល្បែងភ្នាល់​លើ​អនឡាញ​កុំឱ្យងើប​ឡើង​វិញ

2026/09/16 04:51:55 pm
​សម្តេចធិបតី៖ រាជរដ្ឋាភិបាល​កំពុងខិតខំ​តស៊ូយក​ទឹកដី​ដែល​ថៃ​កំពុង​រំលោភ​យក​ត្រឡប់​មក​វិញ​ដោយ​សន្តិវិធី
2026/09/16 04:43:44 pm
​គ្រូបង្រៀននៅអាហ្សង់ទីន បង្រៀននៅតាមដងផ្លូវ ដោយទាមទារថវិកាសម្រាប់សាកលវិទ្យាល័យ
2026/09/16 04:43:26 pm
​អឺរ៉ុបប្រឈមបញ្ហាច្រើនជុំវិញការអនុវត្តបម្រាមលើផលិតផលនៅតំបន់តាំងលំនៅឋានខុសច្បាប់របស់អ៊ីស្រាអែល
2026/09/16 04:34:23 pm
​កិច្ចប្រជុំផ្សះផ្សាលើកដំបូងរវាងកម្ពុជា និងថៃ ក្រោមអនុសញ្ញា UNCLOS បិទ​បញ្ចប់ក្រោយ​កិច្ច​ពិភាក្សាបិទទ្វាររយៈពេល ៣ថ្ងៃ
2026/09/16 04:33:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/16 04:04:27 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/14 09:05:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/16 01:29:49 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/13 11:10:05 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm